រឿង​ភាគ​ថ្មី​របស់​ចៀវៃ​ថត​ចប់​រាប់​ឆ្នាំ​ តែ​ត្រូវ​ប៉ុស្តិ៍​ទូរទស្សន៍​មិន​អើ​ពើ

បើ​ទោះ​បី​ជា​ត្រូវ​បាន​ថត​សព្វ​គ្រប់​តាំង​ពី​ឆ្នាំ​២០១៣ តែ​មក​ដល់​ពេល​នេះ រឿង​ភាគ​ថ្មី​របស់​តារា​សម្ដែង​តៃវ៉ាន់ Ruby Lin នៅ​តែ​មិន​ទាន់​បាន​ចាក់​ផ្សាយ។

 

រឿង​ភាគ​ថ្មី​របស់​ចៀវៃ​ថត​ចប់​រាប់​ឆ្នាំ​ តែ​ត្រូវ​ប៉ុស្តិ៍​ទូរទស្សន៍​មិន​អើ​ពើ

 

រឿង​ភាគ​បុរាណ​ចិន “Singing All Along” គឺ​ជា​គម្រោង​រឿង​ភាគ​ដែល​ត្រូវ​បាន​ផលិត​និង​ដើរ​តួ​ឯក​ដោយ​តារា​សម្ដែង​ស្រី Ruby Lin។ ភាពយន្ត​ភាគ​នេះ​ត្រូវ​បាន​ថត​ចប់​តាំង​ពី​ឆ្នាំ​២០១៣​មក​ម្ល៉េះ តែ​មក​ដល់​ពេល​នេះ ទស្សនិកជន​នៅ​តែ​មិន​ទាន់​មាន​ឱកាស​មើល​រឿង​នេះ​នៅ​ឡើយ​ព្រោះ​ប៉ុស្តិ៍​ទូរទស្សន៍​មិន​សូវ​ចាប់​អារម្មណ៍​ស្នាដៃ​លើក​នេះ​របស់​តួ​រឿង “ព្រះនាង​យេយេ”។

 

កាល​ពី​ថ្ងៃ​ទី ២៥​ខែ​ឧសភា អ្នក​គាំទ្រ​របស់​តារា​សម្ដែង​ស្រី​អាយុ​៣៩​ឆ្នាំ​បាន​ត្រេកអរ​នៅ​ពេល​ដឹង​ដំណឹង​ថា​ប៉ុស្តិ៍ Jiangsu បាន​ទិញ​សិទ្ធិ​ចាក់​ផ្សាយ​រឿង​នេះ និង​គ្រោង​ចាក់​បញ្ចាំង​នៅ​ថ្ងៃ​ទី​២៣​ខែ​មិថុនា។ យ៉ាងណាក៏ដោយ ល្ងាច​ថ្ងៃ​ទី​១​ខែ​មិថុនា ប៉ុស្តិ៍​នេះ​បែរ​ជា​ប្រកាស​ថា “Singing All Along” នឹង​ត្រូវ​ពន្យារ​ពេល​ចាក់​ផ្សាយ បើ​លឿន​បំផុត​ក៏​​ដល់​ខែ​កក្កដា​ដែរ​ទើប​អាច​បង្ហាញ​មុខ​​ដល់​ទស្សនិកជន៕

 

រឿង​ភាគ​ថ្មី​របស់​ចៀវៃ​ថត​ចប់​រាប់​ឆ្នាំ​ តែ​ត្រូវ​ប៉ុស្តិ៍​ទូរទស្សន៍​មិន​អើ​ពើ

 

 

ចុចអាន៖តួ​ឯក​ប្រុស “និស្ស័យ​ស្នេហ៍​ដាវ​ទេព” ប្រើ​ពេល​១០​ឆ្នាំ​ទើប​យក​បេះដូង​ព្រះនាង​ចៀវៃ​បាន

ចុចអាន៖ចៀវៃ បដិសេធ​មិន​ព្រម​ធ្វើ​អ្នក​កំដរ​ឲ្យ Fan BingBing

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖ zing