គៀត សុវណ្ណាឡាង​ មិន​ទាន់​ប្រាកដ​រឿង​កុង​ត្រា​ជាមួយ​ ហង្សមាស

តារា​ចម្រៀង​ប្រចាំ​ផលិត​កម្ម​ ភ្លេង​រី​ខត កញ្ញា គៀត សុវណ្ណាឡាង បាន​លើក​ឡើង​ថា​ “ខ្ញុំ​មិន​ទាន់​ច្បាស់​នោះ​ទេ​ ថា​បន្ត​ ឬ​បញ្ចប់​កុង​ត្រា​ជាមួយ​ ហង្សមាស”។

 

គៀត សុវណ្ណាឡាង​ មិន​ទាន់​ប្រាកដ​រឿង​កុង​ត្រា​ជាមួយ​ ហង្សមាស

 

រយៈពេល​៥​ឆ្នាំ​ហើយ​ដែល កញ្ញា គៀត សុវណ្ណាឡាង បាន​ចុះ​កុង​ត្រា​​ជាមួយ​ផលិតកម្ម ហង្សមាស ដោយ​កញ្ញា​បាន​ក្លាយ​ជា​សមាជិក​មួយ​រូប​របស់​ផលិតកម្ម ភ្លេង​រី​ខត ប៉ុន្តែ​មក​ដល់​ពេល​នេះ​ នៅ​សល់​តែ​ប៉ុន្មាន​ខែ​ទៀតប៉ុណ្ណោះ ​កុង​ត្រា​នោះនឹង​ត្រូវ​បញ្ចប់់​ហើយ​ ដោយ​ សាមី​ខ្លួន អះអាង​ថា​ អំឡុង​​ចុង​ឆ្នាំ​នេះ។  សុវណ្ណាឡាង​ បញ្ជាក់​បន្ថែម​ថា ​សព្វថ្ងៃ ​គឺ​នាង​មមាញឹក​ខ្លាំង​ជាមួយ​ជាមួយ​វិស័យ​ភាពយន្ត​ ហើយ​មិន​សូវ​មាន​​ពេល​គ្រប់​គ្រាន់​សម្រាប់​វិស័យ​ចម្រៀង​នោះ​ទេ​។

 

​​គៀត សុវណ្ណាឡាង​ មិន​ទាន់​ប្រាកដ​រឿង​កុង​ត្រា​ជាមួយ​ ហង្សមាស

 

​បន្ទាប់​ពី​បាត់​មុខ​ពី​វិស័យ​ភាពយន្ត​អស់​មួយ​រយៈ​ធំ​​​ពេល​នេះ សុវណ្ណាឡាង​ បាន​ត្រឡប់​មក​វិញ​ហើយ ហើយ​​កំពុង​​តែ​ក្ដោប​តំណែង​តួ​ឯក​ទាំង​រឿង​ដុំ និង រឿង​ភាគ​ចំនួន​៥​រឿង​ហើយ៕​

 

អត្ថបទ៖ SAMEDY