អត្ថប្រយោជន៍ នៃការទទួលទានផ្លែ និងគ្រាប់ល្ពៅ ចំពោះសុខភាព

សំបករបស់ផ្លែល្ពៅមានរាងរលោង និង មានក្លែបបន្តិចៗ ហើយជាធម្មតាពួកវា មានពណ៌ទឹកក្រូច ឬពណ៌លឿង។ ដោយសារតែវាមាន ផ្ទុកនូវសារជាតិបំប៉នក្នុងកម្រិតមួយដ៏ខ្ពស់ ដូចនេះផ្លែល្ពៅត្រូវបាន គេ ចាត់ទុកថាវាប្រភេទបន្លែមួយប្រភេទ ដែលផ្តល់អត្ថប្រយោជន៍ ជាច្រើនចំពោះសុខភាព។ ក្រៅពីសាច់របស់វា គ្រាប់ល្ពៅក៏បានផ្តល់នូវគុណសម្បតិ្តនៃសារជាតិបំប៉នជាច្រើន ផងដែរ។

អត្ថប្រយោជន៍ នៃការទទួលទានផ្លែ និងគ្រាប់ល្ពៅ ចំពោះសុខភាព

អត្ថប្រយោជន៍នៃការទទួលទានផ្លែល្ពៅ ចំពោះសុខភាពមានដូចជា៖

– ផ្លែល្ពៅសម្បូរទៅដោយសារជាតិ carotenoids ដ៏ច្រើន ដែលវាត្រូវបានគេស្គាល់ថាពួកវាអាច ជួយ ការពាររក្សាឲ្យប្រព័ន្ធភាពសុំា របស់បុគ្គលម្នាក់ៗមានភាពរឹងមាំ និង មានសុខភាពល្អ។

– សារជាតិ Beta-carotene ដែលបានរកឃើញនៅក្នុងផ្លែល្ពៅ គឺជាសាធាតុប្រឆាំងនឹងប្រតិកម្មអុក ស៊ីត ដ៏មានឥទ្ធិពលហើយវាក៏ជា ភ្នាក់ងារក្នុងការប្រឆាំងនឹងការរលាកបានយ៉ាងល្អផងដែរ។ វាជួយក្នុងការ ការពារនឹងការផ្តុំឡើងនៃសារជាតិកូឡេស្តេរ៉ូលនៅក្នុងជញ្ជាំង របស់សសៃអាទែ ហេតុដូចនេះហើយ វាអាចកាត់បន្ថយនូវឱកាសនៃ ការកើតមាននូវជំងឺដាច់សសៃឈាម ក្នុងខួរក្បាល។

– ដោយសារវាសម្បូរទៅដោយ សារជាតិ alpha- carotene ផ្លែល្ពៅត្រូវបានគេជឿថា វាអាចជួយ ពន្យឺតនូវដំណើរការ នៃភាពចាស់ជរា និង ការពារផងដែរនូវការកកើតមានជំងឺភ្នែកឡើងបាយ។

– ផ្លែល្ពៅ ក៏ត្រូវបានគេទទួលស្គាល់ផងដែរថា វាអាចជួយកាត់បន្ថយនូវ ការប្រឈមនឹង សមត្ថភាពនៃការមើលឃើញថយចុះដែលវា ជា ជំងឺភ្នែកម្យ៉ាងដែលមានសភាពធ្ងន់ធ្ងរ ហើយជាធម្មតាវា អាច ធ្វើឲ្យខ្វាក់បាន។

– កម្រិតដ៏ខ្ពស់នៃសារជាតិសសៃ ដែលមានវត្តមាននៅក្នុងផ្លែល្ពៅ គឺបានផ្តល់ផលល្អចំពោះសុខភាព របស់មនុស្សម្នាក់ៗ ។

– ដោយសារវាមានផ្ទុកសារជាតិប៉ូតាស្យូម ផ្លែល្ពៅក៏ត្រូវបានបង្ហាញពីទំនាក់ទំនង ក្នុងការកាត់ បន្ថយនូវការប្រឈមនឹងជំងឺលើ សសម្ពាធឈាម។

– វត្តមាននៃសារជាតិស័ង្កសី ដែលមាននៅក្នុងផ្លែល្ពៅ បានជម្រុញឲ្យប្រព័ន្ធភាពសុំា និង ធ្វើឲ្យភាពហាប់ណែនរបស់ឆ្អឹងមានភាពល្អ ប្រសើរឡើងបានផងដែរ។

អត្ថប្រយោជន៍ចំពោះសុខភាព នៃការទទួលគ្រាប់ល្ពៅមានដូចជា៖

– ពួកវាជួយធ្វើឲ្យសុខភាពរបស់ក្រពេញប្រូស្តាតទាំងអស់មានភាព ប្រសើរឡើង ក្រៅពីវាជួយ សម្រាលដល់បញ្ហានៃការពិបាកក្នុង បត់ជើងតូច ដែលវាមានទំនាក់ទំនងជាមួយនឹងការរីកធំនៃ ក្រពេញប្រូស្តាត។

អត្ថប្រយោជន៍ នៃការទទួលទានផ្លែ និងគ្រាប់ល្ពៅ ចំពោះសុខភាព

– វាបានប្រមូលផ្តុំនូវ L-trytophan ជាសារធាតុផ្សំ ដែលត្រូវបានរកឃើញថា មានប្រសិទ្ធភាព ក្នុងការប្រឆាំងនឹងជំងឺ ធ្លាក់ទឹកចិត្ត។

– ពួកវាក៏ត្រូវបានគេជឿថា វាអាចដើរតួជា អ្នកការពារប្រយុទ្ធប្រឆាំងនឹងជំងឺពុកឆ្អឹងបានដែរ។

– ពួកវាត្រូវបានគេស្គាល់ថា វាអាចជួយ កាត់បន្ថយនូវការរលាក ដោយនឹងមិនបណ្តាលឲ្យមាន ផលរំខានដូចឱសថប្រឆាំងនឹងការ រលាកនោះទេ។

– ការសិក្សាស្រាវជ្រាវ បានបង្ហាញថា ពួកវាអាចជួយការពារ នូវការប្រមូលផ្តុំសារជាតិកាល់ស្យូមដែលអាចនាំឲ្យកើតមានគ្រួស នៅក្នុងតម្រងនោមបាន។

– ដោយសារវាមានផ្ទុក សារជាតិ phytosterols ក្នុងកម្រិតដ៏ខ្ពស់ ពួកវាក៏មានទំនាក់ទំនងផងដែរ ក្នុងការកាត់បន្ថយនូវ កម្រិតនៃកូឡេស្តេរ៉ូល LDL៕

អត្ថប្រយោជន៍ នៃការទទួលទានផ្លែ និងគ្រាប់ល្ពៅ ចំពោះសុខភាព

ប្រភព៖ baykdang

  • អត្ថប្រយោជន៍ នៃការទទួលទានផ្លែ និងគ្រាប់ល្ពៅ ចំពោះសុខភាព已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/06/02  Category:សុខភាព
Tags: