រំភើបចិត្ត! កុមារីម្នាក់ខិតខំរៀន ដើម្បីយកលុយជួយកុមារ ពិការស្មារតី និងជនពិការភ្នែក

ភ្នំពេញ៖ មានមនុស្សជាច្រើន បានចំណាយពេលវេលាជួបជុំ និងរីករាយ ជាមួយនឹងក្រុមគ្រួសារ និងមិត្ដភិក្ដ នៅក្នុងថ្ងៃខួបកំណើតរបស់ខ្លួន ប៉ុន្ដែសម្រាប់ កុមារី សឹង វីរិយា វិញបានចំណាយពេលវេលា និងចែករំលែកក្តីស្រលាញ់ ជាមួយកុមារកំព្រា ពិការ និងជនពិការជាដើម ជារៀងរាល់ឆ្នាំ នៅថ្ងៃទិវាកុមារអន្តរជាតិ ០១ មិថុនា ដែលជាថ្ងៃកំណើតរបស់ក្មួយស្រី ដើម្បីនាំយកអំណោយទៅជូនពួកគេ។

នេះបើតាមសម្ដី បងស្រីសម្ផស្សជាម្តាយ វីរិយា បានឲ្យដឹងថា កាលពីថ្ងៃម្សិលមិញ  វីរិយា មានអាយុ ៨ឆ្នាំហើយ ដែលនៅក្នុងពេលបងស្រីដឹងថា វីរិយា ប្រឹងប្រែងរៀនទ្វេរដង ដើម្បីទទួលបានរង្វាន់ច្រើន និងសន្សំលុយទាំងនោះ ជួយកុមារពិការ និងជនពិការ បងស្រីមានអារម្មណ៍ រំជួលចិត្តរហូតស្រក់ទឹកភ្នែក ដោយសារឃើញកូនមានចិត្តសណ្តោស ដល់អ្នកទន់ខ្សោយជាងខ្លួន។ បងស្រីបន្តថា វីរិយា ចូលចិត្តលេងច្រើន ប៉ុន្តែចាប់តាំងពីនាងចង់ បានរង្វាន់ពីការទទួលបានពិន្ទុ១០ នាងក៏កាត់បន្ថយពេលលេងមកខំរៀនវិញ។ រាល់ពេលម្តាយឪពុក ចង់ទិញសម្ភារៈឲ្យជារង្វាន់ នាងតែងតែសុំប្តូរជាលុយវិញ ព្រោះចង់សន្សំឲ្យបានច្រើន។

យ៉ាងណាមិញ ក្នុងឱកាសខួបនាងម្សិលមិញនេះដែរ វីរិយា ក៏បានលេងភ្លេងមួយបទ សម្រាប់ បងប្អូនជនពិការភ្នែកស្តាប់ដែរ និងមានវត្តមានដ៏ខ្ពង់ខ្ពស់ របស់លោកជំទាវរដ្ឋមន្រ្តី តាន់ ម៉េងហួយ កេ គិមសែ លេខាផ្ទាល់សម្តេចម៉ែ និង លោកជំទាវ ញ៉ែម មរកត អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាសមាជិកក្រុមប្រឹក្សាភិបាលជនពិការ បាននាំយកអំណោយផ្ទាល់ខ្លួន មកចែកជូនដល់ប្អូនៗពិការស្មារតី និងជនពិការភ្នែក នៅក្នុងសមាគមសំនៀងជនពិការផងដែរ។

គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំ វីរិយា តែងតែសន្សំលុយពីការសម្តែងភាពយន្តខ្នាតខ្លី ឬស្ពតពាណិជ្ជកម្ម យកទៅទិញសម្ភារៈផ្សេងៗ ប៉ុន្តែឆ្នាំនេះដោយសារតែ វីរិយា ជាប់រវល់សិក្សាហើយមិនមានពេលថត ទើបឪពុកម្តាយ នាងបានឲ្យ នាងផ្តោតទៅលើការសិក្សា និងសន្យាថាបើរៀនបានពិន្ទុពេញ នឹងផ្តល់រង្វាន់ ហើយធ្វើលំហាត់ទទួលបានពិន្ទុពេញ១០ ឬ១០០ នឹងផ្តល់រង្វាន់ ៤,០០០រៀល រាល់លើក។ ការសន្យានេះ បានធ្វើឲ្យ វីរិយា ខិតខំរៀនកាន់តែខ្លាំង រហូតដល់បានពិន្ទុល្អជារៀងរាល់ថ្ងៃ ដើម្បីសន្សំលុយ យកមកទិញនំចំណី អង្ករ ទឹកសុទ្ធ ផលិតផលសាប៊ូដុសខ្លួន សាប៊ូបោកខោអាវ ទឹកលាងចាន និងថវិការតិចតួច ជូនដល់កុមារពិការស្មារតី និងជនពិការភ្នែកនៅថ្ងៃខួបនាងម្សិលមិញនេះ៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត