ពិធីករ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​3​លោក​ខេន វ​ណ្ណា​ថា​ត់ តស៊ូ​រហូត​ក្លាយជា​អ្នក​ផលិតកម្ម​វិធី​កម្សាន្ត

រាជធានី​ភ្នំពេញ ៖ តស៊ូ​ក្នុង​អាជីព​ជា​ពិធីករ​ប្រចាំ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣ នៅ​ទីបំផុត​លោក​ខេន វ​ណ្ណា​ថា​ត់ បាន​ក្លាយជា​អនុប្រធាន​ផលិតកម្ម​វិធី​កម្សាន្ត​សម្រាប់​ទូរទស្សន៍​ប៉ុស្តិ៍​៣។ ការ​ទទួល​បាន​តំណែង​នេះ បន្ទាប់​ពី​ថ្នាក់លើ​មើលឃើញ​ភាព​ឆ្លាត​វៃ និង​ភាព​អំណត់​ចំពោះ​ការងារ​ជា​ច្រើន​ឆ្នាំ​របស់​លោក​ខេន វ​ណ្ណា​ថា​ត់ ។

ឆ្លើយឆ្លង​ជាមួយ​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព កាលពី​ពេល ថ្មី​ៗ​កន្លង​មក​លោក​ខេន វ​ណ្ណា​ថា​ត់ និយាយ​ថា ដោយ​ផ្ចិតផ្ចង់​ជាមួយ​ការងារ​ពិធីករ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​មាន​ទាំង​សប្បាយ មាន​ទាំង​ហត់នឿយ ល្វីង​ជូរ​ចត់​ពេល​នេះ​លោក​ទើបតែ​ទទួល​បាន​តំណែង​ថ្មី​មួយ​គឺជា​អនុប្រធាន​ផលិតកម្ម​វិធី​ផ្នែក​កម្សាន្ត​ប្រចាំ

ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣ ។ កម្មវិធី​កម្សាន្ត​រាល់​ថ្ងៃនេះ​មាន​ដូច​ជា «​ដូ​រ៉េ​មី​» «​ខ្សឹប​ដាក់​មេក្រូ​» «​មេ​ក​អូ​វើ​» «​តារា​ស្ប៉ា​យ​សូ​» ព្រមទាំង​កម្មវិធី​សម្រាប់​កុមា​រា​កុមារី​ច្រៀង​បញ្ចេញ​សមត្ថភាព​និង​ភាព​ក្លាហាន​ជាដើម ។

នៅ​ក្នុង​ពេល ឆាប់​ៗ​ខាង​មុខ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣​នឹង​បង្កើត​កម្មវិធី​មួយទៀត ។ ស្ថានីយទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣​មាន​អាយុកាល​ជិត​២០​ឆ្នាំ​មក​ហើយ ដូច្នេះ​ហើយ​ក្រុមការងារ​ទាំងអស់​ត្រូវ​តែ​កែសម្រួល​ឡើង​វិញ​ចំពោះ​កម្មវិធី​កម្សាន្ត​ដើម្បី​ទាក់ទាញ​ការ​ចាប់អារម្មណ៍​ពី​ទស្សនិកជន ។

ដោយសារ​តែ​ចេះ​ភាសា​ថៃ ដូច្នេះ​មាន​ក្រុមហ៊ុន​លក់​ជី​ពី​ប្រទេស​ថៃ សម្រេចចិត្ត​ទិញ​ម៉ោង​នៅ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣​ឲ្យ​លោក​ខេន វ​ណ្ណា​ថា​ត់ អត្ថាធិប្បាយ​ម្នាក់ឯង ។ ក្រៅពី​នេះ​ខាង​តៃវ៉ាន់​ទិញ​ម៉ោង​ផ្សាយ​ខារ៉ាអូខេ ឃោសនា​ពី​គុណប្រយោជន៍​ផលិតផល​ថែរក្សា​សម្រស់ និង​របស់​ប្រើ​ក្នុងផ្ទះ ។ «​ទម្រាំ​តែ​ខ្ញុំ​បាន​តួនាទី​ផ្នែក​នេះ​គឺ​យើង​បាន​ឆ្លងកាត់​ការងារ​ជិត​១០​ឆ្នាំ​មក​ហើយ ដោយសារ​តែ​គេ​ឃើញ​យើង​ចេះ​ផលិតកម្ម​វិធី ចេះ​ដឹកនាំ​កម្មវិធី ចេះ​ភាសា​ថៃ និង​ចេះ​កាត់ត​កម្មវិធី ។ ពោល​ទាក់ទង​នឹង​កម្មវិធី​គឺ​ខ្ញុំ​ចេះ​ទាំងអស់ មូលហេតុ​នេះ​ហើយ​ទើប​ក្រុមហ៊ុន​ទុកចិត្ត​បាន​ផ្តល់​ជូន​នូវ​តំណែង​ឲ្យ​ខ្ញុំ​តែ​ម្តង ។ ក្នុង​តំណែង​មួយ​បែប​សំខាន់​នេះ រាល់​ការ​ទាក់ទង​ជាមួយ​បងប្អូន​សិល្បករ​គឺ​មាន​ភាព​ស្និទ្ធ​ស្នាល​​ដូច​ពី​មុន​ទាំងអស់​អត់​មាន​តម្កើង​ឫក​ឬ​ប្រកាន់​តារា​ណាយ​កមក​ប៉ុស្តិ៍​របស់ខ្ញុំ​ឡើង​សម្តែង​ឡើយ ពោល​មានឱកាស​ជូន​ពួក​គាត់ ដូច​ៗ​គ្នា​។ និយាយ​រួម​កាន់តែ​ខ្ពស់​កាន់តែ​អោន ហើយ​ខ្ញុំ​ជា​អ្នក​ផលិតកម្ម​វិធី​កម្សាន្ត​បើ​មិន​មានការ​ទាក់ទង​ជាមួយ​តារា​ក៏​មិនកើត​ឡើយ​» ។ លោក​វ​ណ្ណា​ថា​ត់ ដែល​បាន​ចូល​បម្រើ​ការងារ​នៅ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣​តាំងពី​ឆ្នាំ​២០០៨ មក​និយាយ​បែប​នេះ ។

ពី​មុន​លោក​ខេន វ​ណ្ណា​ថា​ត់ គ្រង​តំណែង​តែ​១​កម្មវិធី​ប៉ុណ្ណោះ គឺ​កម្មវិធី «​មេ​ក​អូ​វើ​» ។

លោក​ខេន វ​ណ្ណា​ថា​ត់ ធ្លាប់​ថត​ខារ៉ាអូខេ និង​សម្តែង​ភាពយន្ត​ផង​ដែរ ដោយ​បន្សល់​ស្នាដៃ​មួយ​ចំនួន ។ ខ្សែភាពយន្ត​ដែល​លោក​វ​ណ្ណា​ថា​ត់ ធ្លាប់​ចូលរួម​សម្តែង​មានរឿង «​ព្រាយ​ពស់​» «​បង្កួយ​ស៊ី​មនុស្ស​» រឿង «​ព្រាយ​ហា​យ​សូ​» រឿង «​ល្បែង​សួរ​ខ្មោច​» និង​រឿង «​ក្រោយ​ភ្លៀងរលឹម​» ជាដើម ៕