នា​​យគ្រឿ​​នថា ​ដើមស្វា​យគា​​ត់​មានរ​​ដូវ​​! (មានវីដេអូ)

​ភ្នំ​ពេ​ញ​​៖ ​តា​រា​​កំប្លែ​ង​​ដ៏​ល្បី​​ល្បាញ​ ​នា​​យពែ​​កមី​ និង​នា​​យ​គ្រឿ​ន ​បា​​ន​ធ្វើ​ឲ្យទ​ស្ស​និកជ​ន​​ ឆ្ង​​ល់​ជា​មួយ​នឹ​ង​ពួ​​កគា​ត់​​ទាំ​ង​ពី​រ ​តា​មរ​យៈ​កា​រប​ញ្ចេ​ញ​វីដេ​អូ​ឃ្លិ​​ប​ និ​យា​​យ​ពី​ដើ​មស្វា​យ​ ដែ​លស្ថិ​​ត​ក្នុ​ង​ផ្ទះ ​រ​ប​ស់​គា​ត់​ នា​​ខេ​ត្ត​ស្វា​​យ​រៀ​ង​ ​។​​

​ក្នុ​ងវីដេ​អូ​ឃ្លិ​ប​​នេះ ​នា​យ​គ្រឿ​​ន​បាននិយាយថា «បងប្អូនដែលធ្លាប់បានឃើញ និងមិនធ្លាប់បានឃើញ ដើមស្វាយផ្ទះខ្ញុំផ្ទាល់តែម្តង​ ដើមស្វាយ​វៃដែកគោលមក ដកដែកគោលចេញមក មានឈាមក៏មិនដឹង ទឹកអីក៏មិនដឹង បាញ់ឆ្វាចតែម្តង បាញ់មួយព្រឹកហើយ​ ជិត​៥ម៉ោង​ ដើមស្វាយវាមានរដូវ​ឬក៏យ៉ាងណា​» ។​

នាយគ្រឿនបានបន្តនិយាយថា«ចាស់នៅស្រុកហ្នឹង​មានជំនឿថា ទឹកនោមព្រាយ​ តែនេះមិនមែនទឹកនោមព្រាយទេ លក្ខណៈដូចទឹកស៊ីរ៉ូ កន្លែងផលិតទឹកស៊ីរ៉ូម៉េចទេដឹង​» ៕​

ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖

ប្រភព ៖
ដើមអម្ពិល

ចំណាប់អារម្មណ៍ខ្មែរឡូត៖

គួររំលឹកដែរថា ថ្វីដ្បិត​តែ​ នាយគ្រឿន ជា​តារាកំប្លែង​ដ៏ល្បីល្បាញ ក្នុងប្រទេសកម្ពុជា ប៉ុន្តែ តារាពហុជំនាញនេះ ក៏នៅតែមិនភ្លេចនោះទេ នូវ​ទម្លាប់ចាស់ ផឹកស្រាស ស្រាថ្នាំ ក្លែម​សាច់​សន្តិសុខភូមិ ។​

ក្នុងបទសម្ភាស ជាមួយនឹងលោក សាន ប៊ុនធឿន នាយគ្រឿនបាននិយាយថា «ស៊ី ហ្នឹង​ពេញទំហឹង​ហើយ ឥឡូវនៅតែហូប គ្រាន់ថា យើង​មិនតាពីតាពាស គេឃើញ​គេថា ស៊ីអីស៊ីមិនគិតហ្នឹងណា ប៉ុន្តែនៅតែហូបមិនចោលទេ »។​ ការ​ឆ្លើយបែបនោះ ដោយសារតែ លោក សាន ប៊ុន ធឿន បានចោទជាសំនួរ ថា ពីមុនធ្លាប់ស៊ីសាច់ឆ្កែដែរ ? ទស្សនា​វីដេអូឃ្លិបដូចខាងក្រោមនេះ៖ 

យ៉ាងណាមិញ តារាកំប្លែងសម្បូរវោហារ ប្រចាំស្ថានីយទូរទស្សន៍ CTN នាយគ្រឿនរូបនេះ ក៏ត្រូវបានគេកោតសរសើរ ថា ជាតារាកំប្លែងមួយរូប ដែលចេះគោរពពេលវេលាបានយ៉ាងល្អផងដែរ កាលពីថ្ងៃធ្វើពិធីក្រុងពាលី ខ្សែភាពយន្តថ្មីមួយ។

នេះបើតាមសម្តីក្រុមការងារថតនៅកន្លែងធ្វើពិធីក្រុងពាលី បានប្រាប់ឲ្យ ខ្មែរឡូត ដឹងថា "បងគ្រឿន គាត់មកមុនតារាផ្សេងៗទៀត ហើយគាត់គេងននាលលេង ពេញកម្រាលព្រំហ្នឹង។ មួយសន្ទុះក្រោយ តារា២ដួងទៀត បានមកដល់ គឺបង សុបិន្ត និង កញ្ញា ម៉ៅ ចាន់ធីតា" ។

ទិដ្ឋភាពកម្របានឃើញបែបនេះ បង្ហាញឲ្យឃើញថា នាយ គ្រឿន ចេះគោរពពេលវេលាការងារ បានយ៉ាងត្រឹមត្រូវ ដោយសុខចិត្តមកគេងលេង ក៏មិនមកយឺតយ៉ាវដែរ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload