យ៉ែម សំ​អូន លេង​សាច់ដុំ ក្រោយ​បែកបាក់​ភរិយា​

Videos


ក្រោយពីបែកបាក់ភរិយា គេតែងតែសង្កេតឃើញថា យ៉ែម សំអូន បានបង្ហោះនូវរូបភាពស្រងូត ស្រងាត់ រហូតដល់រូបលោកទៅវត្តលែងសត្វចាប,អង្គុយផឹកកាហ្វេ…តែថ្មីៗនេះ គេបានឃើញលោកបង្ហោះរូប បង្ហាញពីសាច់ដុំព្រមទាំងប្រាប់ថា លោកចូលចិត្តហែលទឹកទៀតផង។ 

យ៉ែម សំ​អូន លេង​សាច់ដុំ ក្រោយ​បែកបាក់​ភរិយា​

គេសង្កេតឃើញថា លោក យ៉ែម សំអូន និយមការហាត់ប្រាណដើម្បីសុខភាពនិងយកសាច់ដុំ ដែលមួយរយៈកន្លងមកនេះ មើលទៅលោកឃើញសាច់ឈាមស្រស់ថ្លាប្លែកសាច់ជាងមុន ក្រោយពីបែកបាក់ភរិយាមក ។ 

យ៉ែម សំ​អូន លេង​សាច់ដុំ ក្រោយ​បែកបាក់​ភរិយា​

បើទោះជាមើលសភាពខាងក្រៅ ហាក់ដូចជាលោកមិនគិតដល់ភរិយាក្តី ប៉ុន្តែកាលពីពេលថ្មីៗកន្លងមកនេះ គេ ឃើញលោកបង្ហោះនូវរូបថតជាមួយកូនស្រី ដែលថតកាលពី១១ឆ្នាំមុននិងមានភ្ជាប់នូវសារ ដែលមានខ្លឹមសារថា ពេលវេលា ពិតជាដើរលឿនមែនអនុស្សាវរីយ៍ នៃរូថតមួយសន្លឹកនេះ ទើបដឹងថា ១១ ឆ្នាំ បានកន្លងផុតទៅយ៉ាងឆាប់រហ័ស តែសំរាប់ប៉ាប៉ា កូនគឺជាកូនស្រីតែមួយគត់របស់ប៉ា ហើយក៍ជាកំលាំង ចិត្តដ៍ធំរបស់ប៉ា ហើយប៉ាប៉ា សង្ឃឹមថា យើងទាំងពីរនាក់និងតស៊ូជាមួយគ្នាបាន…។ 

យ៉ែម សំ​អូន លេង​សាច់ដុំ ក្រោយ​បែកបាក់​ភរិយា​

ស្របពេលជាមួយគ្នានេះ គេក៏បានឃើញនៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកដែលលោក យ៉ែម សំអូនបានបង្ហោះនូវរូបភាពលោកផ្ញើលុយទៅឲ្យកូនស្រីនៅឯប្រទេសអូស្ត្រាលី ដែលជាការបង្ហាញពីទឹកចិត្តលោក ដែលជាឪពុកម្នាក់មានសមានចិត្តចំពោះកូន។លោកបានសរសេរថា«បើគិតមកដល់ថ្ងៃនេះគឺមានរយះពេល 5ថ្ងៃហើយ ដែល ប៉ាប៉ាបានបំពេញតួនាទី របស់ប៉ា ប្រាក់ចំនួន 1000$ ដុល្លារ ដែលប៉ា បានផ្ញើឲ្យកូន សំរាប់ការខិតខំប្រឹងប្រែងរៀនសូត្រ របស់ កូនរយះពេលមួយខែម្ដង ។ ប៉ុន្តែវាបានរំលងមក រយះពេល5 ថ្ងៃមកហើយ ហើយប៉ាប៉ាទើបតែដឹងថា ប្រាក់ទើបតែឃ្លា នៅក្នុង កុងធនាគារបស់កូន ដែលជាប្រាក់ដែលប៉ា បានសន្សំនៃការធ្វើការងារបស់ប៉ា ប៉ាប៉ាត្រេកអរបំផុត ដែលឃើញកូនស្រី ប៉ាប៉ា សប្បាយចិត្ត ហើយបា៉ចង់ប្រាប់កូនថា ការស្រឡាញ់ពេញ បេះដូងរបស់ប៉ាទៅលើកូន គឺគ្មានថ្ងៃបញ្ចប់ នោះទេ កូនគឺជាមោទនភាពរបស់ប៉ាប៉ាស្រឡាញ់កូនរហូត» ។ 

យ៉ែម សំ​អូន លេង​សាច់ដុំ ក្រោយ​បែកបាក់​ភរិយា​

លោក យ៉ែម សំអូន បានបែកបាក់គ្នាជាមួយភរិយាក្រោយពីមានការបែកធ្លាយ ថាលោកបានប្រើហឹង្សាលើរូបនាងបណ្តាលឲ្យមានស្លាកស្នាមរួចមកនិងបានបង្ហើបពីមូលហេតុនៃ ទំនាស់ ដែលផ្តើមចេញពីលោក យ៉ែម សំអូន មានទំនាក់ទំនងស្រឡាញ់ភេទដូចគ្នា តែរឿងនោះត្រូវបានលោក យ៉ែម សំអូនបដិសេធរួចហើយដែរ ៕ ដេវីត

យ៉ែម សំ​អូន លេង​សាច់ដុំ ក្រោយ​បែកបាក់​ភរិយា​
យ៉ែម សំ​អូន លេង​សាច់ដុំ ក្រោយ​បែកបាក់​ភរិយា​