មនុស្សរាប់ពាន់នាក់ឆ្លងមេរោគអេដស៍ ដោយសារពេទ្យ…..

មានមនុស្ស​យ៉ាងហោចណាស់​ចំនួន២,២៣៤នាក់ ​បានរកឃើញ​ថាបានឆ្លងមេរោគអេដស៍​ ខណៈដែលពួកគេទៅទទួលការចាក់ថ្នាំពីមន្ទីរពេទ្យនៅក្នុងមូលដ្ឋានដែលគេរស់នៅ​ ក្នុងរយៈពេលត្រឹម១៧ខែកន្លងទៅក្នុងប្រទេសឥណ្ឌា ​នេះបើយោងតាមការបញ្ជាក់របស់មន្រ្តីសុខាភិបាលឥណ្ឌា ​។​
ការបញ្ចេញពត៌មាន​ជាសាធារណៈ​ដោយអង្គការជាតិ​គ្រប់គ្រងជម្ងឺអេដស៍នេះ ​គឺធ្វើឡើងស្របទៅតាមញត្តិសុំបញ្ចេញទិន្នន័យនៃចំនួន​អ្នកផ្ទុកមេរោគអេដស៍ក្នុងប្រទេសឥណ្ឌា​របស់លោក ​Chetan Kothari ​ដែលជាសកម្មជនបម្រើ​ការងារ​សង្គមមួយរូប​ ។​
នៅ​ក្នុងការផ្ដល់បទសម្ភាសន៍​ជាមួយនឹងសារពត៌មាន​ BBC ​លោក Kothari ​បានសម្ដែងភាពភ្ញាក់ផ្អើលថា​៖ ​“នេះគឺជារឿងដ៏គួរឱ្យមិននឹកស្មានដល់ឡើយថា​ បច្ចុប្បន្នប្រទេសឥណ្ឌា​ទាំងមូល​មានចំនួនមនុស្ស​ជាង២លាននាក់​ ដែលកំពុងរស់នៅជាមួយនឹង​ជម្ងឺអេសដស៍​ ។”​

មនុស្សរាប់ពាន់នាក់ឆ្លងមេរោគអេដស៍ ដោយសារពេទ្យ.....
ដោយ៖ ឈូក ស
ប្រភព៖ BBC