ព្រឹកស្អែក សម្តេច ហេង សំរិន នឹងអនុញ្ញាតឱ្យ លេខាគណៈ​កម្មាធិការ​បក្សទីក្រុង​ហូជីមិញ ចូលជួបសម្តែងការគួរសម

(ភ្នំពេញ)៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា នឹងអនុញ្ញាតឱ្យ លោក ឌិញ ឡាថំាង សមាជិកការិយាល័យនយោបាយមជ្ឈឹមបក្សកុម្មុយនីសវៀតណាម និងជាលេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ ដឹកនាំគណៈប្រតិភូវៀតណាម ចូលជួបសម្តែងការគួរសម នៅព្រឹកស្អែក។

ជំនួបនេះនឹងធ្វើឡើងនៅម៉ោង១០៖៣០នាទី ព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៦ នៅវិមានរដ្ឋសភា។ នេះបើតាមការប្រកាសរបស់អគ្គលេខាធិការដ្ឋាន នៃរដ្ឋសភា។

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់រដ្ឋសភា៖

ព្រឹកស្អែក សម្តេច ហេង សំរិន នឹងអនុញ្ញាតឱ្យ លេខាគណៈ​កម្មាធិការ​បក្សទីក្រុង​ហូជីមិញ ចូលជួបសម្តែងការគួរសម

ប្រភពៈ freshnewsasia