មហា​សេដ្ឋី​ក្មេង​បំផុត​ក្នុង​ពិភព​លោក​អាយុ​​១៩​ឆ្នាំ​ ​មិន​ប្រើ​របស់​ ​Brand​

Alexandra Andresen​ ​និង​ ​Katharina​ ​Andresen​ ​ត្រូវ​បាន​ទស្សនាវដ្ដី​ ​Forbes ​កត់ត្រា​ថា​ជា​មហា​សេដ្ឋី​ក្មេង​បំផុត​​ ក្នុង​ឆ្នាំ​ ​២០១៦​ ​ជា​មួយ​ទ្រព្យសម្បត្តិ​ ​ជាង​ ​២​ ​ពាន់​លាន​ដុល្លារ​ ​។​

 

មហា​សេដ្ឋី​ក្មេង​បំផុត​ក្នុង​ពិភព​លោក​អាយុ​​១៩​ឆ្នាំ​ ​មិន​ប្រើ​របស់​ ​Brand​

ឪពុក (ឆ្វេង) Katharina​ ​Andresen (កណ្តាល) Alexandra Andresen (ខាងស្តាំ)

 

ទ្រព្យសម្បត្តិ​ ​របស់​ពួក​គេ​គឺ​បាន​មក​ពី​ផ្ទេរ​ភាគ​ហ៊ុន​ ​៤២​ ​%​ ​ស្មើ​ ​១,២​ ​ពាន់​លាន​ក្នុង​ម្នាក់​ ​ពី​ឪពុក​ ​​ដែល​ជា​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន​ ​ថ្នាំជក់​ធំ​ជាង​គេ​បំផុត​នៅ​ប្រទេស​ន័រវែស​ ​។​

 

មហា​សេដ្ឋី​ក្មេង​បំផុត​ក្នុង​ពិភព​លោក​អាយុ​​១៩​ឆ្នាំ​ ​មិន​ប្រើ​របស់​ ​Brand​

 

ចំណុច​ដែល​ ​មនុស្ស​ជា​ច្រើន​កោតសរសើរ​ ​សេដ្ឋី​ក្មេង​ទាំង​ពីរ​ ​ព្រោះ​ទោះ​ជា​មាន​ទ្រព្យ​សម្បត្តិ​ខ្ទង់​ពាន់​លាន​ដុល្លារ​ ​តែ​ពួក​គេ​មិន​សូវ​​ចាយវាយ​លើ​ផលិតផល​ ​ម៉ាក​ល្បីៗ​ ​ឬ​សម្ភារៈ​ទំនើប​ ​សូម្បី​តែ​រថយន្ត​ ​ក៏​គេ​ប្រើ​រថយន្ត​មួយ​ទឹក​ ​។​​ ក្នុង​នោះ​ ​ព្រោះ​គ្រួសារ​របស់​ពួក​គេ​តែង​តែ​ ​ណែនាំ​ឲ្យ​ពួក​គេ​ ​ចេះ​សន្សំ​ ​និង​មិន​ចាយ​ផ្ដេសផ្ដាស​ ​៕​

 

អាន​បន្ត​ ​៖​​  ខែ​ទុរេន​ដល់​ហើយ! មក​​ដឹង​ពី​វិធី​មើល​ទុរេន​​​​ សម្បកក្រាស់​ ឬ ​ស្ដើង

 

​ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
​ប្រភព​ ​៖​​ businessinsider​