ដេញ​ថ្ងៃ ខែ ​ឆ្នាំ មុន​រៀបការ​មិនសូវ​ពេញ​និយម​ដូច​អតីតកាល

ថ្ងៃខែឆ្នាំកំណើត គឺជាការសំគាល់អាយុរបស់មនុស្សម្នាក់។ ប៉ុន្តែជាប្រពៃណីឪពុក-ម្តាយតែងតែមើលថ្ងៃ ខែ ឆ្នាំ មុននឹងសម្រេចចិត្តយល់ព្រមអោយកូនរៀបការជាមួយនរណាម្នាក់។ ចុះចំណែកពេលបច្ចុប្បន្នយ៉ាងដូចម្ដេចដែរ? តើប្រជាជនកម្ពុជាគិតបែបណាអំពីបញ្ហានេះ?

ដេញ​ថ្ងៃ ខែ ​ឆ្នាំ មុន​រៀបការ​មិនសូវ​ពេញ​និយម​ដូច​អតីតកាលពិធីភ្ជាប់ពាក្យតារាទឹកភ្នែក លី ច័ន្ទសីហា និង លោក ច័ន្ទ ថៃសេង កាលពីអំឡុងខែកុម្ភៈ ឆ្នាំ ២០១៦ កន្លងទៅនេះ។

លោកតាអាចារ្យ គង់អុល មានវ័យ ៦២ឆ្នាំជាអាចារ្យនៅវត្តមុន្នីបាទុម ស្ថិតនៅក្នុងស្រុកលើកដែកខេត្តកណ្ដាល បាននិយាយថា យវវ័យស្រឡាញ់គ្នាពួកគេមិនសូវខ្វល់ខ្វាយជឿពីការមើលខែឆ្នាំឬដេញវេលាបញ្ជាក់ថា ពួកគេជាគូនឹងគ្នារឺអត់? ដូចកាលពីមុននោះទេ ។

លោកតាគង់អុល និយាយ បន្ថែមទៀតថា ការមើល ឬទស្សន៍ទាយពី ខែ ឆ្នាំ មនុស្សប្រុស និងមនុស្សស្រីជាគូរនឹងគ្នាឬមិនមែនជាគូនឹងគ្នា គឺផ្អែកទៅតាមការដេញខែ ឆ្នាំ និងតាដមក្បួនតម្រាតៗគ្នាមកតែប៉ុណ្ណោះ។ លោកតាបន្តថា កាលពីមុនមានក្រុមគ្រួសារខ្លះមុនរៀបមង្គលការឲ្យកូនប្រុសស្រីម្ដាយឪពុកទាំងសងខាងតែងតែមកមើលខែឆ្នាំ និងមើលរាសីកូនប្រុសស្រីទាំងពីរ។ ប៉ុន្តែមកដល់ពេលឥឡូវគេឃើញមានតែការដេញយកពេលវេលាថ្ងៃដែលល្អរៀបការបានតែប៉ុណ្ណោះ។ គេពុំសូវមានជំនឿប៉ុន្មានទៀតទេចំពោះការមើលខែឆ្នាំដេញជោគរាសីជាគូរឬមិនគូរនឹងគ្នា។

ទន្ទឹមនឹងការលើកឡើងរបស់លោកតាអាចារ្យ ខាងលើនេះដែរលោក គង់សាម៉េត ជាអាជីវកលក់គ្រឿងសំណង់នៅផ្សារអ្នកលឿងមានវ័យ៤៨ឆ្នាំនិយាយថាគាត់ និងប្រពន្ធគាត់ធ្លាប់រៀបចំមង្គលការកូនស្រីរួចមកហើយដោយពុំបានគិតគូរដេញវេលាខែឆ្នាំអ្វីនោះទេ។ គាត់គ្រាន់តែជ្រើសរើសយកថ្ងៃល្អសម្រាប់រៀបចំមង្គលការឲ្យកូនៗតែប៉ុណ្ណោះ។

លោកគង់សាម៉េតបន្ថែមថា រូបគាត់ផ្ទាល់នៅពេលរៀបការជាមួយនិងភរិយារបស់គាត់ក៏មិនបានមើលពេលវេលាខែឆ្នាំអ្វីនោះដែរ។មកដល់សព្វថ្ងៃនេះគាត់និងភរិយាគាត់ស្រឡាញ់ គ្នាណាស់ដោយមិនដែលមានការឈ្លោះប្រកែកឬបែកបាក់គ្នាឬមានគ្រោះអ្វីនោះឡើយ។ លោកបន្តថាជំនឿអរូបិយលោកក៏មិនប្រឆាំងឬជំទាស់អ្វីឡើយប៉ុន្តែសូមកុំជឿងប់ងុលពេក។ មានអ្នកខ្លះដោយសារជឿនិងការមើលខែឆ្នាំពេកធ្វើឲ្យកូនៗដែលកំពុងស្រឡាញ់គ្នាមិនបានជួបគ្នាទៅវិញព្រោះម្ដាយឪពុកមួយចំនួនតូចមានជំនឿថាខែឆ្នាំមិនត្រូវគ្នាពេលខ្លះមិនឲ្យកូនរៀបការជាមួយគ្នាទេ។ ម្តាយឪពុកមិនគួរគិតបែបនេះឡើយ។ លោកផ្ទាល់ដាច់ខាតមិនឯកភាពជាមួយជំនឿនោះទាំងស្រុងទេ៕

ប្រភព៖ sabay

  • ដេញ​ថ្ងៃ ខែ ​ឆ្នាំ មុន​រៀបការ​មិនសូវ​ពេញ​និយម​ដូច​អតីតកាល已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/06/02  Category:ជីវិតនិងសង្គម
Tags: