គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ​ស្លាប់​ម្នាក់​និង​របួស​២០​នាក់

រាជធានី​ភ្នំពេញ ៖ យ៉ាង​ហោច​ណាស់​មនុស្ស​ម្នាក់​បាន​ស្លាប់ និង​របួស​២០​នាក់ ក្នុង​នោះ​១១​នាក់​របួសធ្ងន់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​០៧​លើក កើតឡើង​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃ​ទី​០១ មិថុនា ២០១៦ ។

បើ​តាម​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​បង្ហាញ​ទៀត​ថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​០៧​លើក​ខាងលើ ក៍បាន​បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​សរុប​១៤​គ្រឿង ក្នុង​នោះ​ម៉ូតូ​១២​គ្រឿង រថយន្ត​ធុន​តូច​០១​គ្រឿង​និង​រថយន្ត​ធុន​ធំ​០១​គ្រឿង ហើយ​ថា​គ្រោះថ្នាក់​នេះ​ដែរ​ដោយសារ​ល្មើស​ល្បឿន​០៤​លើក (​ស្លាប​០១​នាក់​) ប្រជែង​០២​លើក​និង​មិន​ប្រកាន់​ស្តាំ​០១​លើក ៕