Rooney ៖ Jose Mourinho ជា​គ្រូ​បង្វឹក​ដ៏​ល្អ​មួយ​រូប​ក្នុង​ពិភព​លោក​

កាលពីពេលថ្មីៗនេះប្រធានក្រុមរបស់ក្លឹប Manchester United គឺ Wayne Rooney បានថ្លែងប្រាប់អ្នកកាសែតថាខ្លួនមានអារម្មណ៍ថា « រំភើបចិត្ត » ដែលមានឱកាសធ្វើការជាមួយលោក Jose Mourinho

ដោយកីឡាករ Rooney បាននិយាយប្រាប់ Sky Sport ថា « ខ្ញុំមានការរំភើបចិត្ត លោក Jose Mourinho គឺជាគ្រូបង្វឹកដ៏ល្អមួយរូបក្នុងពិភពលោក វាជារឿងដែលដែលខ្ញុំបានធ្វើការជាមួយគាត់ » ។

Rooney បន្តថា « គាត់ដឹងយ៉ាងច្បាស់អំពីក្របខណ្ឌ Premier League សម្រាប់ខ្ញុំនឹងមិត្តរួមក្រុមដទៃទៀតមានការរំភើបចិត្តហើយយើងកំពុងសម្លឺងឆ្ពោះទៅមុខ » ។

គួររំលឹកថាកាលពីឆ្នាំ២០១៣អំឡុងពេលលោក Jose Mourinho នៅជាគ្រូបង្វឹក Chelsea លោកធ្លាប់បានធ្វើការដេញថ្លៃ Rooney ម្ដងរួចទៅហើយតែមិនជោគជ័យ យ៉ាងណានៅពេលនេះលោកមកដឹកនាំ Man Utd ផ្ទាល់តែម្ដង ដូចនេះប្រហែលជាមិនមែនជារឿងអាក្រក់ទេសម្រាប់ Rooney នោះ ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ


  • Rooney ៖ Jose Mourinho ជា​គ្រូ​បង្វឹក​ដ៏​ល្អ​មួយ​រូប​ក្នុង​ពិភព​លោក​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/06/02  Category:កីឡា
Tags: