ដំណើរ​ឆ្ពោះទៅ​កាន់ការ​ប្រកួត​រើស​ជើងឯកទ្វីបអឺរ៉ុប​2016​របស់​ក្រុម​ជម្រើសជាតិ​អីុ​ស្លង់

១-​ក្តី​រំពឹង​៖ អីុ​ស្លង់​ធ្លាប់​មានឱកាស​ចូល​លេង​ក្នុង​វគ្គ​ជម្រុះ​European U-21​ជា​លើក​ដំបូង​កាលពី​ឆ្នាំ​២០១១ ហើយ​កីឡាករ​មួយ​ចំនួន​ដែល​បាន​ប្រកួត​នៅ​ពេល​នោះ ឥឡូវ​ពួក​គេ​មាន​វត្តមាន​ចូលរួម​ប្រកួត Euro 2016​នេះ​។ ទោះបីជាអីុស្លង់ ជា​ប្រទេស​ដ៏​តូច​ក៏​ពិតមែន តែ​ធ្លាប់​យកឈ្នះ​ហូ​ឡង់​ទាំង​នៅ​ក្នុង​ដី និង​ក្រៅ​ដី ព្រមទាំង​បាន​យកឈ្នះ​សាធារណរដ្ឋ​ឆែក និងតួ​ក​គី​ទៀត​ផង ដែល​ធ្វើ​ឱ្យ​ក្រុម​ជម្រើសជាតិ​មួយ​នេះ​រំពឹង​ថា ខ្លួន​នឹង​អាច​ឈាន​ដល់​វគ្គ​ជម្រុះ​១៦​ក្រុម​ចុង​ក្រោយ ។

២-​លទ្ធផល​ល្អ​៖ នេះ​ជា​វត្តមាន​ដំបូង​របស់​អីុ​ស្លង់​ក្នុង​ការ​ប្រកួត Euro ។

៣-​កីឡាករ​ក្នុង​ចំណាប់អារម្មណ៍​៖ ខ្សែបម្រើ Gylfi Sigurdsson បច្ចុប្បន្ន​លេង​ឱ្យ​ក្លិប Swansea ។ កីឡាករ​វ័យ​២៦​ឆ្នាំ​រូប​នេះ​អាច​រកបាន​៦​គ្រាប់​ក្នុង​វគ្គ​ជម្រុះ​តាម​ពូ​ល​នា​ពេល​កន្លង​មក ។

៤-​គ្រូបង្វឹក​៖ លោក Swede Lars Lagerback អាយុ​៦៧​ឆ្នាំ សញ្ជាតិ​ស៊ុ​យ​អែ​ត ។ អតីត​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ស៊ុ​យ​អែ​ត​រូប​នេះ​ត្រូវ​បាន​តែងតាំង​ក្នុង​ឆ្នាំ​២០១១ ប៉ុន្តែ​លោក​នឹង​ត្រូវ​ចូល​និវត្តន៍​បន្ទាប់​ពី​ការ​ប្រកួត Euro 2016 នេះ​ត្រូវ​បាន​បញ្ចប់ ។

៥-​បញ្ជី​ឈ្មោះ​សមាសភាព​កីឡាករ​សរុប
(​បណ្តោះអាសន្ន​)៖

-​អ្នកចាំទី​៖ Hannes Þór Halldórsson (Bodø/Glimt), Ögmundur Kristinsson (Hammarby), Ingvar Jónsson (Sandefjord) ។

-​ខ្សែការពារ​៖ Birkir Már Sævarsson (Hammarby), Haukur Heiðar Hauksson (AIK), Hjörtur Hermannsson (Göteborg), Sverrir Ingi Ingason (Lokeren), Ragnar Sigurðsson (Krasnodar), Kári Árnason (Malmö), Hörður Björgvin Magnússon (Cesena), Ari Freyr Skúlason (OB)​។

-​ខ្សែបម្រើ​៖ Jóhann Berg (Charlton ), Birkir Bjarnason (Basel), Gylfi Þór Sigurðsson (Swansea), Rúnar Már Sigurjónsson (Sundsvall), Aron Gunnarsson (Cardiff), Theódór Elmar Bjarnason (AGF), Emil Hallfreðsson (Udinese), Arnór Ingvi Traustason (Norrköping) ។

-​ខ្សែប្រយុទ្ធ​៖ Kolbeinn Sigþórsson (Nantes), Alfreð Finnbogason (Augsburg), Jón Daði Böðvarsson (Kaiserslautern), Eiður Guðjohnsen (Molde) ៕