កម្មករ​សិប្បកម្ម​កាត់ដេរ ជី អ៊ីន ​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​កូដកម្ម ដោយសារ​ថៅកែ​ឲ្យ​​ផ្អាក​ការងារ​​​

កម្មករ​សិប្បកម្ម​កាត់ដេរ ជី អ៊ីន ​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​កូដកម្ម ដោយសារ​ថៅកែ​ឲ្យ​​ផ្អាក​ការងារ​​​



ភ្នំពេញ ៖ មាន​ករណី​កូដកម្ម​មួយ​បាន​កើត​ឡើង​នៅ​សិប្បកម្ម​កាត់ដេរ ជី អ៊ីន ថៅកែ​ជនជាតិ​ចិន​​ដែល​មាន​បុគ្គលិក​កម្មករ​សរុប ១៨០​នាក់​ នៅ​វេលា​ម៉ោង៧និង៣០​នាទី​ព្រឹក​ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៦ ​ស្ថិតនៅ ផ្លូវ​៣៧១​សឡា ភូមិ​ទ្រា​២ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​។

ជាក់ស្តែង​ កម្មករ-ការិនី​បាន​នាំ​គ្នា​ប្រមូល​ផ្តុំ​ធ្វើ​កូដកម្ម​នៅ​ខាង​មុខ​សិប្បកម្ម​ចំនួន១៨០​នាក់​ ​​មូលហេតុ​ដោយសារ​តែ​ថៅកែ​បាន​ធ្វើ​ការ​ផ្អាក​ការងារ​ចំនួន២​ខែ​កន្លះ និង​បើក​លុយ​ជូន​កម្មករ​ក្នុង​ម្នាក់៦០ដុល្លា​រ​ ប៉ុន្តែ​​កម្មករ​មិន​ព្រម។​

ខណៈ​នេះ ថៅកែ សិប្បកម្ម​កាត់ដេរ ជី អ៊ីន​ មិនបាន​នៅក្នុង​សិប្បកម្ម​នោះ​ទេ ដោយ​បាន​ពឹងពាក់​ឲ្យ​សហព័ន្ធ​សហជីព​ ដើម្បី​កម្មករ​កម្ពុជា (​ហ៊ុយ សម្បត្តិ​) ជួយ​ដោះ​ស្រាយ តែ​​ពុំ​ទាន់​មាន​ដំណោះ​ស្រា​យ​នៅ​ឡើយទេ​៕

កម្មករ​សិប្បកម្ម​កាត់ដេរ ជី អ៊ីន ​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​កូដកម្ម ដោយសារ​ថៅកែ​ឲ្យ​​ផ្អាក​ការងារ​​​

កម្មករ​សិប្បកម្ម​កាត់ដេរ ជី អ៊ីន ​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​កូដកម្ម ដោយសារ​ថៅកែ​ឲ្យ​​ផ្អាក​ការងារ​​​