ផ្ទុះ​ភ្លើង​ប្រចណ្ឌ​គូស្នេហ៍​ ស្រលាញ់​ស្រី​ដូច​គ្នា

រាជធានី​ភ្នំពេញ ៖ គូស្នេហ៍​ស្រី​ស្រលាញ់​ភេទ​ដូច​គ្នា​បាន​ផ្ទុះ​ភ្លើង​ប្រចណ្ឌ​ដោយ​តួ​អង្គ​ជា​ប្រុស​បាន​ចោទ​ប្រកាន់​តួអង្គ​ជា​ស្រី​ថា​មាន​ប្រុស​ផ្សេង ​ក៏​វាយ​តប់​គ្នា​ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​ទៅ​អន្តរាគមន៍​នាំ​ទៅ​ធ្វើ​ការ​សាកសួរ ។ ហេតុការណ៍​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ចំណុច​បន្ទប់​ជួល​ផ្លូវ​បេតុង ក្រុម​ទី​៥ ភូមិ​ស្វាយប៉ាក សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។

ស្រីដែល​ជា​គួ​អង្គ​ប្រុស​ប្រចណ្ឌ​វាយ​គូស្នេហ៍​ឈ្មោះ កូ ភេទ​ស្រី អាយុ​២០​ឆ្នាំ ជា​អ្នក​ចាក់​បទ​ចំរៀង​នៅ​បន្ទប់​ខារ៉ាអូខេ​រីករាយ​ចាស់ ដែល​មា​នទី​តាំងនៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ភូមិ​ស្វាយប៉ាក សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ និង​មានស្រុក​កំណើត​នៅ​ឃុំ​ពន្លក ស្រុក​ប្រសាទ ខេត្តព្រៃវែង ។ ចំណែក​តួ​ស្រី​មានឈ្មោះ អាង ហួ ភេទ​ស្រី អាយុ​១៧​ឆ្នាំ មានមុខរ​បរដូច​គ្នា ធ្វើការ​នៅ​ហាង​ខារ៉ាអូខេ​រីករាយ​ទី​១ មានស្រុក​កំណើត នៅ​ឃុំ​គុ​ស ស្រុក​ត្រាំកក់ ខេត្តតាកែវ ។ អ្នក​ទាំង​២​នាក់​ស្នាក់​នៅ​បន្ទប់​ជួល​កើតហេតុ​ខាងលើ​ជាមួយ​គ្នា ។

សមត្ថកិច្ច​បានអោយ​ដឹង​ថា អ្នក​ទាំង​២​នាក់​ជា​គូសង្សារ​នឹង​គ្នា (ស្រលាញ់​ស្រី​ដូច​គ្នា) ដោយ​រស់នៅ​បន្ទប់​ជួល​ជាមួយ​គ្នា​រយៈពេល​១​ឆ្នាំ​មក​ហើយ ។

ប្រភព​បាន​ឲ្យដឹងថា មុន​ពេល​កើតហេតុ ស្រី​ជា​តួអង្គ​ប្រុស​បាន​ប្រចណ្ឌ​សង្សារ​របស់​ខ្លួន ដោយ​ចោទ​ថា មាន​ប្រុស​ថ្មី ក៏​កើត​ទៅ​ជា​ទំនាស់​ទាស់ទែង និង​ឈាន​ដល់​វាយតប់​គ្នា ហើយ​អ្នក​ជិតខាង​ក៏​បាន​ប្តឹង​នគរបាល​អោយ​ចុះ​ទៅ​អន្តរាគមន៍ ។

តាម​ស្រី​ជា​តួអង្គ​ប្រុស​បាន​សារភាព​ថា ខ្លួន​ពិតជា​បានស្រលាញ់​ស្រី​ដូច​គ្នា និង​បាន​មក​រស់នៅ​ជាមួយ​គ្នា​ពិតប្រាកដ​មែន ។ មូលហេតុ​ដែល​នាំ​អោយ​រូប​នាង​វាយ​គូ​សង្សារ​ដោយសារ​តែ​ឃើញ​សង្សារ​លួច​ទាក់ទង​នឹង​ប្រុស​ថ្មី​ទៀត ទើប​ផ្ទុះ​កំហឹង​វាយ​តែ​ម្តង ។

បន្ទាប់​ពី​សមត្ថកិច្ច​បាន​ហៅ​មក​ធ្វើការ​សាកសួរ ពួក​គេ​ទាំង​២​នាក់​ឯកភាព​ថា​បែកផ្លូវ​គ្នា​ចាប់ពី​ពេល​នេះ​តទៅ ៕

ប្រភព ៖

កំណត់ត្រាខ្មែរឡូត៖

គួរតែរំលឹកថា ហេតុការណ៍ស្រដៀងនេះ ក៏ធ្លាប់កើតឡើងម្ដងរួចមកហើយ ដែលបង្កជាការភ្ញាក់ផ្អើលជាខ្លាំង កាលពីក្នុងឆ្នាំ២០១៤។

នៅក្នុងនោះបានឲ្យដឹងថា បានណាត់ជួបគ្នាសាសង មួយសន្ទុះមិន ដឹងមានរឿងអី ក៏ចាប់ច្របាច់.កគ្នា ធ្វើឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ និង២០នាទី យប់ ថ្ងៃទី១៥ តុលា ២០១៤ ស្ថិតមុខអង្គភាពអន្តរាគមន៍ខាង ក្រោយស្ថានទូតវៀតណាម តាមផ្លូវលេខ ៣២២ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

ប្រភពបានឱ្យដឹងថា ស្រីដែលតែងខ្លួនធ្វើជាប្រុសមានឈ្មោះខៀវ ដារ៉ែន ហៅទុយ អាយុ២៧ឆ្នាំ ស្នាក់នៅ ផ្ទះលេខ១៨ ផ្លូវលេខ៥ បុរីប៉េងហួតបឹងឈូក ក្នុងសង្កាត់និរោធ ខណ្ឌមានជ័យ និងម្នាក់ទៀតជា ស្រីស្នេហ៍មាន ឈ្មោះច័ន្ទ ស្រីវិន អាយុ២០ឆ្នាំ ស្នាក់នៅក្បែរកន្លែងកើតហេតុ ។

សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា ដោយសារទីតាំងអង្គភាពអន្តរាគមន៍មិនទាន់មានរបងត្រឹមត្រូវទេ បង្កការងាយស្រួលឱ្យក្រុមស្រឡាញ់ភេទដូចគ្នាពេលយប់តែងតែទៅពពាក់ពពូននៅទីនោះ សាសងនិង ឈ្លោះ ប្រកែកជារៀងរាល់យប់ ។

ដោយឡែកនៅយប់កើតហេតុ មុនពេលកើតហេតុ គេឃើញស្រីដែលតាំងខ្លួនជាប្រុសបានជិះម៉ូតូស្គូពី ពណ៌ទឹកក្រូចមួយគ្រឿងទៅជួបគូស្នេហ៍សាសងគ្នាផ្អែមល្ហែមបានបន្តិច មិនដឹងឈ្លោះប្រកែកគ្នារឿងអីទេ ស្រាប់តែអ្នកទាំង២បានប្រវាយប្រតប់គ្នាទៅវិញទៅមក ហើយឈ្មោះដារ៉ែន បានស្ទុះទៅច្របាច់កស្រីវិន ធ្វើឱ្យផ្អើលដល់មន្ត្រីអង្គភាពអន្តរាគមន៍ ស្ទុះទៅជួយចាប់បំបែកអ្នកទាំង២ហើយប្រាប់ឱ្យត្រឡប់ ទៅផ្ទះវិញ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ផ្ទុះ​ភ្លើង​ប្រចណ្ឌ​គូស្នេហ៍​ ស្រលាញ់​ស្រី​ដូច​គ្នា

ផ្ទុះ​ភ្លើង​ប្រចណ្ឌ​គូស្នេហ៍​ ស្រលាញ់​ស្រី​ដូច​គ្នា

ផ្ទុះ​ភ្លើង​ប្រចណ្ឌ​គូស្នេហ៍​ ស្រលាញ់​ស្រី​ដូច​គ្នា

ផ្ទុះ​ភ្លើង​ប្រចណ្ឌ​គូស្នេហ៍​ ស្រលាញ់​ស្រី​ដូច​គ្នា