តួស្រីក្នុងបទ «ទីបំផុត» ១ឆ្នាំ​ចូលរៀន២ដង​

ភ្នំពេញ៖ ម៉ុន ផល​ចរិយា ហៅរីយ៉ា តួស្រីក្នុងបទចម្រៀងដ៏ល្បីល្បាញ «ទីបំផុត» របស់លោក ហេង ពិទូ ត្រូវបានប្រភពព័ត៌មា​ន មួយ​ទម្លាយ​ឲ្យដឹងថា «១ឆ្នាំ​ចូលរៀន​២ដង​»។​

ជានិស្សិតឆ្នាំ​ទី​៣ ផ្នែកសេដ្ឋកិច្ច​ នៃសាកលវិទ្យាល័យ​ន័រតុន រីយ៉ា ត្រូវបានប្រភពព័ត៌មាន ច្បាស់ការណ៍មួយ ដែលស្ថិតក្នុងជំនាន់របស់នាង បាន​ទម្លាយ​ប្រាប់ LookingTODAY នៅព្រឹកថ្ងៃទី​២​ ខែឧសភា ឆ្នាំ​២០១៦​ បានឲ្យដឹងថា «តារា​សម្តែង​ជា​អ្នកកំពូលប្រចណ្ឌ ក្នុងបទ ទីបំផុត ១​ឆ្នាំ​ចូលរៀនតែ​២ដង ដោយ​ចូលរៀន​នៅដើមឆ្នាំ និងចុងឆ្នាំ​តែប៉ុណ្ណោះ » ។​

ប្រភពខាងលើបានបន្តថា «ខ្ញុំមិនដឹងថា មកពីមូលហេតុអ្វី​បានជា​នាង​អវត្តមានច្រើនយ៉ាងដូច្នោះ​ អាចនឹងនាងរវល់ ​អាជីពសិល្បៈពេក ​​»។​ ប្រភពច្បាស់ការខាងលើថា«១​ឆ្នាំមកពីរដង គឺនាង​មករៀនតែ ដើមឆ្នាំ និងចុងឆ្នាំតែប៉ុណ្ណោះ​» ។​

ពាក់ព័ន្ធនឹងករណី នេះ យើងមិនទាន់អាច សូមការស្រាយបំភ្លឺ ពី​តួស្រី ក្នុងបទចម្រៀង ទីបំផុត បាននៅឡើយនោះទេ នៅព្រឹកនេះ​៕​

ប្រភព ៖
ដើមអម្ពិល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload