តូ​តា រំលេច​សម្រស់​ដ៏​ទាក់ទាញ​នៅ​ទឹកដី​ជប៉ុន​

Videos


ទើបតែបង្ហាញរូបភាពស្រស់ស្អាតរបស់ខ្លួនជាច្រើន នៅលើទឹកដីប្រទេសកូរ៉េសោះ ឥឡូវនេះ ថ្ងៃនេះ ស្រីស្អាតរាងតូចច្រឡឹង តូតា បានទៅដល់ប្រទេសជប៉ុនទៀតហើយ ។ តូតា បានចំណាយប្រាក់អស់ច្រើនគួរសមដើម្បីដើរកំសាន្ត ក្នុងរដូវវិស្សមកាលជាមួយក្រុមគ្រួសារ ។

តូ​តា រំលេច​សម្រស់​ដ៏​ទាក់ទាញ​នៅ​ទឹកដី​ជប៉ុន​

ប៉ុន្មានខែចុងក្រោយនេះ តូតា បានចំណាយពេលវេលាយ៉ាងច្រើនជាមួយក្រុមគ្រួសារ ទាំងការដើរកំសាន្តនៅក្នុងស្រុក ក៏ដូចជាចេញទៅក្រៅប្រទេស ។ជាក់ស្តែងកាលពីប៉ុន្មានខែមុននេះ នាងបាននាំគ្រួសារចេញទៅកំសាន្តនៅ ប្រទេស ថៃ ម៉ាឡេស៊ី សឹង្ហបុរី និងចុងក្រោយនេះ នាងនិងគ្រួសារបាននាំគ្នាចេញទៅកំសាន្តនៅប្រទេស កួរ៉េ ហើយថ្ងៃនេះ នាងទើបតែហោះទៅដល់ទឹកដីប្រទេសជប៉ុនផងដែរ ។

តូ​តា រំលេច​សម្រស់​ដ៏​ទាក់ទាញ​នៅ​ទឹកដី​ជប៉ុន​

តូតា បានបង្ហាញរូបភាពសប្បាយៗជាច្រើនរបស់នាងនៅលើទឹកដីប្រទេស កូរ៉េ តែថ្ងៃនេះនាងបានទៅដល់ ប្រទេសជប៉ុនផងដែរ ។ ជាមួយនឹងការដើរកំសាន្តនៅទីនោះ នាងក៏បានភ្លក់រសជាតិម្ហូបដ៏ឆ្ងាញ់ពិសាររបស់ជនជាតិជប៉ុនផងដែរ ។ កន្លងមក តូតា បានឲ្យដឹងថា នាងចង់ចំណាយពេលវេលាដើរកំសាន្តជាមួយគ្រួសារនៅពេលដែលនាង ទំនេរពីការងារ ។ ដំណើរកំសាន្តរបស់ តូតា ជាមួយគ្រួសារលើកនេះ គឺចំណាយអស់ប្រាក់ច្រើនគួរសម ហើយនាងគឺជាអ្នកចំណាយទាំងអស់ ។ ត្រឡប់មកពីដើរកំសាន្តវិញ តូតា ត្រៀមនឹងថតរឿងថ្មីៗជាបន្តបន្ទាប់ទៀត ៕ អាលីណា

តូ​តា រំលេច​សម្រស់​ដ៏​ទាក់ទាញ​នៅ​ទឹកដី​ជប៉ុន​
តូ​តា រំលេច​សម្រស់​ដ៏​ទាក់ទាញ​នៅ​ទឹកដី​ជប៉ុន​
តូ​តា រំលេច​សម្រស់​ដ៏​ទាក់ទាញ​នៅ​ទឹកដី​ជប៉ុន​
តូ​តា រំលេច​សម្រស់​ដ៏​ទាក់ទាញ​នៅ​ទឹកដី​ជប៉ុន​
តូ​តា រំលេច​សម្រស់​ដ៏​ទាក់ទាញ​នៅ​ទឹកដី​ជប៉ុន​
តូ​តា រំលេច​សម្រស់​ដ៏​ទាក់ទាញ​នៅ​ទឹកដី​ជប៉ុន​
តូ​តា រំលេច​សម្រស់​ដ៏​ទាក់ទាញ​នៅ​ទឹកដី​ជប៉ុន​

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត