ពរ​របស់ P9 ចំពោះ​កុមារ​កម្ពុជា​ក្នុង​ឱកាស​ទិវា​កុមារ​អន្តជាតិ

នៅ​ក្នុង​ទិវា​កុមារ​អន្តរជាតិ​ទី​១-មិថុនា ម្សិលមិញ​នេះ ក្រុមហ៊ុន Huawei ប្រចាំ​នៅ​កម្ពុជា សហការ​ជាមួយ​តារា​ល្បីៗ ដូចជា តារា​ចម្រៀង​ប្រចាំ​ហង្សមាស លោក នៅ ស៊ីនឿន តារា​បង្ហាញ​ម៉ូដ ហង្ស សុរិយ៉ាន់ កញ្ញា សុផា លីនដា តារា​សម្តែង និង​តារា​បង្ហាញ​ម៉ូដ​ដ៏​មាន​ប្រជា​ប្រិយ​ភាព កញ្ញា  ប៊ូដាលីស តារា​បង្ហាញ​ម៉ូដ​កម្ពុជា លោក គង់ ប៊ុនថន ពិធីករ​ដែល​សម្បូរ​វោហាសព្ទ​  លោក វី យ៉ារ៉ូ ពិធីករ​មុខ​ប្រជាប្រិយ​ និង​ពូកែ​វោហា ព្រមទាំង​តារា​ជាច្រើន​រូប​ទៀត ដើម្បី​រៀបចំ​កម្មវិធី​សប្បុរសធម៌​មួយ ជួយ​ដល់​កុមារ​ក្រីក្រ ដែល​កំពុង​តែ​លំបាក​ខ្វះខាត ឲ្យ​មាន​លទ្ធភាព​បន្ត​ការ​សិក្សា​ទៅ​មុខ​ទៀត។

 

ពរ​របស់ P9 ចំពោះ​កុមារ​កម្ពុជា​ក្នុង​ឱកាស​ទិវា​កុមារ​អន្តជាតិ

 

​ក្នុង​សកម្មភាព​នៃ​ការ​ចែក​រំលែក ក៏​ដូចជា​ការបង្ហាញ​នូវ​សេចក្តី​ស្រឡាញ់​ទៅ​កាន់​កុមារ​កម្ពុជា គណៈ​គ្រប់គ្រង គ្រប់​ថ្នាក់​របស់​ក្រុម​ហ៊ុន Huawei កម្ពុជា ព្រម​ទាំង​សប្បុរសជន​សិល្បករ​សិល្បការិនី​ ទាំង​អស់ បាន​រៀបចំ​ជា​សម្ភារៈ​សិក្សា និង​អំណោយ​មួយ​ចំនួន​ដើម្បី​ផ្តល់​ជូន​ទៅ​ដល់​ប្អូនៗ​កុមារ​សិស្សានុ​សិស្ស​ក្រីក្រ នៅ​សាលា​បឋម​សិក្សា អង្គជុំ ភូមិ​តាអោក ឃុំ​ឈ្វាំង ស្រុក​ពញាឮ​ ខេត្ត​កណ្តាល។

 

សកម្មភាព​សប្បុរសធម៌ និង​ការផ្តល់​នូវ​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​កុមារ​ក្រីក្រ​ទាំង​អស់​នៅ​ក្នុង​ឱកាស​នេះ ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​អត្ថន័យ​នៃ​ពរ​ទាំង​៩ របស់​កំពូល​ស្មាតហ្វូន P9  ដែល​តួ​អក្សរ “P”  តំណាង​ឲ្យ​អក្សរ “ព” ដែល​មាន​អត្ថន័យ​ជា “ពរ (ពរជ័យ)” ចំណែក​ឯ​លេខ ៩​វិញ តំណាង​ឲ្យ​ភាព​ខ្ពង់​ខ្ពស់ សំណាង អស្ចារ្យ និង​ល្អ​ផ្តាច់​គេ។

 

ពរ​របស់ P9 ចំពោះ​កុមារ​កម្ពុជា​ក្នុង​ឱកាស​ទិវា​កុមារ​អន្តជាតិ

 

P9 មិន​ត្រឹមតែ​ជា​ស្មាតហ្វូន​ដែល​កំពុងតែ​មាន​ភាព​ទាក់ទាញ​ខ្លាំង​ មិន​ថា​រូបរាង ឬ​បច្ចេកវិទ្យា​កាមេរ៉ា​ថត​រូប​ដែល​មាន​សមត្ថភាព​ដូច​ទៅ​នឹង​កាមេរ៉ា​អាជីព​ប៉ុណ្ណោះ​ទេ តែ​វា​ជា​ស្មាតហ្វូន ដែល​មាន​ន័យ​ស្មើ​នឹង​ពាក្យ​ជូន​ពរ​ទាំង​៩​ដែល​អ្នក​នឹកស្មាន​មិន​ដល់៖

១. ពរ​នៃ​សេចក្ដី​ស្រឡាញ់​

២. ពរ​នៃ​សុភមង្គល​

៣. ពរ​នៃ​ភាពជោគជ័យ​

៤. ពរ​នៃ​ប្រាជ្ញា​

៥. ពរ​នៃ​សុខភាព​ល្អ​

៦. ពរ​នៃ​ទ្រព្យសម្បត្តិ​

៧. ពរ​នៃ​លាភ ជ័យ  សំណាង​

៨. ពរ​នៃ​ថាមពល​

៩. ពរ​នៃ​ភាព​ជឿជាក់​

 

លោក អែម យុទ្ធូ ប្រធាន​ទីផ្សារ​ជាន់​ខ្ពស់​ប្រចាំ​នៅ​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា “P9 មិន​ត្រឹម​តែ​ជា​កំពូល​ស្មាតហ្វូន​ដែល​មាន​រាង​ស្អាត​ប្រណីត ស្តើង ស្រាល រឹង​ម៉ាំ និង​ទាក់ទាញ​ប៉ុណ្ណោះ​ទេ តែ​បាន​បង្កប់​នូវ​អត្ថន័យ​នៃ​ពាក្យ​ជូនពរ​ទៅ​កាន់​មនុស្ស​ជា​ទីស្រឡាញ់ ពិសេស​ពរជ័យ​ទាំងអស់​នោះ គឺ​មាន​ជំនឿ​ថា នឹង​កើត​មាន​ឡើង​ដល់​អ្នក​ដែល​ប្រើប្រាស់ P9 នេះ​ផង​ដែរ​។ ​ថ្ងៃ​នេះ ក្រុម​ការងារ​ Huawei ទាំង​អស់​ សូម​ចែក​រំលែក​នូវ​ពរ​ជ័យ​ទាំងអស់​នេះ ជាពិសេស​គឺ​សេចក្តីស្រឡាញ់​ទាំងអស់​ដែល​ពួក​យើង​មាន​ទៅ​កាន់​កុមារ​គ្រប់​គ្នា​តាម​រយៈ​ការ​ផ្តល់​ជូន​​សម្ភារៈ ទោះ​បី​ជា​តិច​តួច​ក្តី តែ​ជា​កម្លាំង​ចលករ​មួយ​ដែល​ជំរុញ​ឲ្យ​មាន​ការ​ចែក​រំលែក​សម្រាប់​សង្គម​ជាតិ​របស់​យើង ហើយ​គ្រប់ៗ​គ្នា​គឺ​អាច​ធ្វើ​បាន ជា​ពិសេស​កុមារ​គឺ​ជា​អនាគត​របស់​ប្រទេសជាតិ​របស់​យើង ហើយ​យើង​ចង់​ឃើញ​កុមារ​ទាំង​អស់ មាន​ជីវិត​រស់នៅ​យ៉ាង​ប្រសើរ និង​ពេញ​បរិបូរណ៍”។

 

ពរ​របស់ P9 ចំពោះ​កុមារ​កម្ពុជា​ក្នុង​ឱកាស​ទិវា​កុមារ​អន្តជាតិ

 

ឯ​កញ្ញា សុផា លីនដា លោក ហង្ស សុរិយ៉ាន់ លោក នៅ ស៊ីនឿន លោក​ គង់ ប៊ុន លោក យ៉ារូ និង​តារា​ល្បីៗ​ជាច្រើន​រូប​ទៀត បាន​លើក​មតិ​រួម​គ្នា​ថា “យើង​ស្រឡាញ់​គាំទ្រ​កុមារ។ នេះ​ជា​ទឹក​ចិត្ត​សប្បុរស​ផ្ទាល់​ខ្លួន​របស់​យើង រួមគ្នា​ជាមួយ​ក្រុមហ៊ុន Huawei ដើម្បី​ចូលរួម​លើក​កម្ពស់​សិទ្ធិ​កុមារ ទិវា​កុមារ​អន្តរជាតិ”។

 

អ្នកស្រី​នាយិកា ពេជ សាវន សាលា​បឋម​សិក្សា អង្គជុំ បាន​ឲ្យ​ដឹង​ថា សាលា​របស់​អ្នក​គ្រូ​មាន​សិស្ស​សរុប​ជាង ៦០០​នាក់ សុទ្ធ​តែ​រស់នៅ​ក្រោម​បន្ទាត់​ក្រីក្រ និង​គ្រួសារ​ជំពាក់​បំណុល​គេ។ សិស្ស​ពេល​ខ្លះ  មួយ​ឆ្នាំ​ទល់​មួយ​ឆ្នាំ​មាន​សម្លៀកបំពាក់​ត្រឹម​តែ​មួយ​ឈុត ខ្វះ​សៀវភៅ​សរសេរ ក្ដារឆ្នួន​សរសេរ និង​សម្ភារៈ​ជាច្រើន​ទៀត។

 

“ក្នុង​នាម​ជា​នាយិកា​ប្រចាំ​សាលា​បឋម​សិក្សា អង្គជុំ ខ្ញុំ​ពិតជា​អរគុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ជំនួយ​ដ៏​សម្បើម​ពី​សំណាក់​ក្រុមហ៊ុន Huawei និង​ក្រុម​អ្នក​សិល្បករ​ទាំងអស់ ចំពោះ​សម្ភារៈ​សិក្សា និង​អំណោយ​ផ្សេងៗ​ទៀត​សម្រាប់​កុមារ​ក្រីក្រ​នៅ​ទីនេះ។ ខ្ញុំ​សូម​អំពាវនាវ​ដល់​ក្រុមហ៊ុន និង​សប្បុរស​ជន បន្ត​ជួយ​ទាំង​សៀវភៅ​សរសេរ ខ្មៅ​ដៃ ប៊ិច​បន្ទាត់ ជ័រ​លុប និង​ឯក​សណ្ឋាន ជួយ​ដល់​ជោគ​វាសនា​កុមារ​ក្រីក្រ​ឲ្យ​មាន​ឱកាស​ទទួល​បាន​ការ​អប់រំ”។

 

ពរ​របស់ P9 ចំពោះ​កុមារ​កម្ពុជា​ក្នុង​ឱកាស​ទិវា​កុមារ​អន្តជាតិ

 

ឆ្លើយ​តប​នឹង​សំណើ​នេះ លោក អែម យុទ្ធូ ថា “យើង​នឹង​នៅ​តែ​បន្ត​សម្មភាព​សប្បុរសធម៌​របស់​យើង​ជា​បន្ត​បន្តាប់​ជា​ពិសេស បន្ត​សាបព្រោះ ពរ​ទាំង​៩ (P9) ដល់​កុមារ មនុស្ស​ចាស់​ទីទ័លក្រ និង​បណ្តា​ជន​រង​គ្រោះ​ដែល​ត្រូវការ​ជំនួយ”។​

 

ពរ​របស់ P9 ចំពោះ​កុមារ​កម្ពុជា​ក្នុង​ឱកាស​ទិវា​កុមារ​អន្តជាតិ

 

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់​៖ consumer.huawei.com.kh ។

 

សម្រាប់​ព័ត៌មាន​ថ្មីៗ​ពី Huawei Consumer BG សូម​តាមដាន​តាម​រយៈ​៖

Facebook: facebook.com/HuaweiDevice
Twitter: twitter.com/HuaweiDevice
YouTube: youtube.com/HuaweiDevice
Instagram: instagram.com/huaweiconsumer

 

អ្នកតំណាង​៖ ង៉ោ ម៉េងហ៊ួង​
លេខ​ទូរស័ព្ទ​៖ 010 44 99 06
អ៊ីមែល​៖ [email protected]

 

អត្ថបទ៖ ពាណិជ្ជកម្ម