ប្ដី​ប្រពន្ធ​ចិត្ត​ធម៌​​​​រើស​ក្មេង​ស្រី​​​ពិការ​​ចិញ្ចឹម សុខ​ចិត្ត​​បញ្ចុក​​​អាហារ​នឹង​​មាត់​១៥​ឆ្នាំ

​​រយៈ​ពេល​​​ជាង​ ១៥​ឆ្នាំ​​ហើយ​​​​​ ​គូស្នេហ៍​​ជនជាតិ​ចិន​​មួយ​​គូ​​​ បាន​​​បញ្ចុក​​ចំណី​​​ក្មេង​ស្រី​​​ពិការ​​​​ដែល​គេ​បោះបង់​ចោល នឹង​មាត់​​យ៉ាង​​ផ្ចិតផ្ចង់​​ដោយ​មិន​​​ត្អូញត្អែរ។ ក្មេង​ស្រី​ត្រូវ​​​ចាត់​ទុក​​ជា​កូន​​ចិញ្ចឹម​​​​​របស់​ប្ដី​ប្រពន្ធ​​មួយ​គូ​នេះ​​​ បាន​កើត​​ជំងឺ​ពិការ​ខួរក្បាល​តាំង​​​ពី​កំណើត ​ដែល​សរសៃ​​មិន​​​អាច​​បញ្ជា​អវយវៈ​​​​​ដៃ​ជើង​បាន។

 

ប្ដី​ប្រពន្ធ​ចិត្ត​ធម៌​​​​រើស​ក្មេង​ស្រី​​​ពិការ​​ចិញ្ចឹម សុខ​ចិត្ត​​បញ្ចុក​​​អាហារ​នឹង​​មាត់​១៥​ឆ្នាំ

​​​

ប្ដី​ប្រពន្ធ​​​ខាង​លើ បាន​​​សុខ​ចិត្ត​លះបង់​ពេល​វេលា​ ​​កម្លាំង​កាយ​ចិត្ត​​​ ​និង​ថវិកា​ផ្ទាល់​ខ្លួន​​​ក្នុង​ការ​ចិញ្ចឹម​បីបាច់​​​​​ថែរក្សា​ក្មេង​ស្រី​​​​ ដោយ​​​​ទំពា​​អាហារ​ និង​​បញ្ចុក​ផ្ទាល់មាត់​​តែ​ម្ដង។​

 

​​អ្នក​ស្រី​ Li Huanmei ​​​មាន​មុខ​របរ​ជា​​​អ្នក​​បោស​សំរាម​​​នៅ​ទីក្រុង​ Datong ​​ខេត្ត Shanxi ​​ប្រទេស​ចិន ប្រាប់​ថា​​គាត់​បាន​​រើស​ទារិកា​​នេះ​​​នៅ​​ខាងក្រៅ​​មន្ទីរ​​​ពេទ្យ​​មួយ​​​ ដែល​គេ​ទុក​ចោល​​កាល​ពី​ឆ្នាំ​​ ២០០​១។ ​ទោះ​បី​គ្រួសារគាត់​​​​​​មាន​ជីវភាព​​​​មិន​ធូរធារ​​​​ ​តែ​ដោយ​ក្ដី​អាណិត​អាសូរ​​ ​ពួក​គេ​​បាន​​សម្រេច​​​​​ចិញ្ចឹម​​​​​ក្មេង​​ស្រី​​កម្សត់​​នេះ​​រហូត​​​​​អស់​​​ជីវិត។ កុមារ​នេះ​​បាន​ទទួល​ឈ្មោះ​​ថា Likun ដែល​មាន​ន័យ​ថា​ Beautiful woman ឬ​​នារី​ដ៏​ស្រស់​ស្អាត។

 

​​​​​​​​​​​​​​​​​​​​ក្រោយ​​ចិញ្ចឹម​​ដល់​ធំ​បន្តិច​​​​​ ពួកគាត់​ទើង​ដឹង​ថា​ Likun មិន​អាច​​ទំពា ​និង​​លេប​​អាហារ​​ខ្លួន​ឯង​បាន រួច​ក៏​នាំ​​ទៅ​​​​មន្ទីរពេទ្យ​ ​គ្រូពេទ្យ​​ប្រាប់​ថា​​នាង​មាន​ជំងឺ​ពិការ​ខួរ​ក្បាល​ពី​កំណើត ​ដែល​អវយវៈ​​មិន​អាច​កម្រើក​បាន​ជា​រៀង​រហូត​។

 

​ប្ដី​​របស់​​អ្នក​ស្រី​​គឺ​លោក​ Zhao Yuchun ប្រាប់​ថា “​ជា​ធម្មតា​​​ពួក​ខ្ញុំ​​ចំណាយ​ពេល​ ២ម៉ោង​​​​​បញ្ចុក​អាហារ​​ក្មេង​នេះ​ម្ដងៗ​ ដូច្នេះ​​​ក្នុង​​មួយ​ថ្ងៃ​​​​យើង​​បាន​ចំណាយ​ពេល​ ​៦​ម៉ោង​​​សម្រាប់​នាង”។ ​ប៉ុន្តែ​​​​ឥឡូវ​ ​ប្រពន្ធ​របស់​គាត់​​ ដែល​ធ្លាប់​​តែ​ជួយ​មើល​ថែ​ក្មេង​​​ បាន​ធ្លាក់​ខ្លួន​ឈឺ​ ​​​​​​​​​ដោយ​កើត​ជំងឺ​​មហារីក​​បំពង់ក​ ​​​ដែល​នាំ​​ឲ្យ​​ការ​ចំណាយ​កាន់​តែ​ច្រើន​​បន្ថែម​ទៀត លើ​ការ​ចំណាយ​​​​របស់​ Likun។

 

​ប្ដី​ប្រពន្ធ​​​​​​​​​​​​​​​​​​​​​​ទាំង​ពីរ​​​មិន​បាន​​ចុះ​បញ្ជី​​​ Likun ជា​កូន​ចិញ្ចឹម​​​នៅ​ឡើយ​ទេ ​​​ជា​ហេតុ​​​​​​​ធ្វើ​​ឲ្យ​ពួក​គេ​មិន​អាច​ទទួល​​​​ទំនុក​បម្រុង​​ផ្នែក​​សុខភាព​ពី​​អាជ្ញាធរ​បាន។​ ​​​​​ឥឡូវ​ Likun ​អាយុ​​១៥​ឆ្នាំ​ ​មិន​អាច​និយាយ​​ ​​​​ធ្វើ​ចលនា​រាងកាយ​​​បាន​តិច និង​មាន​​ IQ ខួរ​ក្បាល​ដូច​ក្មេង​អាយុ​ ៣​ឆ្នាំ៕

 

ប្ដី​ប្រពន្ធ​ចិត្ត​ធម៌​​​​រើស​ក្មេង​ស្រី​​​ពិការ​​ចិញ្ចឹម សុខ​ចិត្ត​​បញ្ចុក​​​អាហារ​នឹង​​មាត់​១៥​ឆ្នាំ

 

ប្ដី​ប្រពន្ធ​ចិត្ត​ធម៌​​​​រើស​ក្មេង​ស្រី​​​ពិការ​​ចិញ្ចឹម សុខ​ចិត្ត​​បញ្ចុក​​​អាហារ​នឹង​​មាត់​១៥​ឆ្នាំ

 

ប្ដី​ប្រពន្ធ​ចិត្ត​ធម៌​​​​រើស​ក្មេង​ស្រី​​​ពិការ​​ចិញ្ចឹម សុខ​ចិត្ត​​បញ្ចុក​​​អាហារ​នឹង​​មាត់​១៥​ឆ្នាំ

 

ប្ដី​ប្រពន្ធ​ចិត្ត​ធម៌​​​​រើស​ក្មេង​ស្រី​​​ពិការ​​ចិញ្ចឹម សុខ​ចិត្ត​​បញ្ចុក​​​អាហារ​នឹង​​មាត់​១៥​ឆ្នាំ

 

ប្ដី​ប្រពន្ធ​ចិត្ត​ធម៌​​​​រើស​ក្មេង​ស្រី​​​ពិការ​​ចិញ្ចឹម សុខ​ចិត្ត​​បញ្ចុក​​​អាហារ​នឹង​​មាត់​១៥​ឆ្នាំ

 

 

ចុចអាន៖ អ្នក​ធាត់​​ជ្រុល​​នៅ​ចិន​កំពុង​កើន​ឡើង​ ឯ​ប្ដី​ប្រពន្ធ​មួយ​គូ​ឡើងជិត​២០០គីឡូ​ រួម​ភេទ​លែង​កើត

ចុចអាន៖ មិន​គួរឲ្យ​ជឿ! ​រូបថត​អាពាហ៍ពិពាហ៍​​ប្ដី​ប្រពន្ធ​អាច​ដើរ​លើ​ទឹក​បាន

ចុចអាន៖ ស្រលាញ់​គ្នា​តាំងពី​តូច រហូត​​បាន​​គ្នា​ជា​ប្ដី​ប្រពន្ធ​២៣​ឆ្នាំ​ក្រោយ

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ CCTV​​​​​​​