សំ វ៉ាន់ដេត ​ផ្ញើ​សារ​ដាស់តឿន​កីឡាករ​ជម្រើស​ជាតិ កុំ​សប្បាយ​ភ្លេច​ខ្លួន

លោក សំ វ៉ាន់ដេត ​គ្រូ​បង្វឹក​ក្លឹប​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ​បាន​បង្ហោះ​សារ​មួយ​នៅ​លើ​បណ្ដាញ​សង្គម Facebook ​កាល​ពី​ព្រឹកមិញ​នេះ ដើម្បី​ជា​ការ​ដាស់តឿន​ដល់​កីឡាករ​ក្រុម​ជម្រើស​ជាតិ​ទាំង​អស់​មុន​ពេល​ប៉ះ​ជាមួយ​ក្រុម​ឆាយនីស​តៃប៉ិ​នៅ​ល្ងាច​ម៉ោង​៦​នេះ។

 

សំ វ៉ាន់ដេត ​ផ្ញើ​សារ​ដាស់តឿន​កីឡាករ​ជម្រើស​ជាតិ កុំ​សប្បាយ​ភ្លេច​ខ្លួន

 

ដោយ​ពាក្យ​មួយ​ឃ្លា​ដ៏​មាន​ន័យ​នោះ​រួមមាន​៖ “​កុំ​សប្បាយ​ច្រៀង​រាំ​ពេក​អាក្អូន​បង្ហោះ​ផ្លូក​ទឹក​ផ្លូក​ដី​ចាំ​ថា​អំនួត​ធ្វើ​អោយ​យើង​បាត់បង់​ភាព​វៃឆ្លាត​។យើង​មិនមែន​ក្រុមខ្លាំង​ទេ​មេត្តា​ដាក់​ខ្លួន​បន្តិចផង​បងប្អូន​អ្នក​គាំទ្រ​ជឿជាក់​លើ​យើង​ហើយ​តែ​អ្វី​ដែល​មើល​ឃើញ​ដូច​ជា​ភ្លេច​ខ្លួន​។យ៉ាង​ណា​ក៏​ខ្ញុំ​មាន​ស្មារតី​គាំទ្រ​ជាតិ​យើង​ហើយ​បួង​សួង​អោយ​ពួក​យើង​ទទួល​ជ័យ​ជំនះ​យប់​នេះ”។

 

ដោយ​ការ​បង្ហោះ​នេះ​ដែរ ត្រូវ​បាន​គេ​ប៉ាន់ស្មាន​ថា​មក​ពី​​ពី​លោក សំ វ៉ាន់ដេត ​បាន​ឃើញ​កីឡាករ​ក្រុម​ជម្រើស​ជាតិ​ទាំង​អស់ ​ច្រៀង​លេង​កម្សាន្ត​កាល​ពី​ម្សិលមិញ​មុន​ពេល​ប្រជុំ​ជាមួយ​លោក​គ្រូ Lee Tae Hoon ​ស្ដី​ពី​យុទ្ធសាស្រ្ត​មុន​ប៉ះ​ជាមួយ​ក្រុម​ឆាយនីស​តៃប៉ិ នៅ​ល្ងាច​នេះ៕

 

អត្ថបទ៖ មុន្នី រម្យ