Giggs ​ត្រៀម​ចាក​ចេញ​ពី​ Man Utd បន្ទាប់​ពី​ Mourinho មិន​ឲ្យ​ធ្វើ​ជំនួយ​ការ

Ryan Giggs កំពុង​ត្រៀម​ខ្លួន​ចាក​ចេញ​ពី​ក្លឹប​ Manchester United ហើយ បន្ទាប់​ពី​ជួយ​ក្លឹប​យក្ស​អង់គ្លេស​​នេះ ​អស់​រយៈពេល​២៩​ឆ្នាំ ​ដោយសារ​​អ្នកចាត់ការ​ថ្មី​ Jose Mourinho ​មិន​ផ្ដល់​តំណែង​ជំនួយ​ការ​គ្រូ​បង្វឹក​ដល់​ខ្លួន។

 

Giggs ​ត្រៀម​ចាក​ចេញ​ពី​ Man Utd បន្ទាប់​ពី​ Mourinho មិន​ឲ្យ​ធ្វើ​ជំនួយ​ការRyan Giggs​ អតីត​ជំនួយការ​អ្នកចាត់ការ​ក្រុម​ Man Utd

 

អ្នកចាត់ការ​ Mourinho ​នឹង​តែង​តាំង​​ជំនួយ​ការ​ចាស់​របស់​លោក Rui Faria ​​សម្រាប់​ការងារ​នៅ​ Old Trafford នៅ​រដូវ​កាល​ថ្មី ​ដែល​មាន​ន័យ​ថា Giggs ​នឹង​ធ្លាក់​តំណែង​ ​ឬ​អាច​ទៅ​​ជួយ​ហ្វឹកហាត់​ក្រុម​ឈុត​យុវជន​របស់​ក្លឹប​ Man Utd វិញ។

 

Giggs ​ត្រៀម​ចាក​ចេញ​ពី​ Man Utd បន្ទាប់​ពី​ Mourinho មិន​ឲ្យ​ធ្វើ​ជំនួយ​ការ

លោក Rui Faria (ឆ្វេង) និង​ធ្វើ​ជា​ជំនួយការ​ Mourinho (ស្តាំ) រដូវ​កាល​ថ្មី

ចំណែក​ Giggs វ័យ​៤២​ឆ្នាំ ដែល​ធ្លាប់​ធ្វើ​ជា​គ្រូ​ជំនួយ​អ្នកចាត់ការ​ David Moyes ​១ឆ្នាំ និង​ធ្វើ​ជា​ជំនួយ​ការ​អ្នកចាត់ការ​ Louis van Gaal ​២​ឆ្នាំ​នៅ​​ក្រុម​បិសាច​ក្រហម​ មិន​ព្រម​​ទទួល​យក​តំណែង​ថ្មី​ ​ដែល​ Mourinho ផ្ដល់​ឲ្យ​នេះ​ទេ ហើយ​អតីត​ខ្សែ​បម្រើ​ជម្រើស​ជាតិ​​វេល​រូប​នេះ ត្រៀម​នឹង​ចាក​ចេញ​ពី​ Man Utd ​ដើម្បី​​ស្វែង​រក​តំណែង​ ធ្វើ​ជា​អ្នកចាត់ការ​ក្រុម​ណា​មួយ​ ឡើង​ដឹក​នាំ​ដោយ​ខ្លួន​ឯង។

 

Giggs ​ត្រៀម​ចាក​ចេញ​ពី​ Man Utd បន្ទាប់​ពី​ Mourinho មិន​ឲ្យ​ធ្វើ​ជំនួយ​ការ

Giggs (ស្តាំ) កាលធ្វើជំនួយការ​អតីតអ្នកចាត់ការ​ក្រុមបិសាច​ក្រហម Van Gaal

 

Giggs ​ត្រៀម​ចាក​ចេញ​ពី​ Man Utd បន្ទាប់​ពី​ Mourinho មិន​ឲ្យ​ធ្វើ​ជំនួយ​ការ

Giggs កាលនៅជាកីឡាករ អបអរ​ឈ្នះពាន Premier League ជាមួយ​ក្រុម​ Man Utd

 

Giggs ​លេង​ឲ្យ​ Man Utd តាំង​ពី​ឈុត​យុវជន ​​ចាប់​ពី​ឆ្នាំ​១៩៨៧​មក​ ​​និង​ធ្លាប់​ជួយ​ឲ្យ​​​​ក្រុម​បិសាច​ក្រហម​​ឈ្នះ​ពាន​ Premier League ១៣​ដង, FA Cup ៤​ដង, League Cup ​៣​ដង, Community Shield ​៩​ដង, UEFA Champions League ២​ដង, UEFA Super Cup ​១​ដង, Intercontinental Cup ​១​ដង និង​ FIFA Club World Cup ​១​ដង​ផង​ដែរ៕
ប្រែ​​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ mirror