ប្រព័ន្ធ​ Wi-Fi ឥត​គិត​ថ្លៃ​នឹង​គ្រប​ដណ្ដប់​ពាស​ពេញក្រុង​ហូជីមិញ

មន្ត្រីនៃទីក្រុងហូជីមិញ ប្រទេសវៀតណាម បានប្រកាសកាលពីថ្ងៃអង្គារថា ភ្ញៀវទេសចរនឹងអាចទទួលបានប្រព័ន្ធ Wi-Fi ប្រើប្រាស់ដោយឥតគិតថ្លៃក្នុងរយៈពេលប៉ុន្មានខែខាងមុខ។

លោកអនុប្រធាន Tran Vinh Tuyen បានថ្លែងឲ្យដឹងថា ប្រព័ន្ធ Wi-Fi ឥតគិតថ្លៃនេះផ្ដល់ជូនដោយក្រុមហ៊ុនសិង្ហបុរីមួយ ដោយល្បឿនអ៊ីនធឺណិតនឹងមានជាពីរប្រភេទ គឺល្បឿនធម្មតា និងល្បឿនលឿនដែលមាននៅទីប្រជុំជននៃទីក្រុង។

បច្ចុប្បន្ននេះប្រព័ន្ធ Wi-Fi ឥតគិតថ្លៃមាននូវតំបន់ថ្មើរជើង Nguyen Hue និងស្ទើរគ្រប់មន្ទីរពេទ្យធំៗ ហើយក៏មាននៅក្នុងខេត្តមួយចំនួនដូចជា Hoi An, ឈូងសមុទ្រហាឡុង និងផ្នែកខ្លះនៃខេត្ត Da Nang៕

ប្រភព៖ sabay

  • ប្រព័ន្ធ​ Wi-Fi ឥត​គិត​ថ្លៃ​នឹង​គ្រប​ដណ្ដប់​ពាស​ពេញក្រុង​ហូជីមិញ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/06/02  Category:ជីវិតនិងសង្គម
Tags: