មុន​នេះ​បន្តិច លោក​ឧកញ៉ា ម៉ុង ប្ញ​ទ្ឋី​ថា រដ្ឋមន្ត្រី​ស៊ីប្រាក់ខែ​រដ្ឋ​ត្រូវ​បម្រើ​ប្រយោជន៍​ពលរដ្ឋ

រាជធានី​ភ្នំពេញ ៖ ប្រធាន​គណៈកម្មការ​ទី​៣​ព្រឹ​ទ្ឋ​សភា លោក​បណ្ឌិត ម៉ុង ប្ញ​ទ្ឋី បាន​សរសេរ​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​ស​សង្គម (Facebook) បង្ហោះ​នៅ​ប៉ុន្មាន​នាទី​មុន​នេះ ដោយ​បញ្ជាក់​ថា «​រដ្ឋមន្ដ្រី​ស៊ីប្រាក់ខែ​រដ្ឋ ត្រូវ​ដោះស្រាយ​បញ្ហា និង​បម្រើ​ប្រយោជន៍​ពលរដ្ឋ​» ។

ការ​លើក​ឡើង​របស់​លោក​ឧកញ៉ា​ដង្ខៅ​ខាង​កសិកម្ម​ខាងលើ​នេះ បាន​ត្រូវ​ប្រជាពលរដ្ឋ​និង​មជ្ឈដ្ឋាន​នានា​ស្វាគមន៍​គាំទ្រ ព្រោះ​នា​ពេល​កន្លង​មក មាន​រដ្ឋមន្ត្រី​មួយ​ចំនួន​តិចតួច​បំផុត​អសកម្ម​ការងារ​ក្នុង​ការ​បំពេញ​តួនាទី​បម្រើ​ប្រជាពលរដ្ឋ ធ្វើ​ឲ្យ​មានការ​ថ្នាំងថ្នាក់​រិះគន់ ប៉ះពាល់​ដល់​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល រហូត​ដល់​សម្តេច​ប្រតិកម្ម​និង​ធ្វើការ​ផ្លាស់​ប្តូរ​សមាសភាព​សមាជិក​រាជរដ្ឋាភិបាល​មួយ​ចំនួន​កាលពី​ពេល​ថ្មី​ៗ​នេះ ៕