អស្ចារ្យ​មេះ! គាស់បង្អួច​​​សណ្ឋាគារ​​ចូល​លួច​​​​បាន​

ខេត្តបាត់ដំបង ៖ សេចក្តីរាយ​ការណ៍​បឋមឱ្យ​ដឹងថា ជន​សង្ស័យ​ម្នាក់ ​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ភ្នំព្រឹក​ធ្វើការ​បង្ក្រាប កាលពី​ល្ងាច​ថ្ងៃ​ទី​០១ មិថុនា ដែល​ពាក់ព័ន្ធ​នឹង​ករណីគាស់​បង្អួច​នៅសណ្ឋា​គារ​មួយ​ក្នុង​​​ស្រុក​​ភ្នំព្រឹក ​​​ចូល​​​លួច​យក​ទ្រព្យសម្បត្តិ​របស់​មន្ត្រី​យោធា​​​ម្នាក់ ​​។ ជនសង្ស័យ​ខាងលើ​ ឈ្មោះ​នី រិ​ន អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​តា​ម៉ឺន ឃុំ​តា​ម៉ឺន ស្រុក​ថ្មគោល ។

គួរ​បញ្ជាក់​ថា ហេតុការណ៍​គាស់​នេះ បាន​កើតឡើង​កាលពី​វេលា​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​០១ មិថុនា ស្ថិត​នៅ​សណ្ឋាគារ «​ពេជ្រ​ចិន្តា​» ស្ថិត​នៅ​ស្រុក​ភ្នំព្រឹក ។ ជន​រង​គ្រោះ​ឈ្មោះ​ផ​ន យុ​ត្ថា​ន មន្ត្រី​យោធា​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ ប្រចាំ​ច្រក​​តំបន់អូរ​រំដួល ស្រុក​ភ្នំព្រឹក ។

ជា​មូ​យ​នឹង​ការ​ឃាត់ខ្លួន​នេះ កម្លាំង​ដកហូត​បាន​វត្ថុ​តាង​មក​វិញ​ មាន​លុយ​ចំនួន​២៤,០០០​បាត​, កាំភ្លើងខ្លី​ម៉ា​កឡុក​១​ដើម​, គ្រាប់​៨ ទូ​​រ​ស័ព្ទ​២​គ្រឿង និង​ម៉ូតូ​១​គ្រឿង ។ តែត្រូវ​​ជន​រង​គ្រោះ​ប្រាប់​ថា លុយ​បាត់​អស់​សរុប​ចំនួន​៣៩,០០០​បាត ​ពេល​នេះកម្លាំង​កំពុង​សាក​សួរ​​ជនសង្ស័យ ដើម្បី​ក​សាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ។