ជណ្តើរយន្ត “​លេប” ជាង​ជួស​ជុល​ចូល​ក្រោម​ជណ្តើរ​បណ្តាល​ឲ្យ​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ

ថ្មីៗនេះ បុរសជាជាងជួសជុលជណ្តើរយន្តម្នាក់ ត្រូវបានម៉ាស៊ីនជណ្តើរយន្ត “លេបត្របាក់” បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ព្រោះតែជួសជួលធ្វេសប្រហែស… ? ហេតុការណ៍នេះបានកើតឡើងនៅខាងក្រៅផ្សារទំនើបមួយកន្លែង ស្ថិតនៅក្បែរបរិវេណសាកលវិទ្យាល័យ Southwest University  ក្នុងទីក្រុង  Chongqing ប្រទេសចិន ។

ជណ្តើរយន្ត “​លេប” ជាង​ជួស​ជុល​ចូល​ក្រោម​ជណ្តើរ​បណ្តាល​ឲ្យ​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសរងគ្រោះខាងលើនេះបានចុះទៅក្នុងម៉ាស៊ីនជណ្ដើរយន្ត ដើម្បីធ្វើការជួសជុល។ ប៉ុន្តែ ជាអកុសល ខណៈពេលជួសជុលម៉ាស៊ីនបាន១រំពេច ស្រាប់តែជណ្ដើរទាញគាត់ចូលគៀបជាប់រើពុំរួចតែម្តង និងបានត្រឹមតែស្រែកដង្ហោយឲ្យគេជួយប៉ុណ្ណោះឯង ។ ភ្លាមៗនោះ មនុស្សម្នាស្ថិតនៅទីនោះ បានប្រញាប់ប្រញាល់ទូរស័ព្ទហៅក្រុមសង្គ្រោះ ដើម្បីមកជួយរំដោះជាងម៉ាស៊ីនជណ្តើរយន្តនេះ ។

ទោះជាយ៉ាងណា ពុំមានសេចក្តីរាយការណ៍លម្អិតណាមួយ បញ្ជាក់ឲ្យបានច្បាស់អំពីមូលហេតុនៃហេតុការណ៍នេះទេ ។ ប៉ុន្តែ របាយការណ៍មួយបាននិយាយថា, បុរសរូបនោះភ្លេចផ្តាច់កន្លែងផ្គត់ផ្គង់ភ្លើង (power supply) មុនពេលចូលទៅធ្វើការជួសជុល ។

គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ រឿងរ៉ាវនៃជណ្តើរយន្ត “លេប” មនុស្សបណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធមមិនតិចនាក់ទេ ជាពិសេសនៅក្នុងប្រទេសចិននេះ ៕

ជណ្តើរយន្ត “​លេប” ជាង​ជួស​ជុល​ចូល​ក្រោម​ជណ្តើរ​បណ្តាល​ឲ្យ​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ

ជណ្តើរយន្ត “​លេប” ជាង​ជួស​ជុល​ចូល​ក្រោម​ជណ្តើរ​បណ្តាល​ឲ្យ​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ ជណ្តើរយន្ត “​លេប” ជាង​ជួស​ជុល​ចូល​ក្រោម​ជណ្តើរ​បណ្តាល​ឲ្យ​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ ជណ្តើរយន្ត “​លេប” ជាង​ជួស​ជុល​ចូល​ក្រោម​ជណ្តើរ​បណ្តាល​ឲ្យ​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ ជណ្តើរយន្ត “​លេប” ជាង​ជួស​ជុល​ចូល​ក្រោម​ជណ្តើរ​បណ្តាល​ឲ្យ​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ
ជណ្តើរយន្ត “​លេប” ជាង​ជួស​ជុល​ចូល​ក្រោម​ជណ្តើរ​បណ្តាល​ឲ្យ​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ