ពិតជា​មិនធម្មតា រឿង​«​នរណា​ជា​ខ្មោច​» ពេល​ថត​ជួប​ហេតុការណ៍​គួរឱ្យ​ព្រឺក្បាល !

Videos

«នរណាជាខ្មោច»គឺជាខ្សែរឿងដុំរបស់ផលិតកម្ម រតនៈមហាសាល ដែលមានលោក កៅ សីហា ជាចាងហ្វាង ដែលត្រៀមនឹងចាក់បញ្ចាំង នៅតាមរោងភាពយន្តនានា នៅថ្ងៃទី ០៩ ខែមិថុនា ខាងមុខនេះ ។ អ្វីដែលកត់សំគាល់នោះ បើតាមការរៀបរាប់ពីសំណាក់លោក ហ៊ុយ ដារា ជាអ្នកនិពន្ធរឿង«នរណាជាខ្មោច» បានឱ្យដឹងថា នៅពេលថតរឿងពេលយប់នៅក្រោមដើមពោធិ៍មួយ មានហេតុការណ៍ដ៏ចម្លែកមួយបានកើតឡើង គឺមានខ្យល់លាយឡំនឹងភ្លៀងខ្លាំងយ៉ាងចម្លែកដែលមើលទៅគួរឱ្យព្រឺក្បាល តែក្រោយពីមានការអុជធូបបែរបន់ និង សែនព្រេនរួចមកភ្លៀងខ្យល់ទាំងនោះក៏បានស្ងប់ស្ងាត់ទៅវិញ ។

ពិតជា​មិនធម្មតា រឿង​«​នរណា​ជា​ខ្មោច​» ពេល​ថត​ជួប​ហេតុការណ៍​គួរឱ្យ​ព្រឺក្បាល !

បើតាមការរៀបរាប់ពីសំណាក់លោក ហ៊ុយ ដារា បានឱ្យដឹងថា រឿង «នរណាជាខ្មោច »នេះ បាន ចំណាយដើមទុនថតអស់ប្រមាណជា ៥ មឺុនដុល្លារ ដោយជ្រើសរើសទីតាំងថតនៅខេត្តកំពង់ចាម និង ទីក្រុងភ្នំពេញ ។ សម្រាប់តួឯកប្រុសគឺលោក ណាខុន និង ឌុច លីដា ជាតួស្រី រួមជាមួយអ្នកនាង ខាត់ សុឃីម និង ស្វាមី យាយ យ៉យ យាយ សារ៉ាំងហេ និង នាង យេ យេ នាង វី នាង ឡុល និង នាង ជោ ជោ ជាក្រុមភេទទីបី ។ ក្រៅពីនេះក៏មានការចូលរួមសម្តែងពីសំណាក់ Freshie ជាច្រើននាក់ផងដែរ ។

ពិតជា​មិនធម្មតា រឿង​«​នរណា​ជា​ខ្មោច​» ពេល​ថត​ជួប​ហេតុការណ៍​គួរឱ្យ​ព្រឺក្បាល !

អ្វីដែលកត់សម្គាល់នោះ លោក ហ៊ុយ ដារា មានការជឿជាក់ថា រឿងនេះនឹងទទួលបានការគាំទ្រច្រើនពីសំណាក់មហាជន ។ រឿងនេះចង់និយាយពីការឆ្លងភពពីរសម័យកាល រួមជាមួយឃាតកម្មដ៏អាថ៌កំបាំងជាច្រើនទៀត ។ ក្រៅពីភាពភ័យរន្ធត់ ក៏នៅមានឈុតឆាកបែបកំប្លែងៗ ពីសំណាក់ភេទទីបីទាំងបួនរូបផងដែរ ។ ដើម្បីចង់ជ្រាបច្បាស់ថា តើ«នរណាជាខ្មោច» ស្រីស្អាត ឌុច លីដា ឬ លោក ណាខុន នោះ ? សូមរង់ចាំទស្សនា រឿងនេះនៅ ថ្ងៃទី ០៩ ខែ មិថុនា ខាងមុខនេះ នៅតាមបណ្តាររោងភាពយន្តនានា ។

ពិតជា​មិនធម្មតា រឿង​«​នរណា​ជា​ខ្មោច​» ពេល​ថត​ជួប​ហេតុការណ៍​គួរឱ្យ​ព្រឺក្បាល !

អ្នកនាង ខាត់ សុឃីម ដែលជាតារាសម្តែងម្នាក់នៅក្នុងរឿងនេះ ក៏បានអះអាងផងដែរថា រឿងនេះនឹងទទួលបានជោគជ័យដោយសារការផលិត និង ដឹកនាំល្អ ៕

                                                                                             ចេនី