ក្រុមហ៊ុន Apple អាច​នឹង​ផ្គាប់ចិត្ត​អ្នក​ប្រើ​ដោយ​បំបាត់​ប្រភេទ ១៦ ជី​ហ្គា​បៃ​សម្រាប់​ម៉ូ​ដែល​ក្រោយៗ​

    ​ក្រុមហ៊ុន Apple ទីបំផុត​អាច​នឹង​លុបចោល​នូវ​ទូរស័ព្ទដៃ​ដែលមាន​ទំហំ​ផ្ទុក​ទិន្នន័យ ១៦ ជី​ហ្គា​បៃ​នៃ​ទូរស័ព្ទ iPhone 7 នៅពេល​វា​លេចខ្លួន​ឡើង​។​

​    ​ផ្ទុយទៅវិញ​ទូរស័ព្ទ​ដែលមាន​ទំហំ​ផ្ទុក​ទិន្នន័យ ១៦ ជី​ហ្គា​បៃ និង​ប្ដូរ​ទៅជា ៣២ ជី​ហ្គា​បៃ​វិញ នេះ​បើ​យោងតាម​អ្នកវិភាគ​លោក Kevin Wang នៅ IHS Technology ។​

​    ​សព្វថ្ងៃ​ទូរស័ព្ទដៃ​ដែលមាន​ធំ​ហំ ១៦ ជី​ហ្គា​បៃ វា​មិន​គ្រាន់​សម្រាប់​អ្នកប្រើប្រាស់​សម័យ​ទំនើប​នេះឡើយ​។ វា​ឆាប់​ពេញ​ដោយ​តែ រូបភាព វីដេអូ និង​កម្មវិធី ជាពិសេស​ក្រុមហ៊ុន Apple ថ្មីៗ​នេះ​បាន​បង្កើត​នូវ​មុខងារ​ថ្មី​នៅលើ iPhone 6s ដែល​ប្រើ​នូវ​ទំហំ​ផ្ទុក​ទិន្នន័យ​ដ៏​ធំ​ចំពោះ​ការថត​វីដេអូ 4k និង Live Photo​។​

​    ​យ៉ាងណាមិញ​ចំពោះ​អ្នក​ប្រើ​ទូរស័ព្ទ iPhone ដែលមាន​ទំហំ ១៦ ជី​ហ្គា​បៃ ក្រុមហ៊ុន Apple បាន​បង្កើត​នូវ iOS ថ្មី​ដែល​ស៊ី​កន្លែង​ផ្ទុក​តែ ១,៣ ជី​ហ្គា​បៃ​ប៉ុណ្ណោះ​៕