Zidane ថា​ ពេល​នេះ​ក្លឹប​ណា​ក៏​ចង់​បាន Paul Pogba

Zinedine Zidane បាន​និយាយ​ថា ​ពេលនេះ​គ្រប់​ក្លឹប​ធំ​ៗ​ទាំងអស់​នៅ​អឺរ៉ុប​សុទ្ធ​តែ​ចង់​បាន​កីឡាករ​ដែល​មាន គុណភាព​ដូច Paul Pogba របស់ Juventus។

 

Zidane ថា​ ពេល​នេះ​ក្លឹប​ណា​ក៏​ចង់​បាន Paul PogbaPaul Pogba

 

ការ​លើកឡើង​បែបនេះ​បន្ទាប់​ពី​ក្លឹប​យក្ស​របស់​អេស្ប៉ាញ​កំពុង​ព្យាយាម​នាំ​យក​ខ្សែ​បម្រើ​ប្រយុទ្ធ​សញ្ជាតិ​បារាំង​មក​កាន់​ទឹកដី Santiago Bernabeu នៅ​រដូវ​ក្តៅ​នេះ។ “Pogba គឺ​ជា​កីឡាករ​ល្អ ហើយ​គ្រប់​ក្រុម​សុទ្ធ តែ​ចង់ បាន​គេ”។ Zidane និយាយ។

 

ប្រធាន​ក្លឹប​ Real Madrid លោក Florentino Perez សប្ដាហ៍​នេះ​បាន​សារភាពថា ​ក្លឹប​ចាប់​អារម្មណ៍​លើ Pogba ដែល​កីឡាករ​រូប​នេះ​​ក៏​ជា​​​គោលដៅ​មួយ​របស់ Barcelona ដែរ។ Pogba បាន​ផ្ទេរ​ពី Manchester United ទៅ Juventus កាល​ពី​ឆ្នាំ ២០១២ ហើយ​អភិវឌ្ឍ​ខ្លួន​យ៉ាង​រហ័ស​ក្លាយ​ជា​កីឡាករ​សំខាន់​ជួយ​ក្លឹប​ឈ្នះ​លីគ​៤​រដូវ​កាល​ជាប់​ៗ​គ្នា៕

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Goal