ចាប់​បើក​ធ្វើ​​​ការ​ពន្យារ​ និង​ប្តូរ​ប័ណ្ណ​បើក​បរ​​​​​ហើយ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​០២ មិថុនា ២០១៦ នេះ ស្ថិត​​នៅ​​ក្នុង​​ផ្សារ​ទំនើប​ ​អ៊ី​អន ​ចាប់ផ្តើម​បើក​​​ការ​ធ្វើ​​ពន្យារ​ និង​ប្តូរ​ប័ណ្ណបើកបរ​​ហើយ ​ក្នុងនោះ ​គេឃើញ​មាន​វត្តមាន​​របស់​លោក​សាំ ពិសិដ្ឋ នាយក​មន្ទីរ​​សាធារណការ​ និង​ដឹក​ជញ្ជូន​​រាជធានី​ភ្នំពេញ ចុះ​មក​ពិនិត្យ​ផង​ដែរ ។

​ការ​​បើក​​​ធ្វើ​នៅ​​ព្រឹក​នេះ គឺ​​ការ​សាកល្បង​ទេ ដែល​ថ្ងៃ​​បើក​ជា​ផ្លូវការ ​គឺ​នៅ​ថ្ងៃ​ទី​០៦ មិថុនា ខាង​មុខ​​ ។ តែ​អ្វី​ដែល​កត់​សម្គាល់​ គឺ​​ឃើញ​មាន​​ប្រជាពលរដ្ឋ​ បាន​ចុះ​មក​​ធ្វើ​​ជា​បន្តបន្ទាប់​គ្នា​ ។