គណៈកម្មការ Fanta និង​អ្នកគាំទ្រ​ បាន​បោះឆ្នោត​ជ្រើសរើស ៤​ក្រុមចុងក្រោយ​ ស​ម្រាប់​ការប្រកួត Fanta Fun Tracks

គណៈកម្មការ Fanta និង​អ្នកគាំទ្រ​ បាន​បោះឆ្នោត​ជ្រើសរើស ៤​ក្រុមចុងក្រោយ​ ស​ម្រាប់​ការប្រកួត Fanta Fun Tracks



ភ្នំពេញ ៖ បន្ទាប់ពី​រយៈពេល ២​សប្ដាហ៍​នៃ​ការ​ច្រៀង​ដ៏​ស្វិតស្វាញ ការ​បង្ហាត់​បង្ហាញ និង​ភាព​សហការ​គ្នា មាន៤​ក្រុម ដែល​អាច​ឆ្លង​ផុត​ដំណាក់កាល​ហ្វឹកហ្វឺន និង​ដំណាក់​កាល​បោះឆ្នោត​ តាម​ហ្វេ​ស​ប៊ុ​ក​នៃ​ការប្រកួត Mix បទ​ចម្រៀង​ក្នុង​កម្មវិធី Fanta Fun Tracks ដែល​ការប្រកួត​វគ្គ​ដំបូង តម្រូវ​ឲ្យ​ក្រុម​នីមួ​យៗ មាន​សមាជិក ចាប់ពី ២ នាក់ ទៅ ៥ នាក់ Mix បទ​ចម្រៀង​២​បទ ​ដែល​មាន​ស្រាប់ ដើម្បី​បង្កើត​បទ​ចម្រៀង​សប្បាយៗ ថ្មី​មួយ។

ជាមួយនឹង​សមាជិក​ក្រុម​ដែល​មាន​អាយុ​ចាប់ពី​១៣ ដល់ ២២​ឆ្នាំ បាន​បញ្ជាក់​ឲ្យ​ឃើញថា ពួកគេ​គឺជា​ក្រុម​ដែល​ល្អ​បំផុត ក្នុងចំណោម ២០ ក្រុម​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្តាច់ព្រ័ត្រ ដែល​បាន Mix បទ​ចម្រៀង​២បទ បង្កើត​ជា​បទ​ចម្រៀង​ថ្មី និង​បាន​បង្ហោះ​វីដេអូ​របស់​ខ្លួន នៅ​លើ​ហ្វេ​ស​ប៊ុ​ក សម្រាប់​ការ​បោះ​ឆ្នោ​ត​។ ខណៈ ២០ ក្រុម ​ដែល​នៅ​វគ្គ​ពាក់កណ្ដាល​ផ្តាច់ព្រ័ត្រ​បាន​ទទួល​ការណែនាំ និង​បង្ហាត់បង្រៀន ពី​គ្រូបង្វឹក និង​អ្នក​ឲ្យ​ពិន្ទុ​ក្នុង កម្មវិធី Fanta Fun Tracks ដោយ​អ្នកចម្រៀង​ដ៏​ពេញនិយម លោក នី​កូ គ្រូបង្ហាត់ ព្យាណូ​អន្តរជាតិ លោក សូ ស្រណោះ និង​លោក សុខ វិសាល ស្ថាបនិក ក្រុម​តន្ត្រី Klap​ya​handz ដ៏​ល្បីល្បាញ ធ្វើការ​ជម្រុះ​យក បួន​ក្រុម​ចុងក្រោយ​ដែល​មាន ពិន្ទុ​នាំ​មុខ​គេ ផ្អែកលើ​ពិន្ទុ​គណៈ​កម្មការ និង​ការបោះឆ្នោត​តាម​ហ្វេ​ស​ប៊ុ​ក៤ ក្រុម​ ដែល​អាច​ឈាន​ទៅកាន់ វគ្គ​ផ្តាច់ព្រ័ត្រ​បាន​រួម​មាន​ ៖

​ក្រុម Annito Band
​ក្រុម BT
​ក្រុម Dé Ocean
​ក្រុម SED2R

​ក្នុងអំឡុងពេល​បង្ហាត់​បង្រៀន គណៈកម្មការ​ទាំងអស់ មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ទៅលើ​កម្រិ​ត​ទេពកោសល្យ និង​ជំនាញ​របស់​ក្រុម ដែល​ជាប់​ក្នុង​ជម្រើស 20 ក្រុម​ដំបូង ក្នុង​ការ Mix បទ​ចម្រៀង​ពីរ​បទ ដើម្បី​បង្កើត​ជា​បទ​សប្បាយៗ​ថ្មី​មួយ​។ លោក នី​កូ និង ​លោក ស្រណោះ នៅ​សាលា​តន្ត្រី តន្ត្រី​ស្រណោះ​បាន​មានប្រសាសន៍ថា “​ក្រុម​ដែល​ជាប់​ក្នុង​ជម្រើស ២០ ក្រុម សុទ្ធ​តែ​មាន​ដុង និង​ទេព​កោ​សល្យ​ខ្ពស់ យើង​ពិតជា ចង់​ជ្រើស​យក ៥ ទៅ ៦ ក្រុម ដើម្បី​ឆ្លង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ ប៉ុន្តែ ដោយសារ​តែ​លក្ខខណ្ឌ​បាន​កំណត់ យើង​ត្រូវ​គោរព​ទៅតាម​លក្ខន្តិកៈ​នៃ​ការប្រកួត ដែល​តម្រូវ​ឲ្យ​យើង​ជ្រើស​យ​ក​បាន​តែ ៤ ក្រុម​ដែល​ល្អ​បំផុត តែប៉ុណ្ណោះ​”​។

​ក្រុម​ដែល​ជាប់​ក្នុង​ជម្រើស ២០ ក្រុម បាន​បង្ហោះ​វីដេអូ​របស់​ខ្លួន​នៅ​ថ្ងៃទី២៥ ខែឧសភា និង​បាន​បើក​ចំហ​សម្រាប់​អ្នកគាំទ្រ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក បោះឆ្នោត​រហូតដល់​ថ្ងៃទី៣១ ខែឧសភា ត្រឹម​ម៉ោង១១និង​៥៩យប់​។ មានតែ ៤ ក្រុម​ចុងក្រោយ​ប៉ុណ្ណោះ ​ដែល​ត្រូវ​បាន​ជ្រើសរើស​ដោយ​ផ្អែកលើ​ពិន្ទុ ៥០% ពី​ការបោះឆ្នោត និង ៥០% ពី​គណៈកម្មការ​។​

​ឥឡូវនេះ ការបោះឆ្នោត​ត្រូវ​បាន​បញ្ចប់ ក្រុម​ដែល​ជាប់​ក្នុង​ជម្រើស ៤ ក្រុម​ចុងក្រោយ នឹង​ត្រូវ​ចូលរួម​ក្នុង​ការ​បង្ហាត់បង្រៀន​សម្រាប់​វគ្គ​ផ្តាច់ព្រ័ត្រ នៅ​សាលា​តន្ត្រី តន្ត្រី​ស្រណោះ ចាប់ពី​ថ្ងៃទី០៦ ដល់​ថ្ងៃទី ១៤ ខែមិថុនា​។ ពួកគេ​មិន​ត្រឹមតែ​ហាត់​សម ក្នុង​ការ​ច្រៀង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នឹង​ទទួល​បាន​ការ​បណ្តុះ​បណ្ដាល​ស្ដីពី​ការ​សម្ដែង និង​ឡើង​ឆាក​ផង​ដែរ ដែល​ទាំងនេះ​គឺជា​សមត្ថភាព​ដ៏​ចាំបាច់ ដើម្បី​ក្លាយ​ខ្លួ​ន​ជា តារាចម្រៀង​យ៉ាង​ពិត​ប្រាកដ​។​

​បន្ទាប់ពី​ការបង្ហាត់បង្រៀន បួន​ក្រុម​ចុងក្រោយ​នឹង​ត្រូវ​ឡើង​សម្ដែង​នៅ​ចំពោះមុខ ទស្សនិកជន ដោ​យ​មាន​ការផ្សាយ​បន្ត​ផ្ទាល់​ទូទាំង​ប្រទេស​លើ​កញ្ចក់​ទូរទស្សន៍ MYTV នៅ​ថ្ងៃទី១៦ ខែមិថុនា​។ ក្រុម​ឈ្នះ​ជ័យលាភី​លេខ ១ នឹង​ក្លាយជា​តារា​ក្នុង Fanta MV ដែល​មាន​ការ​ចាក់​ផ្សាយ​ក្នុង​ទូរទស្សន៍ MYT​V លើ​ផ្ទាំង​ប៉ាណូ LED បង្ហោះ​លើ ទំព័រ Facebook MYTV និង​ជាមួយ​ប្រាក់​រង្វាន់ $១,៥០០ ។ ចំណែក​ក្រុម​ជ័យលាភី​លេខ ២ ដល់​លេខ ៤ នឹង​ទទួល​បាន​ប្រាក់​រង្វាន់ $៥០០ ក្នុង​មួយ​ក្រុមៗ​៕​

​សម្រាប់​ព័ត៌មាន​បន្ថែម​អំពី ៤ ក្រុម​ចុងក្រោយ នៅ​ពេល​ដែល​ពួកគេ​បាន​ឈាន​ចូល​ដល់ ការ​បង្ហាត់​បង្រៀន​សម្រាប់​វគ្គ​ផ្តាច់ព្រ័ត្រ និង​ការប្រកួត​ផ្តាច់ព្រ័ត្រ សូម​ទៅកាន់​ទំព័រ ហ្វេ​ស​ប៊ុ​ក Fanta: https://www.facebook.com/fanta/?fref=ts ​

គណៈកម្មការ Fanta និង​អ្នកគាំទ្រ​ បាន​បោះឆ្នោត​ជ្រើសរើស ៤​ក្រុមចុងក្រោយ​ ស​ម្រាប់​ការប្រកួត Fanta Fun Tracks

គណៈកម្មការ Fanta និង​អ្នកគាំទ្រ​ បាន​បោះឆ្នោត​ជ្រើសរើស ៤​ក្រុមចុងក្រោយ​ ស​ម្រាប់​ការប្រកួត Fanta Fun Tracks

គណៈកម្មការ Fanta និង​អ្នកគាំទ្រ​ បាន​បោះឆ្នោត​ជ្រើសរើស ៤​ក្រុមចុងក្រោយ​ ស​ម្រាប់​ការប្រកួត Fanta Fun Tracks