​វស្សា​ឆ្នាំនេះ ​ភ្ញៀវទៅលេង​កោះរុង​ថយ​ចុះ ​ខណៈ​នៅ​រដូវ​ប្រាំ​ង មាន​ភ្ញៀវ​ប្រមាណ​២​ពាន់​នាក់ ​ទៅលេង​ក្នុង​មួយថ្ងៃ​

​វស្សា​ឆ្នាំនេះ ​ភ្ញៀវទៅលេង​កោះរុង​ថយ​ចុះ ​ខណៈ​នៅ​រដូវ​ប្រាំ​ង មាន​ភ្ញៀវ​ប្រមាណ​២​ពាន់​នាក់ ​ទៅលេង​ក្នុង​មួយថ្ងៃ​

​​ព្រះសីហនុ ៖ ភ្ញៀវ​ទេសចរ​ជាតិ ​និង​អន្តរជាតិ ​ដែល​ធ្វើដំណើរ​ទៅលេង​កម្សាន្ត ​នៅ​តាម​បណ្ដា​កោះ​ ក្នុង​ប្រជុំ​កោះរុង​នៅ​ដើមរដូវ​វស្សា​ឆ្នាំនេះ ​មានការ​ថយ​ចុះ​ប្រមាណ​៣០​ភាគរយ​។​ នេះ​បើ​តាម​ការ​លើក​ឡើង​របស់ លោក សេង ហួរ​លាង ប្រធាន​ក្រុមហ៊ុន​ដឹកជញ្ជូន​ភ្ញៀវ​ទេសចរ​កោះរុង ដាយ​ស៊ឺន​ធ​រ័ ដែ​ល​មាន​ទីតាំងនៅ​ក្រុងព្រះសីហនុ​។​

លោក​បាន​ឲ្យ​ដឹង​ថា​ កាលពី​នៅ​ដើមឆ្នាំ​២០១៦​នេះ ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​បាន​ធ្វើ​ដំណើរ​ទៅ​លេង​កម្សាន្ត​នៅ​តំបន់​កោះរុង​ក្នុង១ថ្ងៃ​មាន​ចំនួន​ជិត​២​ពាន់​នាក់​គឺ​មាន​ការ​កើន​ឡើង​ប្រមាណ​ជា ២០​ភាគរយ បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​ដើមឆ្នាំ​២០១៥។ លោក សេង ហួរ​លាង បាន​ឲ្យ​ដឹង​ទៀត​ថា ​តំបន់​ទេសចរណ៍​កោះរុង​ជា​ប្រជុំ​កោះ ​ដែល​មាន​ភូមិ​ចំនួន​៥ ហើយ​ភូមិ​ដែល​មាន​សក្ដានុព​ល​ខាង​ផ្នែក​ទេសចរណ៍​សំខាន់​ជាងគេ គឺ​ភូមិ​កោះ​តូច ក្រៅពី​ភូមិ​កោះ​តូច មាន​ភូមិ​សុខសាន្ត ភូមិ​ព្រែ​ក​ស្វាយ ភូមិ​ដើម​ថ្កូវ និង​ភូមិ​កោះរុង​សន្លឹម។

លោក​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ទៀត​ថា ក្រុមហ៊ុន​របស់​លោក​មាន​ទូក​អូប័រ​ប្រភេទ​ភ្លោះ​រត់​ក្នុង​មាន​ល្បឿន​លឿន​ប្រើ​រយៈពេល​ប្រមាណ​៤០​នាទី​ចំនួន​២​គ្រឿង ​ដែល​ទូក​នីមួយៗ​អាច​ផ្ទុក​ភ្ញៀវ​ទេសចរ​បាន​ចំនួន​១០០​នាក់ ហើយ​ក្នុង​មួយថ្ងៃ​ទូក​អូប័រ​ដឹក​ជញ្ជូន​ភ្ញៀវ​ទេសចរ​ទៅ​កោះរុង​ដីគោក ​ក្រុង​ព្រះ​សីហនុ​ទី​តំបន់​ដែនទឹក​កោះរុង​បាន​ចំនួន​៣ ទៅ ៤​ជើង​ទៅមក អាស្រ័យ​ទៅតាម​ភ្ញៀវ​សម្រុក​មក​ច្រើ​ន ឬ​តិច។​ បច្ចុប្បន្ន​នេះ ក្រុម​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ ទៅលេង​នៅ​តាម​បណ្ដា​កោះ​មាន​ចំនួន​ស្មើគ្នា ដែល​កាលពី​ពេលមុន​ភ្ញៀវ​ជាតិ​នាំគ្នា​ទៅលេង​មាន​ចំនួន​តិច។ លោក សេង ហួរ​លាង បាន​ឲ្យ​ដឹង​ទៀត​ថា ក្រៅពី​ទូក​ភ្លោះ​មាន​ល្បឿន​លឿន ក្រុមហ៊ុន​មាន​អូប័រ និង​ទូក​ឈើ​ធំ​ចំនួន ១០​គ្រឿង​បន្ថែម​ទៀត​ក្នុង​ការ​ដឹកជញ្ជូន​ភ្ញៀវ​ទេសចរ​ដែល​ក្នុង​នោះ ទូក​ឈើ​នី​មួយៗ​អាច​ផ្ទុក​ភ្ញៀវ​ទេសចរ​បាន​ពី​៦០ ទៅ​៧០​នាក់ ព្រមទាំង​ដឹកជញ្ជូន​សំភារៈ​​ផ្សេងទៀត​ទៅកាន់​ដី​កោះ និង​ដឹក​ពី​ដី​កោះ​មកកាន់​ដីគោក​វិញ​ប្រកបដោយ​សុវត្ថិភាព។​

លោក សេង ហួរ​លាង បាន​បន្ត​ថា សក្ដានុពល​នៅ​ប្រជុំ​កោះរុង​ដែល​ទាក់ទាញ​ចិត្ត​ក្រុម​ភ្ញៀវ​ទេសចរ​​គ្រប់​ជាន់ថ្នាក់​នាំគ្នា​ធ្វើដំណើរ​ទៅលេង​កម្សាន្ត​នោះ​ ដោយសារតែ​តំបន់​កោះរុង មាន​ឆ្នេរ​ខ្សាច់​ស​ស្អា​ត​ពី​ធម្មជាតិ ខ្យល់​អាកាស​បរិសុទ្ធ ផ្កាថ្ម និង​ជីវៈ​ចម្រុះ​បាតសមុទ្រ កម្សាន្ត​ស្ទូច​ត្រី ព្រៃភ្នំ​ប្រកបដោយ​ធម្មជាតិ​ស្រស់បំព្រង​បរិស្ថាន​ល្អ​ស្អាត ពិសេស​អាហារ​សមុទ្រ​ស្រស់​ដែល​មាន​រសជាតិ​ឆ្ងាញ់​ពិសារ​។​

លើស​ពី​នេះ​ទៀត ​ក្រុមហ៊ុន​បាន​បង្កើត​ខ្សែ​រ៉ក​ពី​ដើមឈើ​មួយ​ទៅ​ដើមឈើ​មួយ​សម្រាប់​ភ្ញៀវ​ចង់​ជិះ​លេង​កម្សាន្ត​ផង​ដែរ។ ចំណុច​ដែល​ពិសេស​មួយទៀត​នោះ​គឺ​បញ្ហា​សន្តិសុខ​ និង​សុវត្ថិភាព​របស់​ភ្ញៀវ​នៅ​តាម​បណ្ដា​កោះ​នោះ​មាន​កម្លាំង​សន្តិសុខ ការពារ​សណ្ដាប់ធ្នាប់​សាធារណៈ​២៤​ម៉ោង ដើម្បី​ធានា​ការបាត់បង់​ទ្រព្យសម្បត្តិ​របស់​ភ្ញៀវ​ទេសចរ​ ដែល​មកលេង​កម្សាន្ត​នៅ​តាម​ភូមិ​នីមួយៗ​ក្នុង​សង្កាត់​កោះរុង​។​

សូម​បញ្ជាក់​ថា នៅ​តំបន់​ទេសចរណ៍​ប្រជុំ​កោះរុង​ក្នុង​សង្កាត់​កោះរុង មាន​បឹង​កា​ឡូ និង​ផ្ទះសំណាក់​សរុប​មាន​ជាង​១០០០​បន្ទប់ សម្រាប់​ទទួលភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ជាពិសេស​នៅ​រដូវ​បុណ្យ​ទាន​មាន​ភ្ញៀវ​ទេសចរ​សម្រុក​ទៅលេង​កម្សាន្ត​តំបន់​កោះ​មាន​ចំនួន​ច្រើន៕