យូ ឌី​ស្កូ ឡើង​គេហដ្ឋាន​ថ្មី មាន​អ្នកសិល្បៈ​ចូលរួម​ច្រើន កាលពី​យប់មិញ​!

Videos

ស្ងាត់ៗ លោក យូ ឌីស្កូ ដែលជាអ្នកចម្រៀងនិងសម្តែង បានទិញគេហដ្ឋានថ្មីនិងបានធ្វើពិធី ឡើង កាលពីយប់មិញនេះ យ៉ាងអធិកអធម ដោយមានការចូលរួមពីសំណាក់តារាថ្មី ចាស់ ប្រុស ស្រីជាច្រើនដួង។ក្នុងនាមជាម្ចាស់គេហដ្ឋានថ្មីលោក យូ ឌីស្កូ បានឈរទទួលភ្ញៀវដែលចូលរួមក្នុងពិធីឡើងផ្ទះរបស់លោក ដោយទឹកមុខញញឹម ។

យូ ឌី​ស្កូ ឡើង​គេហដ្ឋាន​ថ្មី មាន​អ្នកសិល្បៈ​ចូលរួម​ច្រើន កាលពី​យប់មិញ​!

លោក យូ ឌីស្កូ បានធ្វើពិធីឡើងផ្ទះថ្មី ដែលលោកបានទិញនៅក្នុងបុរីលឹម ឈីវហាក់ កាលពី ល្ងាច ថ្ងៃទី០១ ខែមិថុនា ម្សិលមិញនេះ ដោយមានការចូលរួមពីសំណាក់ភ្ញៀវក្នុងនិងក្រៅសិល្បៈជាច្រើនរយនាក់។មាន ការ និយាយថា ពិធីឡើងផ្ទះថ្មីរបស់លោក យូ ឌីស្កូ មានតារាថ្មី ចាស់ចូលរួមជាច្រើន មានដូចជា យក់ ឋិតរដ្ឋា ថន លក្ខិណា ថន តារា ស៊ុន ណារីម៉ូនីកា ពៅ លីដា ទូច ស្រីលក្ខណ៍ ព្រីង ច័ន្ទបុត្រ ឌួង ហ្សូ រីដា និងប្រុសស្អាត បញ្ញា សិទ្ធជាដើម ។

យូ ឌី​ស្កូ ឡើង​គេហដ្ឋាន​ថ្មី មាន​អ្នកសិល្បៈ​ចូលរួម​ច្រើន កាលពី​យប់មិញ​!

ដោយសារលោក យូ ឌីស្កូ ជាតារាជើងចាស់ និងមិន សូវ រំលង មុខ ពី កម្ម វិធីនានារបស់មិត្តរួមអាជីពផងនោះ ទើបពិធីឡើងផ្ទះរបស់ លោកមានតារាជាច្រើនចូលរួម។មានការបង្ហើប ថា បើតាមការរៀបចំនិងតុបតែងក្នុងពិធីនោះ គេអាចដឹងថា ពិធីឡើង ផ្ទះរបស់ យូ ឌីស្កូ ចំណាយថរិកាច្រើនពាន់ ដុល្លារ។ជាមួយនឹងទឹកមុខញញឹមញញែម លោក យូ ឌីស្កូ បានឈរ ទទួលភ្ញៀវ ដែល ចូល រួមពិធី របស់លោក ។ក្នុងនោះក៏មានការបង្ហើបពីមិត្តភក្តិ ដែលបានចូលរួមក្នុងពិធីនោះដែរថា ក្រោយពីមានផ្ទះថ្មី លោក យូ ឌីស្កូ ប្រហែលមានគម្រោងរៀបការក្នុងពេល ឆាប់ៗនេះហើយ ព្រោះវ័យរបស់លោក ក៏ច្រើនគួរសមហើយដែរ ។

យូ ឌី​ស្កូ ឡើង​គេហដ្ឋាន​ថ្មី មាន​អ្នកសិល្បៈ​ចូលរួម​ច្រើន កាលពី​យប់មិញ​!

យូ ឌីស្កូ ធ្លាប់ជាតារាសម្តែងនិងចម្រៀង ដែលមានកេរ្តិ៍ឈ្មោះល្បីគ្រាន់ បើ តែប៉ុន្មានឆ្នាំចុងក្រោយនេះ ការងារសិល្បៈរបស់លោក មានការធ្លាក់ចុះច្រើន ដោយលោកងាកទៅរកការងារផ្សេង។ រហូតមកដល់ ពេលនេះ យូ ឌីស្កូ មិនទាន់មានគូស្នេហ៍នោះទេ។កន្លងមកលោកធ្លាប់លួចស្រលាញ់មិត្តរួមអាជីព ដែលមានដូច ជា កែវ ពេជ្រពិសី ទូច ស្រីលក្ខណ៏ និង ពៅ លីដា តែបរាជ័យរហូត ៕ ចេនី

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត