ការ​នាំ​ចេញ​របស់​កូរ៉េ​ខាងត្បូង​មានការ​ធ្លាក់​ចុះ​ក្នុង​ខែឧសភា

ប្រទេស​កូរ៉េ​ខាងត្បូង ៖ កាលពីដើម​ខែឧសភា ការ​នាំ​ចេញ​របស់​កូរ៉េ​ខាងត្បូង​បាន​បន្ត​ចុះ​ខ្សោយ​គួរ​ឲ្យ​កត់សម្គាល់ បើ​ធៀប​នឹង​ឆ្នាំ​មុន​។ នេះ​បើ​តាម​មន្ត្រី​រដ្ឋាភិបាល​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១ មិថុនា ។

ការ​នាំ​ចេញ​ទៅ​ក្រៅប្រទេស​ស្មើនឹង​ទឹកប្រាក់​៣៩,៧៨​ប៊ី​លាន​ដុល្លារ​កាលពី​ខែ​មុន ពោល​គឺ​បាន​ធ្លាក់​ចុះ​៦% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​មុន ។ នេះ​បើ​យោង​តាម​ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និង​ថាមពល ។

ការ​ធ្លាក់​ចុះ​ខ្សោយ​នៃ​ការ​នាំ​ចេញ​ក្នុង​អត្រា​៦%​នេះ គឺជា​អត្រា​ដ៏​ទាប​បំផុត បើ​គិត​ចាប់ពី​ដើមឆ្នាំ​នេះ​មក ។ សម្រាប់​ខែមករា​វិញ ការ​នាំ​ចេញ​បាន​ធ្លាក់​ចុះ​១៨,៥% ដែល​ជា​អត្រា​ធ្លាក់​ចុះ​ដ៏​លឿន​ជាងគេ ចាប់តាំងពី​ឆ្នាំ​២០០៩​មក ។

ដោយឡែក ការ​នាំ​ចូល​ក៏​បាន​បន្ត​ធ្លាក់​ចុះ​ខ្សោយ​ក្នុង​រយៈពេល​ដ៏​លឿន​ផង​ដែរ ក្នុង​អត្រា​៩,៣%​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ស្មើនឹង​៣២,៧​ប៊ី​លាន​ដុល្លារ​នៅ​ខែឧសភា ។

សម្រាប់​ផល​លើស​នៃ​ពាណិជ្ជកម្ម​វិញ មាន​ទឹកប្រាក់​ចំនួន​៧,០៨​ប៊ី​លាន​ដុល្លារ ដែល​ជា​ផល​លើស​នៅ​ក្នុង​ខែ​ទី​៥២ ៕