រដ្ឋាភិបាល​នឹង​លក់​អង្ករ​ចំនួន​780.000​តោន​ក្រោម​ទឹកប្រាក់​7​ប៊ី​លាន​បាត

ប្រទេស​ថៃ ៖ គណៈកម្មការ​គ្រប់គ្រង​គោលនយោបាយ​អង្ករ​ជាតិ កាលពី​ថ្ងៃ​អង្គារ​នេះ​បាន​យល់ព្រម​លក់​អង្ករ​ចំនួន​៧៨០.០០០​តោន ដែល​បាន​មក​ពី​ការ​ផ្គត់ផ្គង់​របស់​រដ្ឋាភិបាល​ដល់​អ្នក​ដេញថ្លៃ​ចំនួន​២៣​នាក់ ក្នុង​តម្លៃ​៧​ប៊ី​លាន​បាត ។

«កាលពី​ថ្ងៃ​ទី​១៩ ឧសភា កន្លង​ទៅ​នេះ មាន​អ្នកទិញ​ចំនួន​៣១​នាក់​បាន​ចូលរួម​ដេញថ្លៃ​ទិញ​អង្ករ​១,១៧​លាន​តោន ក្រោម​ទឹកប្រាក់​១០​ប៊ី​លាន​បាត ប៉ុន្តែ​មាន​តែ​អ្នក​ដេញថ្លៃ​២៣​នាក់​ប៉ុណ្ណោះ​ដែល​បាន​ជាប់ » ។ នេះ​បើ​តាម​ប្រសាសន៍​របស់​អគ្គ​នាយិកា​ទូទៅ​នៃ​អគ្គនាយកដ្ឋាន​ពាណិជ្ជកម្ម​បរទេស លោកស្រី Duangporn Rodphaya ។

លោកស្រី​បន្ត​ថា ៖ « អង្ករ​ដែល​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​លក់​នេះ គឺ​មាន​តម្លៃ​សមរម្យ​ស្រប​នឹង​ទីផ្សារ​អង្ករ​ក្នុងស្រុក និង​ក្រៅប្រទេស​នា​ពេល​បច្ចុប្បន្ន​នេះ ។ ចំណែកឯ​ការ​ស្តុក​ស្រូវ​របស់​រដ្ឋាភិបាល​នឹង​ធ្វើ​ឲ្យ​មាន​សញ្ញា​វិជ្ជមាន​លើ​និន្នាការ​តម្លៃ​អង្ករ » ។

លោកស្រី​បន្ថែម​ថា ៖ « ចាប់តាំងពី​ថ្ងៃ​ទី​២២ ឧសភា ២០១៤ រហូត​ដល់​ថ្ងៃ​ទី​២៩ ឧសភា ឆ្នាំ​នេះ រដ្ឋាភិបាល​បាន​លក់​អង្ករ​សរុប​អស់​ចំនួន​៥,៤៨​លាន​តោន សម្រាប់​តម្លៃ​ប្រើ​ប្រាស់​​ឧស្សាហកម្ម​ចំនួន​៥៨,៣​ប៊ី​លាន​បាត ដែល​បាន​ដេញថ្លៃ​១៣​លើក » ៕

  • រដ្ឋាភិបាល​នឹង​លក់​អង្ករ​ចំនួន​780.000​តោន​ក្រោម​ទឹកប្រាក់​7​ប៊ី​លាន​បាត已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/06/02  Category:​អន្តរជាតិ