តិចនិកងាយៗ ដឹងថាកញ្ចក់ក្នុងបន្ទប់ល. សំលៀកបំពាក់ ជាកញ្ចក់មុខ២ ឬអត់

ភាគីច្រើននៅតាមបណ្ដាហាងលក់សម្លៀកបំពាក់នានា តែងតែមានបន្ទប់ល. សំលៀកបំពាក់ ដើម្បីបំពេញតម្រូវការ អតិថិជនរបស់ខ្លួន ដូចជា ការសាកមើលថា សម្លៀកបំពាក់ទាំងនោះ ស្អាត និងត្រូវដងខ្លួនរបស់ពួកគេ ឬនោះទេ មុននឹងសម្រេចចិត្ដទិញ។

អ្វីដែលជាក្ដីព្រួយបារម្មណ៍របស់សុភាពនារីៗ នៅពេលដែលល. សំលៀកបំពាក់នោះ គឺកញ្ចក់។ សម្រាប់ន័យកញ្ចក់នៅក្នុងអត្ថបទនេះ គឺសម្ដៅទៅលើ កញ្ចក់មុខ២ ដែលមានហាងមួយចំនួន បានដាក់កញ្ចក់មុខ២ ដើម្បីមើល ឬថតទុក សកម្មភាពនារីៗកំពុងតែផ្លាស់ប្ដូរខោអាវ ក្នុងគោលបំណងមិនល្អណាមួយ។ យ៉ាងណាមិញ ដើម្បីការពារ និងជៀសវាងពីបញ្ហាមួយនេះ សុភាពនារីអាចប្រើប្រាស់ ចំនុចខាងក្រោម ដើម្បីយកទៅអនុវត្ដន៍ ចង់ដឹងថា កញ្ចក់ដែលអ្នកកំពុងឆ្លុះមើលនោះ​ជា កញ្ចក់មុខ២ឬ យ៉ាងណានោះ៖

១. ប្រើចង្អុលដៃរបស់អ្នកចង្អុលទៅកញ្ចក់ ប្រសិនជា អ្នកមើលឃើញរូបដៃរបស់អ្នកក្នុងកញ្ចក់មានគម្លៀតគ្នា និងដៃដែលអ្នកចង្អុល មានន័យថា នោះជាកញ្ចក់ធម្មតា មិនមែនជាកញ្ចក់មុខ២ នោះទេ (រូបខាងឆ្វេង)។ ប៉ុន្ដែបើរូបដៃអ្នកនៅក្នុងកញ្ចក់ គឺជាប់គ្នានឹងដៃ ដែលអ្នកចង្អុលពីខាងក្រៅនោះ (គ្មានគម្លៀត) នោះជាកញ្ចក់មុខ២ (រូបខាងស្ដាំ) ដូចនេះសូមអ្នកធ្វើការហៅជំនួយពី ប៉ូលីស ឬម្ចាស់ហាងជាបន្ទាន់ ដើម្បីឆែកឆេរកញ្ចក់នោះ។

២. អ្នកគួរបិទភ្លើងបន្ទប់ល. សំលៀកបំពាក់ និងប្រើភ្លើងពិលពីទូស័ព្ទដៃអ្នក បញ្ចាំងទៅកាន់កញ្ចក់ ប្រសិនជានោះជាកញ្ចក់មុខ២ នោះអ្នកនឹងអាចមើលធ្លុះទៅម្ខាងទៀត។ យ៉ាងណាមិញ បើសិនជាមើលមិនឃើញអ្វីទេ អ្នកគួរតែបន្ដ ប្រើភ្លើងពិលអ្នកដើរឆ្លុះមកគ្រប់ទីកន្លែង ដើម្បីឆែកមើលថា មានលាក់កាមេរ៉ាតូចឬអត់។

៣. គោះកញ្ចក់៖ ជាធម្មតាអ្នកអាចប្រើដៃរបស់អ្នកគោះលើ កញ្ចក់នោះ ដើម្បីស្ដាប់សម្លេងក្រោយពីអ្នកគោះ។ ប្រសិនជាវាបញ្ចេញសម្លេងមិនជ្រៅ បែបក្លក់ៗ នោះជាកញ្ចក់ធម្មតា ហើយសម្លេងនេះបន្លឺឡើងដោយសារតែជាប់នឹងជញ្ជាំង។ ប៉ុន្ដែប្រសិនជាអ្នកលឺសម្លេងបែបជ្រៅ ខុសពីសម្លេងខាងលើ នោះមានន័យថា វាជាកញ្ចក់មុខ២ ដែលសម្លេងនេះបន្លឺឡើង ដោយសារតែផ្នែកខាងក្រោយនៃកញ្ចក់នេះគឺ មិនមានអ្វីបិទជិត។

៤. ធ្វើដៃរបស់អ្នក ឲ្យចេញជារាងកែវ និងដាក់ជុំវិញភ្នែកអ្នក ហើយខំប្រឹងមើលឲ្យជិតនឹងកញ្ចក់។ ជាញឹកញាប់អ្នកអាច មើលធ្លុះទៅម្ខាងទៀត ប្រសិនជាវាជាកញ្ចក់មុខ២៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

តិចនិកងាយៗ ដឹងថាកញ្ចក់ក្នុងបន្ទប់ល. សំលៀកបំពាក់ ជាកញ្ចក់មុខ២ ឬអត់

តិចនិកងាយៗ ដឹងថាកញ្ចក់ក្នុងបន្ទប់ល. សំលៀកបំពាក់ ជាកញ្ចក់មុខ២ ឬអត់
រូបតំណាងឲ្យចំនុចទី ៤