ជួប​ទៀតហើយ មង្គលការ​ប្រុស​នឹង​ប្រុស រញ្ជួយ​នៅ​ថៃ​

Videos


កាលពី ២ ខែមុន នៅលើសង្គមអនឡាញស្រុកខ្មែរ គេបានឃើញពិធីមង្គលការមួយ (មិនបញ្ជាក់ទីកន្លែង) កើតឡើងរវាងប្រុសនិងប្រុស បណ្តាលឱ្យមានការភ្ញាក់ផ្អើល និងមានការវិភាគវែកញែកពេញអនឡាញ ។ ឥឡូវមានមួយគូទៀតហើយ កើតឡើងនៅស្រុកលឺអាំណាច ខេត្តអាំណាចចៈរើន ប្រទេសថៃ ។

ជួប​ទៀតហើយ មង្គលការ​ប្រុស​នឹង​ប្រុស រញ្ជួយ​នៅ​ថៃ​

បុរសជាកូនក្រមុំឈ្មោះ ណាត់ថៈវ៉ាត់ ស្រ៊ីសុខ អាយុ ១៨ ឆ្នាំ និង បុរសជាកូនកំលោះ ឈ្មោះ វីរៈវិច ក្លាងលឿង អាយុ ២៩ ឆ្នាំ មង្គលការនេះ ប្រារព្ធឡើងដោយមានការយល់ព្រម និង ចូលរួមពីគ្រួសារទាំងសងខាង រួមទាំង មិត្តភក្តិយ៉ាងច្រើនកុះករ ព្រមទាំងរៀបចំឱ្យមានហែជំនូនដ៏អធឹកអធមទៀតដែរ ។

ជួប​ទៀតហើយ មង្គលការ​ប្រុស​នឹង​ប្រុស រញ្ជួយ​នៅ​ថៃ​

សព្វថ្ងៃ បុរសជាកូនក្រមុំជានិស្សិត កំពុងសិក្សានៅមហាវិទ្យាល័យមួយក្នុងខេត្តខនកេន បានមកធ្វើការជាកូនឈ្នួលក្នុងហាងរបស់បុរសជាកូនកំលោះ វីរៈវិច ។ ពេលនោះ ពន្លកស្នេហ៍ខែរនោច រវាងប្រុសនឹងប្រុសក៏ចាប់ផ្តើមឡើង រហូតពួកគេបានឈ្វេងយល់ចិត្តគ្នាអស់រយៈពេល ៣ ឆ្នាំ ហើយចាស់ទុំទាំងសងខាង ក៏មិនបានប្រឆាំងនឹងស្នេហារបស់ពួកគេដែរ ទីបំផុតក៏សម្រេចចិត្តចូលរោងការដ៏គួរឱ្យភ្ញាក់ផ្អើល ។

ជួប​ទៀតហើយ មង្គលការ​ប្រុស​នឹង​ប្រុស រញ្ជួយ​នៅ​ថៃ​

បុរសជាកូនកំលោះ បានបង់ថ្លៃបណ្ណាការ (បើបណ្ណាការរវាងប្រុសនឹងស្រី ខាងប្រុសជូនខាងស្រី គេហៅថ្លៃទឹកដោះ តែនេះប្រុសនឹងប្រុស គ្មានទឹកដោះ…ហៅត្រឹមបណ្ណាការ) ជាប្រាក់ចំនួន ៣០០.០០០ បាទ(៨.០០០ដុល្លារ) និង មាស ៣ តម្លឹង ហើយបានសច្ចាថានឹងថែរក្សាគ្នា ផ្តល់ឱ្យសង្គមគ្រួសារដ៏តូចមួយនេះមានសេចក្តីសុខ សុភមង្គល ជារៀងរហូតទៅហោង ៕ សូរ្យរិទ្ធ (ខាវស៊ុត)

ជួប​ទៀតហើយ មង្គលការ​ប្រុស​នឹង​ប្រុស រញ្ជួយ​នៅ​ថៃ​
ជួប​ទៀតហើយ មង្គលការ​ប្រុស​នឹង​ប្រុស រញ្ជួយ​នៅ​ថៃ​
ជួប​ទៀតហើយ មង្គលការ​ប្រុស​នឹង​ប្រុស រញ្ជួយ​នៅ​ថៃ​
ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត