ធ្វើ​ម៉េច​ទើប​អាច​ការពារ​ជំងឺ​រាករូស​របស់​ស្ត្រី​មាន​ផ្ទៃពោះ​?

ធ្វើ​ម៉េច​ទើប​អាច​ការពារ​ជំងឺ​រាករូស​របស់​ស្ត្រី​មាន​ផ្ទៃពោះ​?

​នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ ប្រសិន​ជា​អ្នក​មាន​អាការៈរាក​រូសនេះ វា​នឹង​ធ្វើឲ្យ​មាន​គ្រោះថ្នាក់​ដល់​កូនក្នុង​ផ្ទៃ​បាន​នៅពេល​ដែល​វា​មាន​អាការៈ​ធ្ងន់ធ្ងរ​ទៅៗ​។ ដូចនេះ​តើ​មាន​វិធី​អ្វីខ្លះ​ដើម្បី​ការពារ​ជំងឺ​នេះ​ទៅ​?

  1. ​នៅពេល​ដែល​អ្នក​កំពុងតែ​រាក​ខ្លាំង អ្នក​មិន​ត្រូវ​ញ៉ាំ​អាហារ​បន្ថែម​ចូល​ទេ អ្នក​ត្រូវ​តែ​ទុក​ឲ្យ​ពោះវៀន​អ្នក​សម្រាក​បន្តិច​សិន ប៉ុន្តែ​ត្រូវ​ញ៉ាំ​ទឹក​ដើម្បី​កុំឲ្យ​បាត់បង់​ជាតិ​ទឹកច្រើន​។​
  2. ​នៅពេល​ដែល​អ្នក​កំពុងតែ​រា​ក អ្នក​មិនគួរ​ញ៉ាំ​ទឹកដោះគោ ឬ​ស្ករអំពៅ​ទេ ព្រោះ​វា​អាច​ធ្វើឲ្យ​អ្នក​មានអា​ការៈ​កាន់តែ​ធ្ងន់ធ្ងរ​។​
  3. ​នៅក្រោយពេល​ដែល​អ្នក​បាត់​នូវ​អាការៈរាក​រូសនេះ អ្នក​អាច​បែងចែក​អាហារ​អ្នក​ជា​ច្រើន​ពេល ហើយ​ក្នុង​មួយពេលៗ​ពិសារ​តិច​បាន​ហើយ ដើម្បី​ឲ្យ​ក្រពះ និង​ពោះវៀន​អ្នក​រំលាយ​អាហារ​បានល្អ​វិញ​។​
  4. ​អ្នក​ត្រូវ​តែ​ញ៉ាំ​អាហារ​ដែល​មាន​វីតាមីន​B និង​C ព្រោះ​វា​អាច​ការពារ​អ្នក​ពី​ជំងឺ​រាករូស​នេះ​បាន​។​
  5. ​ប្រសិន​ជា​អ្នក​ញ៉ាំ​ម្សៅ​ទឹកដោះគោ ហើយ​វា​ធ្វើឲ្យ​អ្នក​មានអា​ការៈនេះកើតឡើង សូម​អ្នក​រក​មូលហេតុ​ហើយ​កុំ​ញ៉ាំ​ឲ្យសោះ ព្រោះ​បើ​អ្នក​បន្ត​ញ៉ាំ វា​អាច​ធ្វើឲ្យ​ជំងឺ​នេះ​កាត់តែ​ធ្ងន់ធ្ង​របាន ម្យ៉ាងទៀត​អ្នក​គួរតែ​ចៀស​កុំ​ពិសារ​អាហារ​ដែល​ឆៅ​ឲ្យសោះ​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី02 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។