អំណោយ​សម្ដេច​តេ​ជោ ហ៊ុន សែន! មហា​ស្រះ​យក្ស នៅ​សហគមន៍​មូលដ្ឋាន​ឃុំ​កន្ទួត ធ្វើបាន​ប្រមាណ ៦០% ហើយ

អំណោយ​សម្ដេច​តេ​ជោ ហ៊ុន សែន! មហា​ស្រះ​យក្ស នៅ​សហគមន៍​មូលដ្ឋាន​ឃុំ​កន្ទួត ធ្វើបាន​ប្រមាណ ៦០% ហើយ



សៀមរាប​៖ មហា​ស្រះ​យក្ស ដែល​អាច​ផ្ទុក​ទឹក តម្កល់ទុក​បាន​ប្រមាណ ១២​ម៉ឺន​ម៉ែត្រ ត្រីគុណ ដែល​បាន​បើក​ដំណើរ​ការដ្ឋាន អស់​រយៈពេល​៥​ថ្ងៃ​កន្លងមក​នោះ មកដល់​ថ្ងៃទី​០១ មិថុនា​នេះ សម្រេច​បាន​លទ្ធផល​ប្រមាណ​ជា​៦០%​ហើយ។

ស្ថិត​ក្នុង​កត្តា​ជា​ចាំបាច់ និង​ផ្អែក​តាម​យុទ្ធសាស្ត្រ​របស់ រាជរដ្ឋាភិបាល​កម្ពុជា​លើ​ដំណោះ ស្រាយ បញ្ហា​ទឹក​ប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំថ្ងៃ របស់​ប្រជាជន និង​ស្ថិត​ក្នុង​លក្ខណៈសម្បត្តិ​ត្រៀម បង្ការ​ករណី​ប្រជាពលរដ្ឋ ខ្វះខាត​ទឹក​ប្រើប្រាស់​ជាយថាហេតុ និង​ដោយសារតែ​ការប្រែប្រួល​អាកាស ធាតុ ដូចដែល​បាន​កើតមានឡើង នា​ដើមរដូវ​វស្សា​ឆ្នាំ​២០១៦​កន្លងមកនេះ ជា​បទពិសោធន៍​នោះ​។ មហា​ស្រះ ទឹក​ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្តេច​តេ​ជោ​ហ៊ុនសែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ហ៊ុន សែន កំពុង​ប្រតិបត្តិ​ការណ៍​ការដ្ឋាន​ដោយ​កងវិស្វកម្ម តេ​ជោ​ហ៊ុនសែន​សៀមរាប​។ មហា​ស្រះ ទឹក​នេះ​មាន​ទំហំ​បណ្ដោយ ២០០​ម៉ែត្រ ទទឹង​១៥០​ម៉ែត្រ និង​មាន​ជម្រៅ ៤​ម៉ែត្រ បើ​គិត​ជា​ចំណុះ សម្រាប់​ការរក្សា​ផ្ទុក​ទឹក​ទុក​ប្រើប្រាស់ នោះ​គឺ​ស្មើនឹង ១២​ម៉ឺន​ម៉ែត្រត្រីគុណ​។

នាយ​ឧ​ត្ត​ម​សេនីយ ខេង សុមេធ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​មេបញ្ជាការ​កងវិស្វកម្ម តេ​ជោ​ហ៊ុន សែន សៀមរាប​បាន​បង្ហាញ​ឲ្យ​ដឹង នា​រសៀល​ថ្ងៃទី​០១ មិថុនា​នេះ​ថា បើ​ពិនិត្យមើល​សន្ទុះ​នៃ​ល្បឿន​ប្រតិបត្តិការ​ការដ្ឋាន​នេះ ប្រហែលជា​អាច​សម្រេច​រួចរាល់​ជា​ស្ថាពរ ក្នុងអំឡុង រយៈពេល​៥​ថ្ងៃ​ទៀត បើសិនជា​គ្មាន​ឧបសគ្គ​បន្ទាប់ពី​បាន​ដំណើរ​ការដ្ឋាន អស់​រយៈពេល​៥​ថ្ងៃ​កន្លង មក ។

​ប្រជាពលរដ្ឋ​ដែលជា​ម្ចាស់​ទទួល​អំណោយ មហា​ស្រះ​ទឹក​នេះ និយាយថា ពួកគាត់​ធ្លាប់បាន ជួប​ឃើញ​ការដ្ឋាន​មួយចំនួន គេ​ប្រើប្រាស់​គ្រឿងចក្រ​តិចតួច​ប៉ុណ្ណោះ តែ​កងវិស្វកម្ម​តេ​ជោ​ហ៊ុនសែន សៀមរាប បាន​នាំយក​គ្រឿងចក្រ​ទាំង​ហ្វូង​មក​ជីក​ស្រះ​ឲ្យ​គាត់ ពួកគាត់​ពិតជា​មិនដែល​ឃើញ សកម្មភាព​ការដ្ឋាន​បែបនេះ​ទេ ហើយ​ពួកគាត់​ថ្លែង​នូវ​ការដឹងគុណ និង​កោតសរសើរ​ថា​ការដាក់ ចេញ​នូវ​ផែនការ ក៏ដូចជា​អា​នុ​សាសន៍​នានា​របស់ សម្តេច​តេ​ជោ គឺ​ពិត​ជាមាន​ប្រសិទ្ធិភាព ដែល មិន​នឹកស្មាន​ដល់​។

នាយ​ឧ​ត្ត​ម​សេនីយ ខេង សុមេធ បាន​ឲ្យ​ដឹងថា ការដ្ឋាន​ជីក​ស្រះ​មួយ​នេះ គឺជា​ប្រតិបត្តិការ ទ្រង់​ទ្រាយ​ធំជាង​គេ ក្នុងចំណោម​ការដ្ឋាន​ជីក​ស្រះ​ទឹក ជាង​១០​កន្លែង​កន្លងមក ដូចជា​នៅ ខេត្តបន្ទាយ​មានជ័យ ឧ​ត្ត​រ​មានជ័យ និង​នៅ​ខេត្តព្រះវិហារ​។

លោក ខេង សុមេធ បានបញ្ជាក់​ទៀតថា សម្រាប់​ការដ្ឋាន​មួយ​នេះ ត្រូវបាន​ប្រើប្រាស់ គ្រឿងចក្រ​សារុប ៤០​គ្រឿង ក្នុងនោះ​រួមមាន​៖​អេ​ស្កា​វា​ទ័​រ ១៥​គ្រឿង រថយន្ត​ដឹក​ដី ២០​គ្រឿង នី​វឺ​ឡឺ ១​គ្រឿង ប៊ុល​ឡាស៊ែរ ១​គ្រឿង រថយន្ត​ដឹក​ប្រេង​ឥន្ទ​នៈ​ចំណុះ ៣០០០​លីត្រ ២​គ្រឿង និង​រថយន្ត ដឹក​ទឹក ១​គ្រឿង​។
​លោក បានបញ្ជាក់​បន្ថែមថា នេះ​គឺ​ការដ្ឋាន​ស្តារ​ពង្រីក ស្រះ​ថ្មី លើ​ទីតាំង​ស្រះ​ចាស់ ដែលមាន​ពីមុនមក​។ លោក​បន្តថា ស្រះ​ទឹក​ចាស់​នោះ គោក​រីង​រាក់​ដុះ​ព្រៃ​មិនមាន​អនាម័យ និង​មិនអាច​ប្រើប្រាស់​បាន​នោះឡើយ​។ គួរ​ឲ្យ​កត់សម្គាល់​ផងដែរ នៅក្នុង​បរិវេណ​ការដ្ឋាន​ជីក​ស្រះ នេះ​អ្នកឯកទេស​រាវរក​មី​ន CMAC បាន​រកឃើញ​មីន​ថ្មើរជើង​ប្រឆាំង​មនុស្ស ចំនួន​៣​គ្រាប់​, សំណល់ យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ចំនួន​១០​គ្រាប់ និង​អាវុធ CKC ចំនួន​១​ដើម​៕

 

 

អំណោយ​សម្ដេច​តេ​ជោ ហ៊ុន សែន! មហា​ស្រះ​យក្ស នៅ​សហគមន៍​មូលដ្ឋាន​ឃុំ​កន្ទួត ធ្វើបាន​ប្រមាណ ៦០% ហើយ

អំណោយ​សម្ដេច​តេ​ជោ ហ៊ុន សែន! មហា​ស្រះ​យក្ស នៅ​សហគមន៍​មូលដ្ឋាន​ឃុំ​កន្ទួត ធ្វើបាន​ប្រមាណ ៦០% ហើយ

អំណោយ​សម្ដេច​តេ​ជោ ហ៊ុន សែន! មហា​ស្រះ​យក្ស នៅ​សហគមន៍​មូលដ្ឋាន​ឃុំ​កន្ទួត ធ្វើបាន​ប្រមាណ ៦០% ហើយ