ប៉ូលិស​កម្ពុជា និង​​អូស្ដ្រាលី​ចុះ​ហត្ថលេខា​លើ​ MoU ពង្រឹង​ទំនាក់​ទំនង​ប្រឆាំង​គ្រឿង​ញៀន និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​

អាជ្ញាធរ​ប៉ូលិស​កម្ពុជា និង​ប៉ូលិស​សហព័ន្ធ​អូស្ដ្រាលី​ (AFP) បាន​ចុះ​កិច្ច​ព្រម​ព្រៀង​សហប្រតិបត្ដិការ​ជា​ផ្លូវ​ការ​ដើម្បី​នាំគ្នា​ ប្រយុទ្ធ​ប្រឆាំង​នឹង​បញ្ហា​ជួញ​ដូរ​គ្រឿង​ញៀន និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​តាម​រយៈ​ការ​បង្កើត​កម្លាំង​នាគរាជ​ប្រហារ​ (Strikeforce Dragon)។