ធ្វើ​យ៉ាង​ម៉េច​ទើប​ដឹង​ថា​គេ​ស្រឡាញ់​អ្នក?

ការស្រឡាញ់មិនចេះរើសអើងវណ្ណៈ ឬពណ៌សម្បុរអ្វីឡើយ វាអាស្រ័យទៅលើចិត្តរបស់មនុស្សម្នាក់ៗតែប៉ុណ្ណោះ។ មានសញ្ញាមួយចំនួនដែលអាចបញ្ជាក់ឱ្យអ្នកដឹងថា គេកំពុងមានអារម្មណ៍មកលើអ្នក ដោយគ្រាន់តែអ្នកធ្វើការសង្កេតលើចំណុចមួយចំនួនដូចខាងក្រោម៖

១. គេតែងតែចង់នៅក្បែរអ្នកច្រើនជាងអ្នកដទៃ
២. ពេលដែលអ្នកជួបនឹងបញ្ហាអ្វីមួយគេតែងតែផ្តល់កម្លាំងចិត្តដល់អ្នកជានិច្ច
៣. គេច្រើនទូរស័ព្ទមកសួរសុខទុកអ្នកជានិច្ចទោះបីជាគ្មានការងារ អ្វីចាំបាច់ក៏ដោយ ឱ្យតែបានលឺសំលេងរបស់អ្នក គឺអស់ចិត្តហើយ
៤. គេចាប់ផ្ដើមយកចិត្ដទុកដាក់ចំពោះមិត្ដភក្តិ ឬមនុស្សដែលនៅជុំវិញខ្លួនអ្នក
៥. ព្យាយាមយកចិត្តអ្នកដោយមិនខ្វល់ពីអ្នកដទៃនិយាយយ៉ាងម៉េចឡើយ
៦. គេតែងតែលើកសរសើរអំពីអ្នកនិងយកចំណុចខ្លាំងរបស់អ្នកប្រាប់ទៅមិត្ដភក្តិជារឿយៗ
៧. គេតែងរៀបចំខ្លួននិងធ្វើទង្វើទាំងឡាយដែលអ្នកពេញចិត្ដ ទោះបីជាទង្វើនោះគេមិនចូលចិត្ដពីមុនមកក៏ដោយ
៨. គេអាចលុបចោលការណាត់ជួបជាមួយមិត្តភក្តិរបស់គេដើម្បីអ្នក
អ្នកត្រូវចាំថា ចំណុចទាំងប៉ុន្មានខាងលើនេះ អាចបញ្ជាក់ថាគេស្រឡាញ់អ្នកយ៉ាងពិត ប្រាដក ប៉ុន្តែវិធីសាស្ដ្រដែលល្អបំផុតនោះ គឺពេលវេលាទើបអាចបញ្ជាក់ពីការពិត និងអាចលាតត្រដាងនូវអ្វីដែលអ្នកចង់ដឹង៕

ប្រភព៖ khmerpropey

  • ធ្វើ​យ៉ាង​ម៉េច​ទើប​ដឹង​ថា​គេ​ស្រឡាញ់​អ្នក?已关闭评论
  • 14 views
  • Hide Sidebar
    A+
Publish on:2016/06/02  Category:ចំនេះដឹង
Tags: