Del Bosque៖ “អេស្ប៉ាញ​ ​សង្ឃឹម​លើក​ពាន​ Euro 2016 ច្រើន​ជាង​គេ”

Vicente del Bosque ​គ្រូ​បង្វឹក​ជម្រើស​ជាតិ​អេស្ប៉ាញ បាន​លើក​ឡើង​ថា ក្រុម​របស់​លោក​ ​មាន​ភាគ​រយ​ខ្ពស់​ជាង​គេ ដើម្បី​លើក​ពាន​ Euro 2016 ​និង​ជា​​ជ័យ​ជម្នះ​៣​សម័យ​កាល​ជាប់​ៗ​គ្នា។

 

Del Bosque៖ “អេស្ប៉ាញ​ ​សង្ឃឹម​លើក​ពាន​ Euro 2016 ច្រើន​ជាង​គេ”

គ្រូ​បង្វឹក​ជម្រើស​ជាតិ​អេស្ប៉ាញ Vicente del Bosque

 

អេស្ប៉ាញ​ បាន​លើក​ពាន​ Euro ២​សម័យ​កាល​ជាប់​គ្នា​មក​ហើយ កាល​ពី​ឆ្នាំ​២០០៨ និង​​ឆ្នាំ​២០១២ ខណៈ​ដែល​ពួកគេ ​បាន​កំណត់​គោល​ដៅ​ធំ​មួយ​ទៀត​ ដោយ​​ចង់​​ឈ្នះ​​៣​សម័យ​កាល​ជាប់ៗ​គ្នា​ឲ្យ​បាន​​ នៅ​ប្រទេស​បារាំង ​ដែល​ចាប់​ផ្ដើម​ប្រកួត​នៅ​ថ្ងៃ​សុក្រ​សប្ដាហ៍​ក្រោយ​នេះ។

 

គ្រូ​បង្វឹក​សញ្ជាតិ​អេស្ប៉ាញ វ័យ​៦៥​ឆ្នាំ បាន​និយាយ​បន្ទាប់​ពី​ក្រុម​លោក​ឈ្នះ​កូរ៉េខាងត្បូង​ ៦-១ ក្នុង​ការ​ប្រកួត​មិត្តភាព កាល​ពី​​យប់​​មិញ​ថា៖ “យើង​មាន​សង្ឃឹម​ឈ្នះ​ពាន​ Euro 2016 ច្រើន​ជាង​គេ ព្រោះ​​យើង​ធ្លាប់​ឈ្នះ​កាល​៤​ឆ្នាំ​មុន។ មាន​ក្រុម​ខ្លាំង​ៗ​ច្រើន​ទៀត​ ​ប៉ុន្តែ​ក្ដី​សុបិន​របស់​យើង​ គឺ​ចង់​លើក​ពាន​ម្ដង​ទៀត។ យើង​បាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយ ដើម្បី​ឲ្យ​​ក្រុម​យើង​លេង​ឲ្យបាន​ល្អ​បំផុត​នៅ​ Euro 2016”។

 

Del Bosque៖ “អេស្ប៉ាញ​ ​សង្ឃឹម​លើក​ពាន​ Euro 2016 ច្រើន​ជាង​គេ”

 

Del Bosque៖ “អេស្ប៉ាញ​ ​សង្ឃឹម​លើក​ពាន​ Euro 2016 ច្រើន​ជាង​គេ”

 

ក្រុម​គោ​ជល់​អេស្ប៉ាញ ​​នឹង​ត្រូវ​លេង​មិត្តភាព​ទល់​នឹង​ក្រុម​​ហ្សកហ្ស៊ី​​​មួយ​លើក​ទៀត​ ​នៅ​ថ្ងៃ​អង្គារ​សប្ដាហ៍​ក្រោយ​ មុន​ចាប់​ផ្ដើម​ប្រកួត​ Euro 2016 ​ដែល​ស្ថិត​ក្នុង​ពូល​ D ជាមួយ​ក្រុម​សាធារណរដ្ឋឆេក ទួរគី និង​ក្រូអាត ខណៈ​ដែល​ប្រកួត​ដំបូង​ពួកគេ នឹង​ប៉ះ​សាធារណរដ្ឋឆេក នៅ​ថ្ងៃ​ទី​១៣ ខែ​មិថុនា នា​ទីក្រុង​ Toulouse៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ guardian​