​កម្មវិធីបង្កើត​ដោយ​កូនខ្មែរ ត្រៀម​ប្រកួត​ប្រជែង​ពាន​រង្វាន់ ICT Award ឆ្នាំ 2016

ពាន​រង្វាន់ ICT Award ឆ្នាំ ២០១៦ កំពុង​ស្ថិត​នៅ​ក្នុង​ដំណើរការ​ទទួល​ពាក្យ​ និង​ជម្រុះដើម្បី​ស្វែង​រក​កម្មវិធី​លេចធ្លោ​ដែល​បាន​ដាក់​ចូលរួម​ប្រកួតប្រជែង​។ ​កម្មវិធី​ជា​ច្រើន​​បាន​ចូលរួម​​ប្រកួតប្រជែង​ពាន​រង្វាន់  ICT Award ឆ្នាំ ២០១៦ មាន​តាំង​មក​ពី​​ស្ថាប័ន​រដ្ឋ ឯកជន អង្គការ​សង្គម​ស៊ីវិល​ ក៏​ដូច​ជា​ពី​សិស្ស​និស្សិត។

 

ខាងក្រោមជា​កម្មវិធី​មួយ​ចំនួន ដែល​បាន​ចូលរួម​ការ​ប្រកួតប្រជែង​កម្មវិធី​​​ ICT Award​ និង​រង់ចាំ​ការ​រ​វាយ​តម្លៃពី​គណៈកម្មាធិការ​​ដើម្បី​ជាប់​​ក្នុង​វគ្គ​ជម្រុះ​​និង​​​​ឈាន​ជាប់​ជយលាភី​ក្នុង​កម្មវិធី​។

 

១) ក្ដារចុច​លក្ខណះ​ខ្មែរ Khmerism បង្កើត​ឡើង​ដោយ លោក ភួយ លី​ហេង។ ក្ដារចុច​ថ្មី​នេះ មាន​ព្យញ្ជនះ​​និង​ស្រះ​​នៅ​​​ដាច់​ដោយ​ឡែកពី​គ្នា​​ កាត់​បន្ថយ​ការ​ប្រើ Shift ​ច្រើន​​ហើយ​មានភ្ជាប់​ Font Khmer Unicode ​មក​ជាមួួយ​ផង​​។

 

​កម្មវិធីបង្កើត​ដោយ​កូនខ្មែរ ត្រៀម​ប្រកួត​ប្រជែង​ពាន​រង្វាន់ ICT Award ឆ្នាំ 2016

 

​កម្មវិធីបង្កើត​ដោយ​កូនខ្មែរ ត្រៀម​ប្រកួត​ប្រជែង​ពាន​រង្វាន់ ICT Award ឆ្នាំ 2016

 

២) កម្មវិធី​កក់​សំបុត្រ​រថយន្ត​ក្រុង​តាម​អនឡាញ បង្កើត​ឡើង​ដោយ លោក ជា ឡាញ់ដា និង​ក្រុម​ការងារ​គម្រោង Bookmebus ដែល​ជា​កម្មវិធី​​សម្រាប់​កក់​សំបុត្រ​ឡាន​ក្រុង​ ២៤ ម៉ោង​​​មាន​រថយន្ត​ក្រុង​ច្រើនជម្រើស និង​​មាន​លេខ​ទំនាក់​ទំនង​ស្រាប់។

 

​កម្មវិធីបង្កើត​ដោយ​កូនខ្មែរ ត្រៀម​ប្រកួត​ប្រជែង​ពាន​រង្វាន់ ICT Award ឆ្នាំ 2016

 

​កម្មវិធីបង្កើត​ដោយ​កូនខ្មែរ ត្រៀម​ប្រកួត​ប្រជែង​ពាន​រង្វាន់ ICT Award ឆ្នាំ 2016

 

៣) កម្មវិធី​ចំណត​ក្បែរ​ខ្ញុំ (Stop Near Me) ជា​កម្មវិធី​ថ្មី​​សម្រាប់​​អ្នក​ដែល​ចូលចិត្ត​ធ្វើ​ដំណើរ​តាម​រថយន្ត​ក្រុង ​សាធារណះ​​​។ កម្មវិធី​នេះ​បង្កើត​ដោយ​កញ្ញា ប្លុង ម៉ាលី​ពណ៌ ជា​សាស្ត្រាចារ្យ​បង្រៀន​នៅ​​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ  ដែល​គោល​បំណង​ចម្បង​របស់​កម្មវិធី​នេះ​គឺ​ជួយ​ដោះ​ស្រាយ​បញ្ហា​ពិបាក​រក​ចំណត​ឡាន​ក្រុង និង​ការ​សម្រួល​អ្នក​ដែល​ចូលចិត្ត​ធ្វើ​ដំណើរ​តាម​រថយន្ត​ក្រុង​អាច​ស្វែង​រក​ចំណត​បាន​កាន់​តែ​ងាយស្រួល។

 

​កម្មវិធីបង្កើត​ដោយ​កូនខ្មែរ ត្រៀម​ប្រកួត​ប្រជែង​ពាន​រង្វាន់ ICT Award ឆ្នាំ 2016

 

​កម្មវិធីបង្កើត​ដោយ​កូនខ្មែរ ត្រៀម​ប្រកួត​ប្រជែង​ពាន​រង្វាន់ ICT Award ឆ្នាំ 2016

 

៤)  កម្មវិធី​ខ្មែរ​រៀន​អាន(Khmer Rean An) ​បង្កើត​ឡើង​ដោយ​លោក ញឺម រ៉ូណាល់ និង​ក្រុម​ការងារ Aide et Action International  ដែល​ជា​កម្មវិធី​សម្រាប់​ជួយកុមារ​ឱ្យ​​​​អភិវឌ្ឍន៍​បំណិន​អាន​បាន​យ៉ាង​​ច្រើន ​និង​​មាន​ជា​រូបភាព​ឱ្យ​កុមារ​​ងាយ​ស្រួល​​ចង​ចាំ។

 

​កម្មវិធីបង្កើត​ដោយ​កូនខ្មែរ ត្រៀម​ប្រកួត​ប្រជែង​ពាន​រង្វាន់ ICT Award ឆ្នាំ 2016

 

​កម្មវិធីបង្កើត​ដោយ​កូនខ្មែរ ត្រៀម​ប្រកួត​ប្រជែង​ពាន​រង្វាន់ ICT Award ឆ្នាំ 2016

 

​កម្មវិធីបង្កើត​ដោយ​កូនខ្មែរ ត្រៀម​ប្រកួត​ប្រជែង​ពាន​រង្វាន់ ICT Award ឆ្នាំ 2016

 

ចុច​ទីនេះ ដើម្បី​អាន​ព័ត៌មានលម្អិតពី ICT Award 2016 

 

ចុច​អាន៖ ជោគជ័យ​លើ​វិស័យ​បច្ចេកវិទ្យា ទោះ​គ្មាន​សញ្ញាប័ត្រ​​ពី​សាលា

អត្ថបទ៖ រក្សា