ប៉ូលិស​ក្រុង​ឌុយបៃ​ ​​ប្រើ​ប៉ូលិស​មនុស្ស​យន្ត​សម្រាប់​ ​Expo​ ​២០២០​

​មន្ត្រី​ប៉ូលិស​ជាន់​ខ្ពស់​​ក្រុង​ឌុយបៃ​បាន​​ឲ្យ​ដឹង​ថា​ ​ពួក​គេ​នឹង​ប្រើប្រាស់​ប៉ូលិស​មនុស្ស​យន្ត​ ​សម្រាប់​ព្រឹត្តិការណ៍​ពិព័រណ៍​វិទ្យាសាស្ត្រ​ ​និង​បច្ចេកវិទ្យា​ ​Dubai Expo 2020​ ​។​

 

ប៉ូលិស​ក្រុង​ឌុយបៃ​ ​​ប្រើ​ប៉ូលិស​មនុស្ស​យន្ត​សម្រាប់​ ​Expo​ ​២០២០​

 

ប៉ូលិស​មនុស្ស​យន្ត​ទាំង​នោះ​ ​មាន​បំពាក់​មុខងារ​វៃ​ឆ្លាត​ផ្នែក​រក្សា​សុវត្ថិភាព​ជា​ច្រើន​ តែ​​ខាង​ប៉ូលិស​មិន​​បាន​​ផ្តល់​ព័ត៌មាន​​លម្អិត​ទេ​គ្រាន់​តែ​បញ្ជាក់​ថា ​ប៉ូលិស​យន្ត​ទាំង​នោះ​នឹង​ធ្វើ​ការ​អង្កេត​រាល់​សកម្មភាព​នានា​សម្រាប់​រក្សា​សុវត្ថិភាព​ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​​ ​។​ ​បច្ចុប្បន្ន​ប៉ូលិស​យន្ត​ ​ដែល​ត្រៀម​ប្រើប្រាស់​នោះ​ ​គឺ​កំពុង​ស្ថិត​ក្នុង​ដំណាក់​ការ​ ​សាកល្បង​ ​។​

 

ប៉ូលិស​ក្រុង​ឌុយបៃ​ ​​ប្រើ​ប៉ូលិស​មនុស្ស​យន្ត​សម្រាប់​ ​Expo​ ​២០២០​

 

រូបតំណាង

 

ឌុយបៃ​ ​ជា​ទីក្រុង​ដែល​មាន​ប៉ូលិស​ប្រើ​បច្ចេកវិទ្យា​ទំនើប​បំផុត​ ​ដោយ​សព្វ​ថ្ងៃ​ ​ពួក​គេ​ទទួល​ព័ត៌មាន​រហ័ស​តាម​រយៈ​ ​App​ ​ដែល​ប្រជាពលរដ្ឋ​រាយការណ៍​ភ្លាមៗ​ឲ្យ​ប៉ូលិស​​ ហើយ​ពួក​គេ​ក៏​ប្រើ​វ៉ែនតា​ ​Google​ ​សម្រាប់​ការងារ​ផង​ដែរ​ ​៕​

 

សូមទស្សនាវីដេអូ បច្ចេកវិទ្យាដែលប៉ូលិសឌុយបៃប្រើ

 

 

អាន​បន្ត​ ​៖​​ ​កម្មវិធីបង្កើត​ដោយ​កូនខ្មែរ ត្រៀម​ប្រកួត​ប្រជែង​ពាន​រង្វាន់ ICT Award ឆ្នាំ 2016

 

​ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
​ប្រភព​ ​៖​​ vocative