ចង់​ស្ទាប​មិន​អី ទៅ​ម្តងទៀត​ស្ទាប ចប់​តែ​ម្តង

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​នគរបាល​ខណ្ឌឫស្សីកែវ​បាន​ឃាត់ខ្លួន​យុវជន​ម្នាក់​កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០១៦ បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្ដឹង​របស់​ឪពុក​-​ម្តាយ​ក្មេង​ស្រី​អាយុ​៦​ឆ្នាំ​ម្នាក់​ចោទប្រកាន់​ថា យុវជន​រូប​នោះ​បាន​ប្រទូស​កេរ្តិ៍​កូនស្រី​របស់​គាត់ ។

សមត្ថកិច្ច​នគរបាល​ខណ្ឌឫស្សីកែវ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ ឈ្មោះ គី​ម រ​ដ្ឋា ហៅ​ពៅ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​ជាងភ្លើង ស្នាក់​នៅផ្ទះ​ជួល​ក្នុងសង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​ទើបតែ​មាន​អាយុ​៦​ឆ្នាំ នៅផ្ទះ​ជិត​គ្នា .

សមត្ថកិច្ច​នគរបាល​ខណ្ឌឫស្សីកែវ​បាន​ឲ្យ​ដឹង​ទៀត​ថា កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០១៦ ជនសង្ស័យ​ចេញ​ក្លិប​កំសាន្ត នាគ​មាស ទៅ​ផ្ទះ​វិញ ពេល​នោះ​ជនសង្ស័យ​បាន​ដើរ​ឆ្លងកាត់​ផ្ទះ​ក្មេង​ស្រី​រង​គ្រោះ ហើយ​ក៏​សុំ​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​ចូល​បន្ទប់ទឹក ពេល​នោះ​ឃើញ​ក្មេង​ស្រី​កំពុង​ដេក​លក់​នៅ​លើ​គ្រែ​ក៏​មានចិត្ត​ចង់​ស្ទាបអង្អែល​លេង តែ​ខ្លាច​គេ​ដឹង​ក៏​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ មួយសន្ទុះ​ក្រោយមក​ក៏​ត្រឡប់​មក​ម្តងទៀត​ហើយ​អង្គុយ​ស្ទាបអង្អែល​លេង​ត្រង់​ប្រដាប់​ភេទ​កុមារី​រង​គ្រោះ មិនយូរ​ប៉ុន្មាន​នាង​ក៏​ភ្ញាក់​ដឹងខ្លួន ធ្វើ​ឲ្យ​ជនសង្ស័យ​ភ័យ​ក៏​ឆ្លៀតឱកាស​ចេញ​ទៅ​ផ្ទះ​សម្ងំ​ដេក​ធ្វើ​ដូច​គ្មាន​រឿង​អ្វី​កើតឡើង​អ៊ីចឹង ។ លុះ​ព្រឹក​ឡើង​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​ក៏​បាន​មក​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​តែ​ម្តង ។

សមត្ថកិច្ច​បញ្ជាក់​ថា នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាព​ថា​ខ្លួន​ពិតជា​បាន​ចូល​ទៅ​ស្ទាបអង្អែល​ប្រដាប់​ភេទ​កុមារី​រង​គ្រោះ​ពិតប្រាកដ​មែន ម្យ៉ាងទៀត​ខ្លួន​ក៏​ធ្លាប់​បាន​ប្រើប្រាស់​គ្រឿងញៀន​៣​ឆ្នាំ​ហើយ​ដែរ ៕