Morata ជួយឲ្យអេស្ប៉ាញបំបាក់ ក្រុមជម្រើសជាតិកូរ៉េខាងត្បូង ៦-១ ក្នុងការប្រកួតមិត្តភាព (មានវីដេអូ)

អេស្ប៉ាញ៖ ខ្សែប្រយុទ្ធរបស់ក្លិប Juvestus កីឡាករ Morata កាលពីយប់មិញនេះធ្វើបានយ៉ាងល្អ ក្នុងជំនួបរវាងក្រុមជម្រើសជាតិអេស្ប៉ាញ និងកូរ៉េខាងត្បូង។

កីឡាករ Alvaro Morata ដែលជាទិសដៅចង់បានរបស់ក្លិប Arsenal រូបនេះបានជួយឲ្យអេស្ប៉ាញបំបាក់ក្រុមជម្រើសជាតិកូរ៉េខាងត្បូង យ៉ាងចាស់ដៃក្នុងលទ្ធផល ៦-១ ដែលជាការប្រកួតមិត្តភាពកម្តៅសាច់ដុំ មុននឹងធ្វើដំណើរទៅប្រទេសបារាំងដើម្បីចូលរួមការប្រកួត EURO 2016។

ការប្រកួតកម្តៅសាច់ដុំនេះ ធ្វើឲ្យម្ចាស់ការពារតំណែងជើងឯកកាន់តែមានទំនុកចិត្តខ្លាំងក្នុងការប្រកួត EURO ខាងមុខនេះ បន្ទាប់ពីពួកគេធ្លាប់ទទួលរងបរាជ័យយ៉ាងអាម៉ាស់ កាលពី World Cup ឆ្នាំ២០១៤។

ទាក់ទងនឹងការប្រកួតយប់មិញនេះ ខ្សែបំរើរបស់ក្លិប Man City កីឡាករ David Silva បានបើកឆាករកគ្រាប់បាល់ដំបូង ដោយការស៊ុតបាល់ Free Kick។ ២នាទីបន្ទាប់កីឡាករ Cesc Fabregas ជាអ្នកស៊ុតចូលគ្រាប់បាល់ទីពីរ។ បួននាទីបន្ទាប់គ្រាប់បាល់ទី៣ ក៏កើតឡើង ដោយការស៊ុតបញ្ចូលទីរបស់កីឡាករ Nolito ដែលធ្វើឲ្យកូរ៉េខាងត្បូងកាន់តែបាក់ស្បាតតែម្តង។

ចូលដល់តង់ទី២ Morata ដែលមានបំណងមកលេងនូវ Premier League ក្នុងរដូវកាលថ្មីនេះ បានតែតបាល់ចូលទីគ្រាប់ទី៤ និង Notolio ស៊ុតចូលគ្រាប់ទី៥។ យ៉ាងណាមិញ ក្រុមជម្រើសជាតិកូរ៉េខាងត្បូងក៏បានបកវិញ បានមួយគ្រាប់ដែរ ប៉ុន្តែអេស្ប៉ាញនៅតែមានប្រៀបជាងដដែល ដោយជិតនឹងបញ្ចប់ការប្រកួតទៅហើយ Morata បានស៊ុតបន្ថែម បានមួយគ្រាប់ទៀត ដែលជាគ្រាប់បាល់ទីពីររបស់ខ្លូនក្នុងការប្រកួត ធ្វើឲ្យក្រុមគោជល់អេស្ប៉ាញ យកឈ្នះលើកូរ៉េខាងត្បូងក្នុងលទ្ធផល ៦-១។

ជាមួយនឹងទម្រង់លេងបែបនេះ កាន់តែធ្វើឲ្យលោក Arsene Wenger ដែលជាគ្រូបង្វឹករបស់ក្រុមកាំភ្លើងធំ Arsenal ចាប់អារម្មណ៍លើកីឡាករ Alvaro Morata នេះកាន់តែខ្លាំងហើយ៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត