យុវជនល្មោភតណ្ហាម្នាក់ ត្រូវបានវាយខ្នោះ ក្រោយបៀតបៀនកេរ្ដិ៍ខ្មាស់លើក្មេងស្រីវ័យ៧ឆ្នាំ

(ភ្នំពេញ)៖ យុវជនម្នាក់ ស្រែកឃ្លានតណ្ហា ដោយបានទៅ លួងលោមលូកលាន់ប្រដាប់ភេទក្មេងស្រីរងគ្រោះ អាយុទើបតែ៧ឆ្នាំ ក៏ត្រូវស្ត្រីជាម្ដាយប្ដឹងទៅកម្លាំងសមត្ថកិច្ចសហការ និងប្រជាការពារភូមិស្រាវជ្រាវកំណត់អត្តសញ្ញាណ ឃាត់ខ្លួនសួរនាំនៅប៉ុស្ដិ៍នគរបាលឫស្សីកែវ។
យុវជនល្មោភតណ្ហាម្នាក់ ត្រូវបានវាយខ្នោះ ក្រោយបៀតបៀនកេរ្ដិ៍ខ្មាស់លើក្មេងស្រីវ័យ៧ឆ្នាំ

ករណីឃាត់ខ្លួនជនជាប់សង្ស័យខាងលើនេះ ធ្វើឡើងនៅម៉ោង៧៖០០នាទីយប់ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៦ នៅត្រង់ចំណុចបន្ទប់ជួលគ្មានលេខ ក្រុមទី១០ ភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

បើតាមការបញ្ជាក់ពីនាយនគរបាលប៉ុស្ដិ៍ឫស្សីកែវ លោក តូច គឹមសុង បានប្រាប់ឲ្យដឹងថា ដោយយោងតាមពាក្យ បណ្ដឹងរបស់ស្ត្រីជាម្ដាយ និងការរៀបរាប់ឲ្យដឹងពីក្មេងស្រីរងគ្រោះ បូករួមទាំងចម្លើយសារភាព របស់ជនត្រូវជាប់សង្ស័យ នៅមុនពេលកើតហេតុ ព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦ យុវជនត្រូវសង្ស័យបានធ្វើសកម្មភាពលួងលោម ក្មេងស្រីបបោសអង្អែល ដោយប្រើដៃលូកឆ្កិះប្រដាប់ភេទ របស់ក្មេងស្រីរងគ្រោះនៅក្នុងបន្ទប់ជួលខាងលើ ប៉ុន្តែពុំបានធ្វើអ្វីលើសពីនេះឡើយ។

លោក តូច គឹមសុង នាយនគរបាលប៉ុស្ដិ៍ឫស្សីកែវ បានប្រាប់ឲ្យដឹងទៀតថា បន្ទាប់ពីជនត្រូវសង្ស័យធ្វើសកម្មភាពប្រទូស្ដកេរខ្មាស់ លើក្មេងស្រីរងគ្រោះរួចហើយក៍គេចខ្លួនបាត់តែម្ដង។
យុវជនល្មោភតណ្ហាម្នាក់ ត្រូវបានវាយខ្នោះ ក្រោយបៀតបៀនកេរ្ដិ៍ខ្មាស់លើក្មេងស្រីវ័យ៧ឆ្នាំ

លោកបានបន្តថា លុះមកដល់រសៀល ថ្ងៃខែឆ្នាំដដែល ស្រាប់តែឃើញស្ត្រីរងគ្រោះ ជាម្ដាយបីកូនតូច និងដឹកដៃកូនស្រីច្បងរងគ្រោះ មកដាក់ពាក្យបណ្ដឹងសុំឲ្យសមត្ថកិច្ចប៉ុស្ដិ៍ឫស្សីកែវ ជួយអន្តរាគមន៍រកយុត្តិធម៌ ឲ្យកូនស្រីគាត់ផង ដោយហេតុថា កូនស្រីរបស់គាត់ ត្រូវយុវជនបៀតបៀនលូកលាន់ បណ្ដាលឲ្យខូចខាតកិត្តិយស ដល់ក្រុមគ្រួសារយ៉ាងធ្ងន់ធ្ងរ។

លោកបានបន្តទៀតថា ក្រោយទទួលបានពាក្យបណ្ដឹងពី ម្ដាយក្មេងរងគ្រោះភ្លាមក៍បន្តស្រាវជ្រាវ ដល់ម៉ោង៧យប់ថ្ងៃខែឆ្នាំដដែល ដោយកំណត់បានអត្តសញ្ញាណ ក៍សហការពីកម្លាំងប្រជាការពារសង្កាត់ និងសមត្ថកិច្ចប៉ុស្ដិ៍ឫស្សីកែវ ទើបឈានដល់ការឃាត់ខ្លួន យុវជនត្រូវសង្ស័យតែម្ដង ដើម្បីយកមកធ្វើការសាកសួរទាក់ទងរឿងប្រទូស្ដកេរខ្មាស់ លើក្មេងស្រីជាអនិតិជនអាយុទើបតែ៧ឆ្នាំ។

លោក តូច គឹមសុង បានបញ្ជាក់ថា ក្រោយឃាត់ខ្លួនសួរនាំ យុវជនត្រូវសង្ស័យជាច្រើនម៉ោងជននេះ បានឆ្លើយសារ ភាពប្រាប់សមត្ថកិច្ចថា រូបគេពុំបានធ្វើអ្វីឲ្យជ្រុលជ្រួសឡើយ ព្រោះបានត្រឹមតែប្រើដៃលូកអង្អែល ប្រដាប់ភេទក្មេងស្រីរងគ្រោះតែប៉ុណ្ណោះទេ។

ជនត្រូវឃាត់ខ្លួនឈ្មោះគីម រដ្ឋា ហៅពៅ ភេទប្រុសអាយុ ២០ឆ្នាំ ស្នាក់នៅផ្ទះជួល ក្រុម១០ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។ រីឯក្មេងស្រីរងគ្រោះជាអនិតិជនឈ្មោះ ក.ស.ម ស្នាក់នៅជាមួយម្ដាយនៅចំណុចកើតហេតុខាងលើ។

សូមបញ្ជាក់ថា បច្ចុប្បន្ន ជនត្រូវសង្ស័យជាប់ពាក់ព័ន្ធបៀន បៀនកេរ្ដិ៍ខ្មាស់លើអនិតិជនអាយុទើបតែ៧ឆ្នាំ ត្រូវបានសមត្ថកិច្ចមូលដ្ឋានប៉ុស្ដិ៍ឫស្សីកែវ ធ្វើការបញ្ជូនទៅឃុំខ្លួន បណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីបន្តនិតិវិធីទៅអយ្យការសាលាដំបូង រាជធានីភ្នំពេញចាត់ការតាមច្បាប់។ ដោយឡែក ក្មេងស្រីរងគ្រោះត្រូវបានស្ត្រី ជាម្ដាយយកពិនិត្យព្យាបាលនៅឯមន្ទីរពេទ្យ៕
យុវជនល្មោភតណ្ហាម្នាក់ ត្រូវបានវាយខ្នោះ ក្រោយបៀតបៀនកេរ្ដិ៍ខ្មាស់លើក្មេងស្រីវ័យ៧ឆ្នាំ

យុវជនល្មោភតណ្ហាម្នាក់ ត្រូវបានវាយខ្នោះ ក្រោយបៀតបៀនកេរ្ដិ៍ខ្មាស់លើក្មេងស្រីវ័យ៧ឆ្នាំ

 

Credit: Freshnews

  • យុវជនល្មោភតណ្ហាម្នាក់ ត្រូវបានវាយខ្នោះ ក្រោយបៀតបៀនកេរ្ដិ៍ខ្មាស់លើក្មេងស្រីវ័យ៧ឆ្នាំ已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/06/02  Category:កំសាន្ត
Tags: