ស្ត្រីម្នាក់ជិះរថយន្តមកព្យាបាលនៅពេទ្យរុស្សីត្រូវចោរលួចលុយអស់ជាង៣០ម៉ឺនរៀល ដើរទ្រហ៊ោយំពេញផ្សារទួលទំពូង

ភ្នំពេញ៖ ស្ត្រីម្នាក់ឈ្មោះចាន់វណ្ណាអាយុ៥០ឆ្នាំ បានដើទ្រហ៊ោយំនៅក្នុង ផ្សារទួលទំពូង ជាមួយនឹងកូនប្រុសម្នាក់ អាយុ១៦ឆ្នាំ ដែលមានសតិមិនប្រក្រតី បានរៀបរាប់ប្រាប់អ្នកផ្សារថា រូបគាត់ត្រូវចោរលួចលុយអស់ចំនួន៣២៥.០០០រៀល ដោយរូបគាត់ខ្ចីលុយ និងចងការគេយកមកព្យាបាលជំងឺដុំគីសដោះ នៅឯពេទ្យរុស្ស៊ី តែពុំទាន់បានទៅដល់ពេទ្យផង ទើបតែចុះពីលើរថយន្តតាក់ស៊ី ដាក់កន្រកលុយ មិនប្រយ័ត្ន ត្រូវចោរលួចបាត់អស់គ្មានសល់ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦ នៅក្បែរបងវត្តទួលទំពូង តាមផ្លូវលេខ១៥៥ ក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ប្រភពពីស្ត្រីរងគ្រោះបានឲ្យដឹងថា រូបគាត់មានស្រុកកំណើតនៅភូមិជើងស្នុក ឃុំជើងព្រៃ ស្រុកជើព្រៃ ខេត្តកំពង់ចាម ។ រូបគាត់មានជំងឺ កើតដុំគីស ដោះហើយបានចងការប្រាក់អ្នកស្រុកមកព្យាបាល វះកាត់នៅពេទ្យរុស្សី តែមិនទាន់ដល់ពេទ្យផង ទើបចុះពីលើរថយន្តតាក់ស៊ីហើយដាក់កន្ត្រកលុយជាមួយខោអាវ ហើយទៅយកសម្ភារមួយចំនួនទៀតនៅលើរថយន្ត តែក្រឡេកមកវិញ ក៏ស្រាប់តែបាត់កន្ត្រកលុយអស់គ្នានសល់ ។

ប្រភពបន្តថា ជម្រើសចុងក្រោយ រូបគាត់បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ទួលទំពូងទី១ តែមន្ត្រីនគរបាលនៅទីនោះបានត្រឹមតែអាណិតមិនដឹងថា ទៅរកឯណាយកមកឲ្យ បើចោរយកទៅបាត់ហើយនោះ ។

ស្ត្រីរងគ្រោះបានដឹកដៃកូនប្រុសអាយុ១៦ឆ្នាំ ដែលមិនសូវគ្រប់ ដើរចូលទៅក្នុងផ្សារទួលទំពូងដើម្បីសុំលុយអ្នកផ្សារធ្វើសោហ៊ុយ ទៅផ្ទះវិញទាំងទឹកភ្នែករហាម ៕ ឡូ សំអាត
ស្ត្រីម្នាក់ជិះរថយន្តមកព្យាបាលនៅពេទ្យរុស្សីត្រូវចោរលួចលុយអស់ជាង៣០ម៉ឺនរៀល ដើរទ្រហ៊ោយំពេញផ្សារទួលទំពូង

ស្ត្រីម្នាក់ជិះរថយន្តមកព្យាបាលនៅពេទ្យរុស្សីត្រូវចោរលួចលុយអស់ជាង៣០ម៉ឺនរៀល ដើរទ្រហ៊ោយំពេញផ្សារទួលទំពូង

 

ប្រភព៖ Nokorwatnews

  • ស្ត្រីម្នាក់ជិះរថយន្តមកព្យាបាលនៅពេទ្យរុស្សីត្រូវចោរលួចលុយអស់ជាង៣០ម៉ឺនរៀល ដើរទ្រហ៊ោយំពេញផ្សារទួលទំពូង已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/06/02  Category:កំសាន្ត
Tags: