​ហេតុផល​ដែល​លោក​ អូបាម៉ា មិន​ប្រើ​ iPhone

iPhone បានក្លាយជាទូរសព្ទមួយម៉ូដែល ដែលស្ទើរមនុស្សគ្រប់រូបចង់បានមកកាន់នៅក្នុងដៃ ប៉ុន្តែប្លែកអីតែលោក បារ៉ាក់ អូបាម៉ា មិនប្រើទូរសព្ទនេះឡើយ។

​ហេតុផល​ដែល​លោក​ អូបាម៉ា មិន​ប្រើ​ iPhone

កន្លងមកលោក អូបាម៉ា ធ្លាប់លើកឡើងពីហេតុផលដែលលោកមិនប្រើប្រាស់ iPhone នោះគឺថាមិនមែនលោកមិនចង់ប្រើនោះទេ ប៉ុន្តែត្រូវបានគេហាមឃាត់មិនឲ្យប្រើដោយសារតែគិតគូរពីសុវត្ថិភាពជាចម្បង។ ត្បិតថា iPhone អាចបំពេញតម្រូវការមនុស្សជាច្រើនក្នុងលោក ប៉ុន្តែប្រព័ន្ធសុវត្ថិភាពរបស់វាមិនអាចបំពេញតម្រូវការ ប្រធានាធិបតីបានឡើយ។

ទោះជាមេដឹកនាំប្រទេសមហាអំណាចរូបនេះមិនប្រើ iPhone ក៏មិនមែនប៉ុន្តែមកទល់បច្ចុប្បន្ននេះលោកនៅតែបន្តប្រើទូរសព្ទម៉ូដែល BlackBerry ដោយសារវាមានប្រព័ន្ធសុវត្ថិភាពខ្ពស់ខុសប្លែកពីទូរសព្ទដទៃ៕

ប្រភព៖ sabay

  • ​ហេតុផល​ដែល​លោក​ អូបាម៉ា មិន​ប្រើ​ iPhone已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/06/02  Category:កំសាន្ត
Tags: