កំពូល​តារា​ហុងកុង​ Tavia Yeung និង Him Law ប្រកាស​ថ្ងៃ​ជ័យ​លើក​ទី​២

គូ​ស្នេហ៍​តារា​ហុងកុង​​លោក Him Lawនិង Tavia Yeung បាន​ដឹក​ដៃ​គ្នា​ចូលរួម​​ក្នុង​កម្មវិធី​សម្ពោធ​មជ្ឈមណ្ឌល​កែសម្ផស្ស​មួយ​​កាល​ពី​ម្សិលមិញ ព្រម​ទាំង​ប្រកាស​ថ្ងៃ​រៀបការជាលើក​ទី​២​​ឲ្យ​មហាជន​ដឹង​ទៀត​ផង។

 

កំពូល​តារា​ហុងកុង​ Tavia Yeung និង Him Law ប្រកាស​ថ្ងៃ​ជ័យ​លើក​ទី​២

 

ក្នុង​កម្មវិធី ​តារា​ល្បី​ទាំង​ពីរ​បាន​ស្លៀក​ឈុត​ក្រហម​ដូចគ្នា​និង​ប្រកាស​ថា ពួក​គេ​នឹង​រៀបមង្គលការ​នៅ​ថ្ងៃ​ទី​ ២ ខែ តុលា​នៅ​សណ្ឋាគារ​ Ritz Carlton Hotel ។ យោង​តាម​គេហទំព័រAsian Pop News បាន​ឲ្យ​ដឹង​ថា តាម​គម្រោង​ពួក​គេ​នឹង​អញ្ជើញ​ភ្ញៀវ​ប្រមាណ​៤០​ទៅ​៥០​តុ។

 

Tavia Yeung​វ័យ​៣៦​ឆ្នាំ​​បាន​និយាយ​ថា​ ការ​ជ្រើសរើស​ថ្ងៃ​ទី​ ២ ខែ តុលា​ ព្រោះ​វា​ជា​ថ្ងៃ​ហុងស៊ុយ​ល្អ។ បន្ថែម​ពី​នេះ តារា​ស្រី​​សម្ដែង​ក្នុង​រឿង​ “ជ្រែក​ភព​សាមកុក” បន្ថែម​ថា តារា​សម្ដែង​ស្រី​២​រូប​គឺ Christine Ng និង Sharon Chan នឹង​ក្លាយ​​ជា​អ្នក​កំដរ​របស់​នាង សម្រាប់​អ្នក​កំដរ​ប្រុស​គឺ​តារា​សម្ដែងRon Ngនិង Vincent Wong ។

 

​​​​​​ Him Lawនិង Tavia Yeungបាន​លួច​រៀបការ​ស្ងាត់ៗ​ម្ដង​ហើយ​កាល​ពី​​​ខែ មីនា នៅ​​ប្រទេស​អង់គ្លេស​​ដោយ​បាន​ថត​រូប​រៀប​ការ​នៅ​ប្រាសាទ​ Leeds Castle ដែល​មាន​អាយុ​កាល​ជាង​៩០០​ឆ្នាំ​​ផង​ដែរ ប៉ុន្តែ​លើ​នេះ​ពួក​គេ​ធ្វើ​ឲ្យ​អធិកអធម​បន្តិច៕

 

កំពូល​តារា​ហុងកុង​ Tavia Yeung និង Him Law ប្រកាស​ថ្ងៃ​ជ័យ​លើក​ទី​២

 

កំពូល​តារា​ហុងកុង​ Tavia Yeung និង Him Law ប្រកាស​ថ្ងៃ​ជ័យ​លើក​ទី​២

 

ចុចអាន៖គូ​ស្នេហ៍​តារា​​ហុងកុង​​ដ៏​ល្បី​ឈ្មោះ​មួយ​គូ​ លួច​រៀប​ការ​ស្ងាត់ៗ​នៅ​ប្រទេស​អង់គ្លេស

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ lollipop